ឥទ្ធិពលខ្លាំង! កូនខ្មែរ ៥ រូប បង្ហាញមុខលើក្របទស្សនាវដ្តីអន្តរជាតិដ៏ល្បី បរទេសកំពុងផ្ទុះការចាប់អារម្មណ៍

Share This

​Prestige គឺជាទស្សនាវដ្តីអន្តរជាតិដ៏ល្បី ដែលផ្តោតទៅលើរបៀបរស់នៅបែបប្រណីត ឬ លំដាប់ខ្ពស់ មានប្រភពមកពីប្រទេសអាល្លឺម៉ង់ ក្រោមក្រុមហ៊ុនយក្ស BurdaLuxury ។ កម្ពុជាជាប្រទេសទី ៧ ហើយ ដែលទស្សនាវដ្តីនេះជ្រើសរើសបោះពុម្ពផ្សាយកាលពីឆ្នាំ ២០២៣ ហើយក៏បានក្លាយជាទស្សនាវដ្តីអន្តរជាតិដំបូងគេនៅកម្ពុជាផងដែរ។

ជាភាពលេចធ្លោមួយទៀតសម្រាប់កម្ពុជា ថ្មីៗនេះទស្សនាវដ្តី Prestige Cambodia បានចេញផ្សាយក្របមុខប្រចាំខែ សីហា-កញ្ញា ឆ្នាំ ២០២៥ ជាមួយបុគ្គល ៥ រូប សុទ្ធសឹងជាសហគ្រិនវ័យក្មេង និង ជាបុគ្គលដ៏មានឥទ្ធិពលនៅកម្ពុជា។ តាមរយៈការចេញផ្សាយជាភាសាអង់គ្លេស និង​ ចែកចាយមាតិកាទៅកាន់ប្រទេសផ្សេងៗ នេះគឺជាឱកាសមួយបង្ហាញពីសក្តានុពល និង ភាពលេចធ្លោរបស់កូនខ្មែរជំនាន់ថ្មី ទៅកាន់ពិភពលោក។ ពួកគេទាំង ៥ នាក់មានដូចជា៖

១. ម៉ៅ ធីតា ឬ ហៅ ដាដាវ (Daa Dao)

ដាដាវ (Daa Dao) ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ ដែលនាងជា Influencer ​និងជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូប។ ភាគច្រើននាងបង្កើតមាតិកាទៅលើហ្វេហ្សិន  និង សម្រស់។ ក្រៅពីអាជីពសិល្បៈ នាងក៏ជាស្ត្រីជំនួញដ៏មានឥទ្ធិពល ជាស្ថាបនិកនៃក្រុមហ៊ុន ផលិតផលសម្រស់ B.A.R.E Trading Co., Ltd.,។

២. David Karona 

អាយុទើបតែ ២៧ ឆ្នាំ លោក David Karona ជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនអចលនទ្រព្យ Private Warehouse Cambodia និង ជានាយកប្រតិបត្តិ (COO) នៃផ្សារទំនើបសហគមន៍ The Commons Community Mall ស្ថិតនៅតំបន់ទួលគោក រាជធានីភ្នំពេញ។

៣. Dav Zalynn

ក្នុងវ័យ ២៥ ឆ្នាំ Dav Zalynn ឬ មានឈ្មោះពិតថា ម៉ៅ សាលីន នាងត្រូវបានគេស្គាល់ជា សហគ្រិនវ័យក្មេង ជាស្ថាបនិកហាងនំដ៏ល្បី TheCake, TheCakeFactory និង សាលានំ។

៤. Borasy Lim

មានអាយុ ២៤ ឆ្នាំ Borasy Lim ជាស្ថាបនិកនៃ Align ស្ទូឌីយោលំហាត់ប្រាណ Pilates ដំបូងគេនៅកម្ពុជា។ បច្ចុប្បន្នជំនួញនេះ កំពុងទទួលបានប្រជាប្រិយភាពខ្លាំង ជាពិសេស អ្នកស្រលាញ់រាងស្អាត។

