អ្នកឧកញ៉ា សំអាង វឌ្ឍនៈ តំណាង វឌ្ឍនៈ ប្រ៊ូវើរី ចូលរួមរត់ភ្លើងគប់អបអរសាទរ ពិធីបើកកីឡាជាតិលើកទី ៤ និង កីឡាជាតិជនពិការលើកទី ២ ឆ្នាំ ២០២៤

Share This

ជាថ្មីម្តងទៀត ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលដឹកនាំដោយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ បន្តបង្ហាញឆន្ទៈខ្ពស់គាំទ្រវិស័យកីឡាដោយបានចូលរួមឧបត្ថម្ភកម្មវិធីកីឡាជាតិលើកទី ៤ និង កីឡាជាតិជនពិការលើកទី ២ ឆ្នាំ ២០២៤ ព្រមទាំងបានចូលរួមរត់ក្នុងពិធីរត់ភ្លើងគប់នៅតាមបណ្តាខេត្តក្រុងមួយចំនួន រហូតដល់ថ្ងៃពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាជាតិលើកទី ៤ និង កីឡាជាតិជនពិការលើកទី ២ ឆ្នាំ ២០២៤ ដែលបានធ្វើឡើងនាល្ងាចថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយទស្សនីយភាពសិល្បៈដ៏សម្បូរបែប អ្នកចូលរួមអបអរសាទរយ៉ាងច្រើនកុះករ។

វិស័យកីឡាកម្ពុជារីកចម្រើនបាន ទាមទារការចូលរួមជាច្រើនរួមមានទាំងស្ថាប័នរដ្ឋ វិស័យឯកជន ព្រមទាំងអ្នកគាំទ្រ។ ក្រោមពាក្យស្លោក «ស្មារតីខ្មែរតែ ១» របស់ វឌ្ឍនៈ ប៊្រូវើរី ក៏ដូច ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកផលិតនូវភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជា ភេសជ្ជៈកីឡា វី អាកទីវ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តចូលរួមលើកស្ទួយវិស័យកីឡាជាតិយ៉ាងសកម្មតាមរយៈការឧបត្ថម្ភគាំទ្រជាច្រើនដូចជា ឧបត្ថម្ភសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, ខេមបូឌាន ព្រីមៀរលីក, ក្លឹបកីឡាបាល់ទាត់, កីឡាប្រដាល់, កីឡាជាតិលើកទី ៣, ឧបត្ថម្ភព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តស៊ីហ្គេម និង កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាវិស័យអប់រំ វីស័យសិល្បៈ សុខមាលភាពសង្គម និង សកម្មភាពជាច្រើនទៀតទាំងថ្នាក់មូលដ្ឋាន, ថ្នាក់ជាតិ និង អន្តរជាតិ។

ការគាំទ្រយ៉ាងសកម្មរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចំពោះព្រឹត្តិការណ៍កីឡាជាច្រើន បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះកីឡាជាតិ និងបង្កើតឱកាសសម្រាប់អត្តពលិកវ័យក្មេងបង្ហាញសមត្ថភាព និង ខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជាទៅកាន់ឆាកអន្តរជាតិ ជាមួយមោទនភាពជាតិ ដោយ វឌ្ឍនៈ ប្រ៊ូវើរី ជឿជាក់ថាការវិនិយោគលើកីឡា គឺជាការវិនិយោគលើអនាគតរបស់យុវជន និង ប្រទេសជាតិទាំងមូល។

នេះជាបេសកកម្មរយៈពេលវែងដែលទាមទារការចូលរួមពីពួកយើងទាំងអស់គ្នាដើម្បីឲ្យកីឡារបស់កម្ពុជាមាននិរន្តរភាព និង រីកចម្រើនឈានទៅមុខ។ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នឹងនៅតែបន្តចូលរួមគាំទ្រវិស័យកីឡារបស់ប្រទេសកម្ពុជា ដោយបានឧបត្ថម្ភព្រឹត្តិការណ៍កីឡាជាតិដ៏សំខាន់នេះក្នុងគោលបំណងបន្តបណ្តុះបណ្តាលសមត្ថភាពកីឡាករវ័យក្មេងដែលជាទំពាំងស្នងឫស្សីរបស់យើង និង ចូលរួមជំរុញឲ្យយុវជនកម្ពុជាស្រឡាញ់កីឡា និងសុខភាព៕

