នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៥ មជ្ឈមណ្ឌលវះកាត់កុមារ ហៅថាពេទ្យគៀនឃ្លាំង បានជូនដំណឹងឱ្យបានដឹងថា ខាងមជ្ឈមណ្ឌល នឹងមានក្រុមគ្រូពេទ្យបារាំងជំនាញជំងឺត្រចៀក បំពង់ក ច្រមុះ មកពីប្រទេសបារាំង ផ្តល់ជូនការពិនិត្យព្យាបាល និង វះកាត់ ចាប់ពីថ្ងៃទី ២០ ដល់ ២៣ ខែ តុលា ឆ្នាំ ២០២៥ ខាងមុខនេះ។
ចំពោះការផ្ដល់ជូននេះផងដែរ មជ្ឈមណ្ឌលវះកាត់កុមារ បានបញ្ជាក់ឱ្យដឹងថា ការពិនិត្យព្យាបាល និង វះកាត់នេះ ផ្ដល់ជូនគ្រប់វ័យ ដែលបងប្អូនអាចទៅទទួលសេវា នៅក្នុងមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មគៀនឃ្លំាង ស្ថិតនៅផ្លូវ៦អា ភូមិគៀនឃ្លំាង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ 023430202 និង 012807679។ សូមបងប្អូនកុំសួរអ្នករត់ម៉ូតូឌុបនៅគៀនឃ្លាំង អ្នកចាំចាប់អ្នកជំងឺនៅតាមផ្លូវមាត់ច្រកចេញចូល ក្រៅអាគារ អ្នកផ្ញើរម៉ូតូ ព្រោះអ្នកទាំងអស់នោះ កំពុងអុសទាញអ្នកជំងឺដើម្បីផលប្រយោជន៏ខ្លួន៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