ក្នុងនាមជាបុគ្គលគំរូវ័យក្មេងដែលបំផុសគំនិតល្អក្នុងសង្គមរបស់គាត់ លោកសុ ធារិទ្ធិ និងតារាសម្តែង សិទ្ធី នីកា កំពុងផ្សព្វផ្សាយនូវទម្លាប់រស់នៅមានសុខភាពល្អ ដោយជំរុញឲ្យមានការយល់ដឹងអំពីសុខភាពបេះដូង។
យោងតាមអង្គការសុខភាពពិភពលោក (WHO) ជម្ងឺបេះដូងគឺមូលហេតុចម្បងមួយក្នុងចំណោមមូលហេតុ២ដ៏សំខាន់នៃការស្លាប់នៅកម្ពុជា។ ស្ថានភាពនេះបានធ្វើឲ្យមានការយល់ដឹងកាន់តែច្រើនអំពីការចាំបាច់ក្នុងការថែរក្សាសុខភាពបេះដូង ដែលចាប់ផ្ដើមពីការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃតូចៗ ដូចជា ការគេងឲ្យបានលឿនជាងមុន ដើរហាត់ប្រាណរៀងរាល់ថ្ងៃ ឬជ្រើសរើសគ្រឿងផ្សំម្ហូបអាហារដោយយកចិត្តទុកដាក់។
ក្នុងដំណើរទៅរកជីវិតមានសុខភាពបេះដូងល្អ លោកសុ ធារិទ្ធិ និងតារាសម្តែង សិទ្ធី នីកា បានក្លាយជាគំរូដ៏ល្អសម្រាប់តម្រាប់តាម។ អ្នកទាំងពីររូបទទួលបានជោគជ័យក្នុងវិស័យរបស់ខ្លួន ជាពិសេសក្នុងការលើកទឹកចិត្តដល់សាធារណជនអំពីសារសំខាន់នៃអាហារប្រកបដោយតុល្យភាព និងទម្លាប់រស់នៅមានសុខភាពល្អរៀងរាល់ថ្ងៃ។
អាហារូបត្ថម្ភគឺជាជម្រើសដំបូងក្នុងការការពារសុខភាពបេះដូង
លោក សុ ធារិទ្ធិ៖ «អាហារូបត្ថម្ភគឺជារបាំងការពារដំបូងសម្រាប់បេះដូង»
ជាចុងភៅម្នាក់ លោក សុ ធារិទ្ធិ យល់ថា គ្រឿងផ្សំនីមួយៗ មិនត្រឹមតែសំខាន់ក្នុងការកំណត់រសជាតិទេ ប៉ុន្តែវាក៏មានឥទ្ធិពលផ្ទាល់ទៅលើសុខភាពផងដែរ។ គេតែងតំណាលថា “ជម្ងឺកើតមកពីការញុំា” បានក្លាយជាអត្ថន័យដ៏សំខាន់របស់គាត់ ជាពិសេសនៅពេលគាត់បានឃើញមិត្តរួមការងារ និងមិត្តភក្តិជាច្រើន ជួបប្រទះបញ្ហាបេះដូង នៅវ័យក្មេង។សម្រាប់គាត់ ការទទួលទានអាហារតាមវិទ្យាសាស្ត្រគឺជារបាំងការពារដំបូងសម្រាប់បេះដូង ព្រោះគ្រឿងផ្សំនីមួយៗដែលយើងជ្រើសរើសថ្ងៃនេះ នឹងប៉ះពាល់ដល់សុខភាពនៅថ្ងៃស្អែក។ ដោយមានការយល់ដឹងពីការការពារសុខភាពបេះដូងតាំងពីដំបូង លោក ធារិទ្ធិ បានសកម្មក្នុងការបង្កើតរបបអាហារសមរម្យ ហើយជ្រើសរើសគ្រឿងផ្សំបែបសុខភាពដែលអាចក្លាយជាគោលការណ៍ដ៏សំខាន់នៅពេលចំអិនម្ហូបផងដែរ។ ឧទាហរណ៍ ចំពោះជាតិខ្លាញ់ ដែលជាសារធាតុចិញ្ចឹមចាំបាច់មួយក្នុងចំណោមក្រុមអាហារទាំង៤ប្រភេទដែលរាងកាយត្រូវការរៀងរាល់ថ្ងៃ គាត់ជឿជាក់ក្នុងការប្រើប្រាស់ប្រេងបន្លែសុទ្ធ ដូចជា ប្រេងសណ្តែកសៀង ប្រេងអង្ករសម្រូប និងប្រេងផ្កាឈូករ័ត្នដែលមានសារធាតុចិញ្ចឹមមានប្រយោជន៍សម្រាប់បេះដូង ជំនួសឱ្យខ្លាញ់សត្វ។ គាត់ញុំាបន្ថែមបន្លែបៃតងច្រើន និងកាត់បន្ថយអាហារដែលមានកូឡេស្តេរ៉ូលខ្ពស់។
