នៅព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥ នេះ តាមរយៈក្រសួងការពារជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ឱ្យបានដឹងថា នៅវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ ភាគីថៃបានប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងចំនួន ០២ រូបប៉ុណ្ណោះ ដូច្នេះកម្ពុជាបន្តជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងដែលនៅសេសសល់ដទៃទៀតឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
សូមបញ្ចាក់ផងដែរថា ទាហានកម្ពុជាដែលត្រូវបានបញ្ជូនមកកម្ពុជា ទាំង ២ នាក់ រួមមាន អនុសេនីយ៍ត្រី អាង អឿង អាយុ ៣៧ ឆ្នាំ និង ពលបាលឯក ម៉ម វុទ្ធី អាយុ ៥៣ ឆ្នាំ ខណៈទាហានទាំង ២ នាក់ ត្រូវបានបញ្ជូនត្រឡប់មកវិញ ខុសប្រក្រតីដោយមានម្នាក់ពិការ និង ម្នាក់ទៀតបានភ្លេចភ្លាំងស្មារតី និង ត្រូវបានកងកម្លាំងជំនាញ និង គ្រូពេទ្យបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ៕