ថ្មីៗនេះ អ្នកលេង TikTok ល្បីជនជាតិឥណ្ឌូនេស៊ីមួយរូបឈ្មោះ Ratu Thalisa ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធធនាគារ ២ ឆ្នាំ ១០ ខែ ក្រោយពីនាងបានផុសវីដេអូលេងសើច ដេញឱ្យព្រះយេស៊ូទៅកាត់សក់ចេញ។
តាមព័ត៌មានបានឱ្យដឹងថា Thalisa គឺជានារីភេទទី ៣ ដែលកាន់សាសនាមូស្លីម ហើយនាងមានអ្នកតាមដាននៅលើបណ្តាញសង្គម TikTok ជាង ៤៤២ ០០០ នាក់។ ក្នុងនោះ នាងបានផុសវីដេអូលេងសើចមួយ ដែលនាងធ្វើដូចជានិយាយទូរស័ព្ទជាមួយព្រះយេស៊ូ ហើយបានប្រាប់ឱ្យទ្រង់ទៅកាត់សក់ចេញ ដែលធ្វើឱ្យក្រុមអ្នកកាន់សាសនាគ្រិស្តឃើញហើយក៏កើតការមិនពេញចិត្ត រួចក៏បានចេញមុខប្តឹងនាងពីបទមើលងាយប្រមាថសាសនា។
យ៉ាងណាមិញ នៅថ្ងៃច័ន្ទ ទី១០ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ តុលាការនៅ Medan ខេត្តស៊ូម៉ាត្រាបានកាត់ទោសឱ្យនាងជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ១០ ខែ ដោយបានឱ្យដឹងថាពាក្យសម្ដីរបស់នាងបានប៉ះពាល់ដល់សន្តិភាពខាងសាសនា៕
ប្រភព៖ Sanook