អ្នកនិយមតាមដាន មាតិកាបែបកំប្លែងៗ និង ការផ្សព្វផ្សាយនានា ច្បាស់ជាបានស្គាល់មកហើយ កញ្ញា លក្ខិណា យ៉ានុត ដែលជាអ្នកផលិតមាតិកាមានប្រជាប្រិយមួយរូប ដោយភាគច្រើនកញ្ញា គឺជាដៃគូរបស់លោក ភី យ៉ូ។

ក្នុងការផលិតមាតិកានោះដែរ កញ្ញា លក្ខិណា យ៉ានុត ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនាក៏ព្រោះតែវោហាស័ព្ទ និង ការប្រើពាក្យកំប្លុកកំប្លែង កាយវិការរបស់នាង ជាដើម។


យ៉ាងណាមិញ ងាកមកកាន់ជីវិតឯកជនឯណោះវិញ កញ្ញា លក្ខិណា យ៉ានុត កំពុងតែជួបរឿងភីងៗក្នុងរឿងគូស្នេហ៍ ដោយថ្មីៗនេះ អ្នកផលិតមាតិការូបនេះ បានបង្ហាញវីដេអូខ្លីៗលើ Story កំពុងលឈុតប្រពៃណី ដើម្បីរៀបចំពិធីភ្ជាប់ពាក្យរបស់ខ្លួនជាមួយកូនកំលោះមាឌមាំម្នាក់៕




