នៅរសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះរូបភាពសម្ដេចតេជោ ព្រមទាំងបានបញ្ជាក់ឱ្យបានដឹងថា សម្តេចតេជោ នៅកម្ពុជា កំពុងតែរួមចំណែកបញ្ជាទ័ពតាមប្រព័ន្ធវីដេអូ ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និង កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរសៀមឈ្លានពាន។
អ្នកនាំពាក្យបានលើកឡើងបែបនេះ បន្ទាប់ពីមានសារព័ត៌មានថៃ The Nation បានប្រឌិតព័ត៌មានយ៉ាងអគតិថា សម្ដេចបានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ខណៈបច្ចុប្បន្នសម្តេច ហ៊ុន សែន កំពុងនៅប្រទេសកម្ពុជា ហើយកំពុងបញ្ជាកងទ័ពប្រើយុត្តិសាស្រ្តវាយប្រហារចោលឈ្លានពានទឹកដីប្រទេសកម្ពុជា ពីសំណាក់ចោរសៀម៕