អ្នកមានគូកុំប្រឹងស្វីតពេក ការសិក្សាថ្មីរកឃើញថាការថើបមាត់គ្នា អាចចម្លងជំងឺបាក់ទឹកចិត្ត និង ថប់បារម្ភ

Share This

កន្លងមក យើងដឹងហើយថា ការថើបមាត់អាចចម្លងមេរោគផ្សេងៗ បង្កជាជំងឺផ្តាសាយ ជាដើម។ យ៉ាងណាមិញ ការសិក្សាថ្មីនេះ ការថើបមាត់អាចចម្លងជំងឺទាក់ទងនឹងផ្លូវអារម្មណ៍គឺ ជំងឺបាក់ទឹកចិត្ត (depression) និង ជំងឺថប់បារម្ភ (anxiety)។ នេះបើតាមការសិក្សារបស់អ៊ីរ៉ង់ ដែលត្រូវបានចុះផ្សាយដោយគេហទំព័រ New York Post

ចុះតើវាអាចឆ្លងបានយ៉ាងម៉េច? ពិតប្រាកដណាស់ ជំងឺបាក់ទឹកចិត្ត និង ជំងឺថប់បារម្ភ អាចជំរុញការបញ្ចេញអ័រម៉ូនស្ត្រេសហៅថា Cortisol ដែលអាចរំខានដល់តុល្យភាពបាក់តេរីនៅក្នុងមាត់។ បើតាមការស្រាវជ្រាវពីមុន គេរកឃើញថា ប្តីប្រពន្ធ ឬ ដៃគូអាចចម្លងបាក់តេរី ខណៈពេលកំពុងថើបមាត់គ្នា ហើយអាចចម្លងដល់ទៅ ៨០ លានបាក់តេរី ក្នុងរយៈពេលត្រឹមតែ ១០ វិនាទីនៃការថើបប៉ុណ្ណោះ។​

ចំណែកអ្នកសិក្សាស្រាវជ្រាវថ្មីបានរកឃើញថា នៅពេលដៃគូម្ខាងកំពុងមានសុខភាពខ្សោយ និង មានបញ្ហាគេងពុំលក់ គេនឹងអាចធ្វើឱ្យដៃគូម្ខាងទៀតកើតរោគសញ្ញាស្រដៀងគ្នា នៅក្នុងរយៈពេល ៦ ខែបន្ទាប់ ក្រោយពេលបានថើបមាត់គ្នា។ ហេតុដូច្នេះបាក់តេរីគឺជាបញ្ហាចោទចម្បង។

ដើម្បីកាន់តែច្បាស់ ក្រុមអ្នកស្រាវជ្រាវបានសិក្សាទៅលើប្តីប្រពន្ធអ៊ីរ៉ង់ទើបរៀបការប្រមាណ ២៦៨ គូ។ អំឡុងពេលក្រេបទឹកឃ្មុំ គេបានចាប់ផ្តើមកត់ត្រាភាគីម្ខាង ដែលកំពុងរងបញ្ហាបាក់ទឹកចិត្ត, ថប់បារម្ភ និង មានបញ្ហាគេង ស្របពេលដែលដៃគូរបស់ពួកគេសុទ្ធតែមានសុខភាពល្អ។ អ្នកចូលរួមបានបំពេញការស្ទង់មតិ អំពីសុខភាពផ្លូវចិត្ត និង បានផ្តល់សំណាកទឹកមាត់ សម្រាប់ការវាស់ស្ទង់អ័រម៉ូនស្ត្រេស cortisol រួមទាំងបាក់តេរីមាត់ធ្មេញសម្រាប់ការវិភាគ DNA ។

ជាលទ្ធផល ភាគីដែលមានសុខភាពល្អ ជាពិសេសខាងស្រីបានកើនឡើងការថប់បារម្ភ បាក់ទឹកចិត្ត និង ពិបាកគេងនៅ ៦ ខែបន្ទាប់។ នេះសបញ្ជាក់ឱ្យឃើញថា រោគសញ្ញាទាំងប៉ុន្មានត្រូវបានឆ្លងពីដៃគូរបស់ពួកគេ។ បាក់តេរីឆ្លងមាន ៤ ប្រភេទ គឺ Clostridia, Veillonella, Bacillus និង Lachnospiraceae ដែលវាជាប់ទាក់ទងទាំងស្រុង នឹងអ្វីដែលលើកឡើងនៅខាងដើម។ ក្នុងនោះ បាក់តេរីខ្លះក៏អាចមានហានិភ័យចំពោះសុខភាពផងដែរ។

ពិតមែនទៅ អ្នក​ឯកទេសព្យាបាល និង អ្នកស្រាវជ្រាវ បានកត់សម្គាល់វាជាយូរមកហើយ ដែលអ្នករងសុខភាពផ្លូវចិត្ត អាចនឹងមានឥទ្ធិពលលើដៃគូរបស់ពួកគេ។ ហើយការសិក្សាថ្មីនេះ គឺជាភស្តុតាង ដែលបញ្ជាក់ថា វាអាចចម្លងបញ្ហាផ្លូវចិត្តតាមរយៈបាក់តេរីក្នុងមាត់ពិតមែន៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

អបអរ! តារាប្រុស ប៉ាន់ ខែមម៉ានូ បានឃើញមុខកូនប្រុសដំបូងហើយ មុខមាត់ក៏សង្ហា ឯឈ្មោះក៏ពីរោះ

រងការវែកញែកចង់ផ្ទុះហ្វេសប៊ុកប៉ុន្មានថ្ងៃ តាប៊ុយ ផុសសារវែងដូចកន្ទុយខ្លែង បង្ហាញពីសុខភាពផ្លូវចិត្តពេលនេះ ទទួលបានគ្រប់មតិរបស់មហាជន

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

Influencer វ័យក្មេងជនជាតិប្រេស៊ីលម្នាក់ ត្រូវគេលួចប្រ-ហា-រពេលទៅដើរលេង ក្រោយបង្ហោះប្រាប់ទីតាំងនៅតាមបណ្តាញសង្គម

ព័ត៌មានបន្ថែម

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

Influencer វ័យក្មេងជនជាតិប្រេស៊ីលម្នាក់ ត្រូវគេលួចប្រ-ហា-រពេលទៅដើរលេង ក្រោយបង្ហោះប្រាប់ទីតាំងនៅតាមបណ្តាញសង្គម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

ស្វែងរកព័ត៌មាន​ ឬវីដេអូ