អ្នកឧកញ៉ា កុក អាន ផ្តើមពីមុខជំនួញដោះដូរទំនិញឆ្លងកាត់ព្រំដែន បច្ចុប្បន្នកាន់កាប់ក្រុមហ៊ុនដ៏ធំ ក្លាយជាមហាសេដ្ឋីនៅកម្ពុជា

Share This

ជាស្ថាបនិកក្រុមហ៊ុន អានកូ ប្រាដឺ  (Anco Brothers Co., Ltd) អ្នកឧកញ៉ា កុក អាន បានប្រឡូកក្នុងវិស័យជំនួញអស់រយៈពេលជិត ៥០ ឆ្នាំមកហើយ។ ជាក់ស្តែង អ្នកឧកញ៉ាបានចាប់ផ្តើមជំនួញតាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ដោយធ្វើមុខជំនួញលើការដោះដូរទំនិញឆ្លងកាត់ព្រំដែន។

សព្វថ្ងៃ ក្រុមហ៊ុន អានកូ ប្រាដឺ  (Anco Brothers Co., Ltd) របស់អ្នកឧកញ៉ា ជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងស្រុក ដែលមានបុត្រសម្ព័ន្ធក្នុងពហុវិស័យរួមមាន៖ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី, ទឹកស្អាត, សេវាកម្មធនាគារ និង ប្រព័ន្ធទូទាត់ប្រាក់, សណ្ឋាគារ, កាស៊ីណូ, តំបន់កម្សាន្ត និង ក្រុមហ៊ុនអាហរ័ណនីហរ័ណ ព្រមទាំងរោងចក្រផលិតការ៉េម និង ទឹកបរិសុទ្ធ។

ក្រៅពីអាជីពជាអ្នកជំនួញ អ្នកឧកញ៉ាក៏ជាអ្នកគាំទ្រវិស័យកីឡាផងដែរ ជាពិសេសកីឡាបាល់ទាត់ ដោយលោកគឺជាស្ថាបនិកក្លិបកីឡាបាល់ទាត់ភ្នំពេញក្រោន (Phnom Penh Crown Football Club) ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០០១ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំលីគកំពូលរបស់ខ្លួនឡើងវិញ និង ត្រូវបានទទួលស្គាល់ថាជាក្លឹបបាល់ទាត់ ដែលទទួលបានជោគជ័យជាងគេនៅក្នុងប្រទេសកម្ពុជា។

អ្នកឧកញ៉ា កុក អាន កើតក្នុងឆ្នាំ ១៩៥៤ នៅខេត្តកោះកុង និង មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏ជាសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្រៅពីកិច្ចការជំនួញ និង វិនិយោគ អ្នកឧកញ៉ា ក៏បានបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និង ពេលវេលាក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និង សកម្មភាពមនុស្សធម៌។

អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាច្រើន ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាថែមទៀតផង៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

សមាគមសិល្បករខ្មែរ ចុះអនុស្សរណៈយោគយល់គ្នាជាមួយ និយ័តករមូលបត្រកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមអភិវឌ្ឍវិស័យមូលបត្រ

សៃហ្វុន ផ្តាំទៅអ្នកជំនាន់ក្រោយ កុំយកការប្រកួតប្រជែងសម្រស់ទៅជាកន្លែងកាច់កុងគ្នា ឬធ្វើរឿងខ្មៅងងឹត

ចំណងស្នេហ៍ក្រៅឆាករវាងប្រុសសង្ហា ពឹង ពុទ្ធិស័ក្ត និង អ៊ីងអ៊ីង រយៈពេលជាង ១ ឆ្នាំ នៅតែផ្អែមដូចថ្ងៃដំបូង

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

ព័ត៌មានបន្ថែម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