៥. David Eung Hao

ជាតារាសម្តែងមានទីផ្សារសិល្បៈទាំងនៅសិង្ហបុរី និង កម្ពុជា David Eung Hao កំពុងប្រឡូកពេញទីទំាងក្នុងវិស័យហ្វេហ្សិន បង្ហាញម៉ូដ សម្តែង រហូតដល់ចម្រៀង។ អាយុទើបតែ ២៣ ឆ្នាំ លោកក៏ជាស្ថាបនិកភ្នាក់ងារ Wave Management ប្រមូលផ្តុំទៅដោយបុគ្គលមានទេពកោសល្យវ័យក្មេងនៅកម្ពុជា៕

ប្រភព៖ Prestige 

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

នៅចិន! នារីម្នាក់រៀនចប់ថ្នាក់បណ្ឌិត បែរជាឆ្លងជំងឺអេដស៍ដោយមិនដឹងខ្លួន ក្រោយទៅសម្អាតធ្មេញនៅគ្លីនិកមួយ

ក្រៅពីប្រាក់រ៉ឺត្រែត! ពេលអាយុចាប់ពី ៦០ ឆ្នាំ សមាជិក ប.ស.ស. នឹងទទួលបានអត្ថប្រយោជន៍ពិសេសៗ ៣ យ៉ាងទៀត

ចូលចិត្តហ្វេហ្សិនតិចអត់ដឹង! នេះជាបិតាបង្កើតដំណើរការច្នៃម៉ូដ និង ដើរបង្ហាញម៉ូដដំបូងគេបំផុត

ធ្មេចបើកៗ ៨ ខែហើយដែល RuthKo បានចាកចេញ តែ NPN នៅតែនឹក និង ចង់ជួបមុខមិត្តសម្លាញ់ជានិច្ច

(វីដេអូ) រំលង ២ ឆ្នាំ! ម្ចាស់មកុដ MAC 2023 សូរ ពេជ្រវលក្ខណ៍ ទទួលតំណែងថ្មីជា MIC 2025 ត្រៀមតំណាងប្រទេសម្ដងទៀតនៅជប៉ុន

ព័ត៌មានបន្ថែម

ធ្មេចបើកៗ ៨ ខែហើយដែល RuthKo បានចាកចេញ តែ NPN នៅតែនឹក និង ចង់ជួបមុខមិត្តសម្លាញ់ជានិច្ច

(វីដេអូ) រំលង ២ ឆ្នាំ! ម្ចាស់មកុដ MAC 2023 សូរ ពេជ្រវលក្ខណ៍ ទទួលតំណែងថ្មីជា MIC 2025 ត្រៀមតំណាងប្រទេសម្ដងទៀតនៅជប៉ុន

ឃុំ ប៊ុណ្ណាដែត ឆ្លើយតបនឹងការបង្ហោះរបស់ភរិយា អត្ថន័យអាចចេញពីក្នុងបទចម្រៀងសោះ បែរជាមានអ្នកអូសចូលរឿងផ្សេង

ទម្លាយរឿងរ៉ាវឯកជនខ្លះៗរបស់ CEO សង្ហា Miss Cosmo ដឹងហើយអាចលាន់មាត់សរសើរ ឯអាយុទើប ៣៣ ឆ្នាំទេ

ហោះហើរលើកចុងក្រោយនៅព្រលានចាស់ រ៉េត សារីតា បង្ហាញក្ដីអាល័យ ខណៈពេលត្រលប់មកវិញ នឹងចុះនៅព្រលានថ្មី មរតកតេជោ ជំនួស

(វីដេអូ) រ៉េត ស៊ូហ្សាណា ចៃដន្យជិះជួប កុយ អេនណា តាមដងផ្លូវនាងដើរថ្មើរជើងទៅសៀមរាប ឆ្លៀតចុះជួបស្ញប់ស្ញែងបងស្រីចេញពីចិត្ត

កម្រនឹងប្រតិកម្ម! លើកនេះ ចិត្ត កញ្ចនា ផុសសារក្ដៅដូចបាយពុះ ទៅកាន់អ្នកនិយាយបំភ្លើស យកត្រូវតែខ្លួនឯង

ជី ដេវីត និង យូរ៉ា ផ្ទុះប្រតិកម្មនឹងអ្នកយកប្រាក់ជំនួយជួយដល់កងទ័ពជួរមុខ តែមិនបានដល់ដៃកងទ័ព

ស្វែងរកព័ត៌មាន​ ឬវីដេអូ