នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិកកិច្ចសន្យាផ្នែកព័ត៌មានវិទ្យា ២ រូប ជានិស្សិតកំពុងសិក្សា ឬ ទើបបញ្ចប់បរិញ្ញាបត្រថ្មីៗ ដើម្បីបម្រើការងារជាបុគ្គលិកកិច្ចសន្យាក្នុងនាយកដ្ឋាន។
បេក្ខជនដែលជ្រើសរើស ត្រូវមានជំនាញអភិវឌ្ឍន៍កម្មវិធីព័ត៌មានវិទ្យា និង គាំទ្រទូទៅក្នុងនាយកដ្ឋានរួមមាន ៖
+ សរសេរកម្មវិធី Java Spring Boot, React JS, C#, Postman API
+ គ្រប់គ្រងប្រព័ន្ធទិន្នន័យ Database Management System (SQL, PSQL)
+ បង្កើតកម្មវិធីកុំព្យូទ័រ និង កម្មវិធីទូរស័ព្ទដៃ
+ គាំទ្រការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ MIS នៅថ្នាក់រាជធានី ខេត្ត និង ក្រុង ស្រុក ខណ្ឌ
+ គាំទ្រការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបណ្ដឹង និង ព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋរាជធានីខេត្ត
+ ដោះស្រាយបញ្ហាទូទៅពាក់ព័ន្ធនឹង Computer
+ ដំឡើងកម្មវិធីផ្សេងៗ
+ ថែទាំ និង ប្រើប្រាស់ម៉ាស៊ីន Printer, Scanner, Copy និង Fingerprint System
+ ថែទាំ និង គាំទ្រការប្រើប្រាស់ប្រព័ន្ធ Network និង Internet
+ គ្រប់គ្រងបណ្តាញសង្គម (Facebook, YouTube….) របស់នាយកដ្ឋាន
+ បញ្ចូលទិន្នន័យក្នុងប្រព័ន្ធ
+ បំពេញការងារផ្សេងៗតាមការណែនាំរបស់ថ្នាក់ដឹកនាំនាយកដ្ឋាន។
ចំពោះម៉ោងបំពេញការងារ គឺចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ពេលព្រឹក៖ ចាប់ពីម៉ោង ៧:៣០ – ១២:០០ និង ពេលរសៀល ចាប់ពីម៉ោង ១៤:០០ – ១៧:៣០៕
ចំពោះលក្ខខណ្ឌជ្រើសរើស និង កាលបរិច្ឆេទមានដូចក្នុងលិខិតខាងក្រោម ៖