នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចែករំលែកចំណេះដឹងជូនទៅកាន់សាធារណជនអំពីពេលវេលាផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅស្នាក់ការផ្សារទំនើប Aeon2 និង Aeon3 ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ជាក់ស្ដែង ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ឱ្យបានដឹងថា ពេលវេលាផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅស្នាក់ការ Aeon2 និង Aeon3 គឺថ្ងៃពុធ ដល់ អាទិត្យ ពេលព្រឹកពីម៉ោង ៩ ដល់ម៉ោង ១១:៣០ នាទីព្រឹក និង ពេលថ្ងៃចាប់ពីម៉ោង ១៣:៣០ ដល់ម៉ោង ១៧៖០០ នាទីល្ងាច។
ឯកឧត្តម បានមានប្រសាសន៍បន្តឱ្យដឹងថា សម្រាប់ ថ្ងៃចន្ទ-អង្គារ ទីតាំងខាងលើគឺសម្រាក ប៉ុន្តែនៅតែទទួលបើកផ្តល់សម្រាប់អ្នកដល់ថ្ងៃមកយក តាមម៉ោងដូចខាងលើ៕