នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ នេះ បេឡាជាតិសន្តិសុខសង្គម បានជូនដំណឹងដល់សមាជិក ប.ស.ស. អំពីនីតិវិធី ក៏ដូចជាឯកសារតម្រូវ ដើម្បីឱ្យសមាជិក ប.ស.ស អាចស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬ ប្រាក់រ៉ឺត្រែត)។

ក្នុងនោះ ឯកសារសំខាន់ៗដែលត្រូវភ្ជាប់ ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព រួមមាន ៖
១. ប័ណ្ណសមាជិក ប.ស.ស.
២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ឬ លិខិតឆ្លងដែន (ជនបរទេស)
៣. សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និង សេចក្តីចម្លងសំបុត្របញ្ជាក់កំណើតកូន (បើមានកូន)
៤. លេខគណនីធនាគារអេស៊ីលីដា (មិនមែនលេខអេស៊ីលីដាទាន់ចិត្ត) ឬ លេខគណនីធនាគារកាណាឌីយ៉ា

បន្ថែមលើសពីនេះ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា សមាជិក ប.ស.ស. ដែលមានសិទ្ធិទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) គឺត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួនដូចខាងក្រោម៖
១. បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន
២. បានបង់ភាគទាននៅ ប.ស.ស. បានយ៉ាងតិច ១២ ខែ
៣. មានអាយុយ៉ាងតិច ៦០ ឆ្នាំ៕