ទម្លាប់តូចៗទាំងនេះ ចាប់ផ្តើមពីផ្ទះបាយ បាននាំមកនូវការផ្លាស់ប្តូរដ៏វិជ្ជមានសម្រាប់សុខភាពខ្លួនឯង ហើយក៏បានបន្តចែករំលែកទៅគ្រួសារ មិត្តភក្តិ និងអ្នកគាំទ្រដែលស្រលាញ់ការចម្អិនម្ហូបរបស់គាត់ផងដែរ។
លើសពីនេះទៅទៀត លោក ធារិទ្ធិ ក៏បាននិយាយថា គាត់តែងតែខិតខំរកពេលវេលា ដើម្បីបង្កើតទម្លាប់រស់នៅមានសុខភាពល្អ ដោយហាត់ប្រាណរៀងរាល់ថ្ងៃ កាត់បន្ថយការគេងយប់ជ្រៅ ការផឹកស្រា និងមិនជក់បារី ព្រោះវាជាកត្តាដែលប៉ះពាល់អាក្រក់ដល់បេះដូងផងដែរ។
របបអាហារល្អសម្រាប់បេះដូងជាមួយប្រេងបន្លែដែលផ្តល់ជាតិខ្លាញ់ល្អ គឺជាចំនុចសំខាន់នៅពីក្រោយការចម្អិនអាហារសម្រាប់សុខភាពបេះដូងរឹងមាំរបស់លោក សុ ធារិទ្ធិ។
Opt 1៖ ការរួមបញ្ចូលជាមួយទម្លាប់រស់នៅមានសុខភាពល្អ គឺជាគន្លឹះក្នុងការថែរក្សាបេះដូងឱ្យរឹងមាំ
Opt 2៖ សិទ្ធី នីកា៖ “ថាមពលសម្រាប់បេះដូងល្អកើតចេញពីអាហារូបត្ថម្ភ ទម្លាប់រស់នៅល្អ និងការលំហាត់ប្រាណ”
អ្នកនាងសិទ្ធី នីកា ជឿជាក់ថា បេះដូងមានសុខភាពល្អគឺជាមូលដ្ឋានសម្រាប់សុខភាពរាងកាយ និងសុខភាពផ្លូវចិត្តផងដែរ ដោយជួយឲ្យនាងអាចចែករំលែកសេចក្ដីស្រលាញ់ និងវិជ្ជមានជាមួយអ្នកនៅជុំវិញខ្លួន។ ក្នុងនាមជាតារាសម្តែងដ៏ល្បីល្បាញម្នាក់ នាងយល់ច្បាស់ពីឥទ្ធិពលរបស់ខ្លួនលើសង្គម ជាពិសេសក្នុងបរិបទដែលមនុស្សជាច្រើននៅកម្ពុជានៅមានការយល់ច្រឡំថា ជម្ងឺបេះដូងមកពីតំណពូជ វ័យចំណាស់ ឬអ្នកលើសទម្ងន់។ ការយល់ដឹងនេះបានជំរុញឲ្យនាងដើរតួនាទីសកម្មក្នុងការជ្រើសរើសទម្លាប់រស់នៅល្អនិងមានឥទ្ធិពលវិជ្ជមានដល់អ្នកដទៃក្នុងការថែរក្សាបេះដូង។ សម្រាប់សិទ្ធី នីកា សុខភាពបេះដូងល្អកើតចេញពីបីចំណុចសំខាន់ៗដែលរួមបញ្ចូលគ្នា គឺ៖ អាហារូបត្ថម្ភ ទម្លាប់រស់នៅ និងការហាត់ប្រាណប្រចាំថ្ងៃ។
អ្នកនាង សិទ្ធី នីកា ធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ដើម្បីថែរក្សាសុខភាពបេះដូង
សម្រាប់នាង បេះដូងមានសុខភាពល្អចាប់ផ្ដើមពីទម្លាប់រស់នៅបែបសកម្ម។ នាងចំណាយពេលយ៉ាងហោចណាស់ 15 នាទីក្នុងមួយថ្ងៃ សម្រាប់អនុវត្តយូហ្កា ភីឡាតេស ដើរ ឬ ធ្វើចលនាតិចៗ។ ជាពិសេសនាងក៏ខិតខំរំលឹកខ្លួនឯងឲ្យញញឹមឱ្យបានច្រើន និងរក្សាផ្នត់គំនិតវិជ្ជមាន ដោយដឹងថា ស្ត្រេស គឺជាសត្រូវស្ងៀមស្ងាត់នៃបេះដូង។
