ថ្មីៗនេះ ក្រោយពីមានរឿងចម្រូងចម្រាសបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និង ប្រទេសថៃ នោះ ក៏មានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហោះសារបែបលេងសើចផង មែនផងប្រាប់ទៅកាន់តារាចម្រៀង ពេជ្រ ថៃ ឱ្យប្តូរឈ្មោះចេញ។
ក្នុងនោះដែរ ស្រាប់តែនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី ១ ពេជ្រ ថៃ បានចេញមកបង្ហោះសារ និង បានប្តូរឈ្មោះរបស់ខ្លួនលើ fb ពី ពេជ្រ ថៃ ទៅ ពេជ្រ ខ្មែរ វិញ។
សារនោះដែរ ពេជ្រ ថៃ បានរៀបរាប់ថា៖ «ដោយមានសំណូមពរយ៉ាងទទូចពីឪៗ និង ម៉ែៗ ព្រមទាំងពុកម៉ែបងប្អូននៅក្នុង Social media ឱ្យខ្ញុំប្ដូរឈ្មោះ ថា ពេជ្រ ខ្មែរ ឥលូវខ្ញុំបានជូនតាមសំណូមពរ ដូច្នេះចាប់ពីថ្ងៃនេះទៅសូមហៅខ្ញុំ ថា ពេជ្រ ខ្មែរ ជាឈ្មោះថ្មីនៅក្នុងបណ្ដាញសង្គម។ សង្ឃឹមថាឈ្មោះខ្ញុំ នឹងនាំហេងហេង ជ័យជ័យ»៕