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

ប្រយ័ត្នៗផង! ចាហួយផ្សំកញ្ឆា គ្មាន​អាជ្ញាប័ណ្ណ​ ដាក់លក់បណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពក្មេងៗ

ឃើញ Peypey Dy បង្ហាញអារម្មណ៍មានអម្រែកលើស្មាធ្ងន់ ជី ដេវីត ចេញមកលើកទឹកចិត្តភ្លាម

ឯកឧត្តមបណ្ឌិត ឆាយ សុផល គោរពស្នើដល់ថ្នាក់ដឹកនាំ ចង់រក្សាទីតាំងរងគ្រោះដោយគ្រា-ប់ផ្លោងថៃ ទុកជាប្រវត្តិសាស្ត្រ

ទឹកចិត្តជ្រះថ្លា! ឮដំណឹងលោក ព្រាប សុវត្ថិ បុកល្ហុង ទទួលមរណ-ភាព ឧកញ៉ា ព្រាប សុវត្ថិ ចូលរួមរំលែកទុក្ខ និង ចូលបច្ច័យនូវថវិកាមួយចំនួន

បុរស Youtuber រូបនេះហើយ ជាដើមទងធ្វើឱ្យប្អូនស្រីចេះនិយាយ ៤ ភាសា ទទួលបានការអាណិតស្រឡាញ់ពីមហាជន

ព័ត៌មានបន្ថែម

ប្រយ័ត្នៗផង! ចាហួយផ្សំកញ្ឆា គ្មាន​អាជ្ញាប័ណ្ណ​ ដាក់លក់បណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពក្មេងៗ

ឯកឧត្តមបណ្ឌិត ឆាយ សុផល គោរពស្នើដល់ថ្នាក់ដឹកនាំ ចង់រក្សាទីតាំងរងគ្រោះដោយគ្រា-ប់ផ្លោងថៃ ទុកជាប្រវត្តិសាស្ត្រ

បុរស Youtuber រូបនេះហើយ ជាដើមទងធ្វើឱ្យប្អូនស្រីចេះនិយាយ ៤ ភាសា ទទួលបានការអាណិតស្រឡាញ់ពីមហាជន

ឧស្សាហ៍ឈឺឆ្អឹងខ្នងកុំទុកយូរ! ៣ ថ្ងៃទៀត នៅពេទ្យគៀនឃ្លាំង មានផ្ដល់ជូនការពិនិត្យព្យាបាល និង វះកាត់ បញ្ហាឆ្អឹងខ្នង ៦ មុខនេះ

ក្ដៅៗ! ករណីមេបញ្ជាការរងអាវុធហត្ថខេត្តសៀមរាប ល្មើសលើស្ត្រីនៅខារ៉ាអូខេយប់មិញ ពេលនេះកំពុងត្រួតពិនិត្យ ដើម្បីចាត់វិធានការណ៍បន្ត

ដាច់ស្ពានយោលនៅកន្លែងទេសចរណ៍មួយនៅចិន ធ្លា-/ក់មនុស្សមកក្រោមដោយមិននឹកស្មាន ធ្វើឱ្យការសប្បាយក្លាយជាទុក្ខ

នៅចិន កំពុងផ្ទុះឆ្លងជំងឺគ្រុនឈីក គិតត្រឹមថ្ងៃទី ០៦ សីហា រកឃើញមានជាង ៧ ពាន់ករណី

ចូលខែថ្មី ជីវិតដូចសាបៗ! តស់មកដឹងរាសីឆ្នាំទាំង ១២ ក្នុងខែ «សីហា» ឆ្នាំខ្លះឡើងខ្ពស់ ឯឆ្នាំខ្លះក៏មិនសូវល្អ ហើយនេះជាវិធីកែកុន

ស្វែងរកព័ត៌មាន​ ឬវីដេអូ