ក្នុងជំហានថែរក្សាសុខភាពបេះដូង សិទ្ធី នីកា ក៏ផ្តល់អាទិភាពខ្ពស់ដល់ការជ្រើសរើសគ្រឿងផ្សំនៃម្ហូបអាហារ ដែលជាពិសេសសំដៅលើជាតិខ្លាញ់។ នាងជ្រើសរើសខ្លាញ់ដែលមានប្រយោជន៍ល្អជាចម្បងដូចជា ត្រីសាល់ម៉ុន គ្រាប់ធញ្ញជាតិ និងអង្ករសម្រូប ក្នុងរបបអាហារប្រចាំថ្ងៃ។ នៅពេលនិយាយដល់ប្រេងបន្លែចម្អិនម្ហូប នាងចែករំលែកស្រដៀងជាមួយលោក សុ ធារិទ្ធិដែរ នាងជ្រើសរើសប្រេងឆា Simply ដែលជាប្រេងចម្អិនម្ហូបគុណភាពខ្ពស់ ពីក្រុមហ៊ុន Wilmar Group (សិង្ហបុរី)។ Simply ផ្តល់ជម្រើសប្រេងសុទ្ធជាច្រើនប្រភេទ ដូចជា ប្រេងសណ្ដែកសៀង ប្រេងអង្ករសម្រូប និងប្រេងផ្កាឈូករ័ត្ន ដែលប្រេងទាំងអស់នេះត្រូវបានបញ្ចាក់ដោយផ្នែកវិទ្យាសាស្រ្តថាជួយថែរក្សាសុខភាពបេះដូង។
ដោយផ្អែកលើការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ប្រេងសណ្ដែកសៀងសម្បូរទៅដោយអូមេហ្គា 3-6-9, ប្រេងសម្រូបសម្បូរទៅដោយ Gamma Oryzanol និងប្រេងផ្កាឈូករ័ត្នផ្តល់វីតាមីន E ធម្មជាតិខ្ពស់ ដែលទាំងអស់នេះអាចជួយកាត់បន្ថយកូឡេស្តេរ៉ុល និងការពារសុខភាពបេះដូង។
«ខ្ញុំបានប្រើប្រេងឆា Simply ជាប្រចាំក្នុងម្ហូបប្រចាំថ្ងៃរបស់ខ្ញុំជាយូរឆ្នាំមកហើយដើម្បីបន្ថែមខ្លាញ់ល្អក្នុងរបបអាហារ» នាងបានចែករំលែក។ សម្រាប់នាង Simply មិនមែនត្រឹមជាវត្ថុចាំបាច់ក្នុងផ្ទះបាយទេ ប៉ុន្តែជាជំនួយការដ៏គួរឱ្យជឿជាក់បានក្នុងការរួមដំណើរថែរក្សាសុខភាពបេះដូងផងដែរ។
តារាសម្តែងរូបនេះជ្រើសរើសប្រើប្រេងចម្អិនម្ហូប Simply ពីព្រោះជម្រើសមានច្រើនប្រភេទ ដែលទាំងអស់សុទ្ធតែមានគ្រឿងផ្សំល្អសម្រាប់បេះដូង
រឿងរ៉ាវរបស់លោកសុ ធារិទ្ធិ និងតារាសម្តែង សិទ្ធី នីកា គឺជាភស្តុតាងបង្ហាញថា ការផ្លាស់ប្តូរតូចៗអាចនាំមកនូវភាពផ្លាស់ប្តូរធំៗក្នុងការការពារសុខភាពបេះដូងបាន។ ដូចដែលវេជ្ជបណ្ឌិត ដាលីន ប្រធានផ្នែកជម្ងឺបេះដូងនិងសរសៃឈាមនៅមន្ទីរពេទ្យកាល់ម៉ែត បានសង្កត់ធ្ងន់ថា៖ «ការផ្លាស់ប្តូរទម្លាប់រស់នៅ ការហាត់ប្រាណឱ្យបានច្រើន និងអាហារតុល្យភាព ជាជំនួយដ៏សំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូងដល់ទៅ៨០ភាគរយ»។
ដំណើរសំរាប់ជីវិតមានសុខភាពល្អរបស់ពួកគេ បានក្លាយជាប្រភពជំរុញចិត្តក្នុងសង្គមកម្ពុជាទាំងមូល៕