អ្នកធ្វើការ Office បើមិនឧស្សាហ៍ធ្វើរឿង ៥ យ៉ាងនេះទេ ប្រាក់ខែអាចនៅនឹងថ្កល់ ស្រួលមិនស្រួលមេដកចោលដូចស្ពៃ

Share This

ការឡើងប្រាក់ខែអាស្រ័យទៅលើកត្តាច្រើនយ៉ាង។ ជាទូទៅគេនឹងវាតម្លៃទៅលើសមិទ្ធផល ការខិតខំប្រឹងប្រែង និង ភាពសកម្មជាក់ស្តែង។ មួយដែលសំខាន់ទៀតនោះ សម័យនេះ បើមិនចេះអភិវឌ្ឍន៍ខ្លួន ឬមិនមានអ្វីដែលថ្មី កុំសង្ឃឹមបានឡើងប្រាក់ខែ ថាមិនស្រួលមេដេញចេញទៀត។ ដូចនេះដើម្បីអភិវឌ្ឍន៍ខ្លួន បានទាំងកើនសមត្ថភាព អាចឡើងទាំងប្រាក់ខែ មានចំណុច ៥ យ៉ាង ដែលអ្នកគួរសកម្មចាប់ពីឥឡូវនេះ។

១. បង្កើនសមត្ថភាពធ្វើការទ្វេដង

អ្វីៗត្រូវតែអភិវឌ្ឍន៍ទៅមុខជានិច្ច។ ដើម្បីអភិវឌ្ឍន៍សមត្ថភាពបាន អ្នកត្រូវចេះបត់បែនទៅតាមភាពជឿនលឿន ដូចជាការប្រើប្រាស់បច្ចេកវិទ្យាមកពន្លឿនការងារឱ្យកាន់តែរហ័សជាងមុន និងមានប្រសិទ្ធភាពជាងមុន។ ឧទាហរណ៍ដូចជាការប្រើបច្ចេកវិទ្យា AI ឬបញ្ញាសិប្បនិម្មិតមកសម្រួលនៅក្នុងការងារ។

២. ស្វែងរកអតិថិជនបន្ថែម

អតិថិជនចាស់ក៏នៅ អតិថិជនថ្មីក៏ត្រូវរកបន្ថែម។ ត្រូវរិះរកវិធីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនថ្មីៗ ដោយមិនត្រឹមតែតាមរយៈប្រព័ន្ធអនឡាញ តែថែមទាំងនៅខាងក្រៅផងដែរ។ ដូចជាការចូលរួមកម្មវិធីតាំងពិព័រណ៍ ឬកម្មវិធីជួបជុំអ្នកជំនួញឬអាជីវករជាដើម។ អ្នកក៏អាចស្វែងរកព្រឹត្តិការណ៍ដែលនឹងកើតឡើងប្រចាំសប្តាហ៍ឬប្រចាំខែ ដែលគេបង្កើតឡើងនៅលើបណ្តាញសង្គម។ ក្រុមហ៊ុនខ្លះសុខចិត្តចំណាយលុយឱ្យបុគ្គលិកទិញសំបុត្រចូលរួម ដោយសារកម្មវិធីមួយចំនួនប្រជុំទៅដោយអតិថិជនគោលដៅធំៗ។

៣. បង្កើតវិធីដែលអាចទាញចំណូល

មនុស្សសម័យនេះចូលចិត្តអ្វីដែលថ្មីហើយប្លែកជានិច្ច។ ការបង្កើតគំនិតច្នៃប្រតិដ្ឋសម្រាប់ការធ្វើទីផ្សារ រមែងតែជាចំណីអារម្មណ៍របស់អតិថិជន។ ដូច្នេះត្រូវស្វែងយល់អំពីទំនោរនិយមរបស់មនុស្សសម័យទំនើប ហើយបង្កើតគំនិតច្នៃប្រតិដ្ឋឱ្យបានច្រើន មិនថាទៅលើសេវាកម្មឬផលិតផល ត្រូវមានការផ្លាស់ប្តូរថ្មី អាចជាទំនើបកម្ម រូបរាង រូបមន្ត ឬមានអ្វីដែលពិសេសជាងសព្វដង។

៤.អាចធ្វើការបានច្រើនជំនាញ

មនុស្សចេះច្រើនជំនាញតែងមានឱកាសច្រើន។ ត្រូវរៀនសូត្រជំនាញថ្មីៗ អាចជាជំនាញពាក់ព័ន្ធនឹងការងារដែលកំពុងធ្វើ ឬជំនាញដែលគេកំពុងត្រូវការ។ ការចេះច្រើនជំនាញអាចបង្ហាញពីភាពឆ្លាតវៃ និង មានសមត្ថភាពខ្ពស់។ ក្រុមហ៊ុនកម្រចោលណាស់អ្នកដែលចេះធ្វើច្រើនមុខក្នុងពេលតែមួយ។

៥.ស្មោះត្រង់ គោរពតួនាទី និង មានសុជីវធម៌ល្អ

ជាផ្នែកមួយសំខាន់នៅក្នុងសង្គមការងារសព្វថ្ងៃ មិនថាពូកែប៉ុនណា បើគ្មានភាពស្មោះត្រង់ មិនគោរពតួនាទី និង គ្មានសុជីវធម៌ ក្រុមហ៊ុននឹងមិនទុកទៀតនោះឡើយ។ បើទុកនាំតែបង្កភាពមិនល្អចំពោះក្រុមហ៊ុនដូចជា ជាគំរូអាក្រក់ដល់បុគ្គលិកដទៃ បង្កភាពចម្រូងចម្រាសនៅក្នុងក្រុមហ៊ុន នាំឱ្យកេរ្តិ៍ឈ្មោះក្រុមហ៊ុនធ្លាក់ចុះ និង ឆ្ពោះទៅរកភាពវិនាស៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

លុយចូលកុងមិនទាន់ឆាតខ្ចីគេលាន់! បើប្រាក់ខែចាយមិនគ្រាន់ ត្រូវមើលឡើងវិញថាប្រាក់ខែសមរម្យឬអត់ បើអត់លៃលកដូរកន្លែងទៅ

រាល់ថ្ងៃធ្វើការជាមួយមេខ្លាំង ឬ មេខ្សោយ សង្កេតតែប៉ុន្មានចំណុចនេះ បានចម្លើយច្បាស់ៗ

ជួបឬនៅ? ធ្វើការអាងសមត្ថភាពខ្លាំង អំនួត ប៉ះមិនបាន ចុងក្រោយហួសស្មាន គេលើកស្ទួយអ្នកល្មមៗ ពូកែទំនាក់ទំនង ខ្លួនឯងបាក់មុខមួយទំហឹង

ខ្ចីលុយមិនសង តាមពិតកូនបំណុលខ្លះមានបំណង ឯខ្លះទៀតមានល្បិច ទម្រាំភ្ញាក់ខ្លួន ម្ចាស់បំណុលរីងរៃ

១០ ក្បាច់ ធ្វើមុនចូលគេង ធានាភ្ញាក់ព្រឹកឡើងស្រស់ស្រាយ ទៅធ្វើការទាន់ម៉ោង មេលែងជេរលែងកាត់លុយ

ត្រូវអត់? មកដឹងអត្តចរិតអ្នកកើតខែធ្នូ​ ល្អសឹងគ្រប់ ១០ តែបើស្នេហាវិញរាងរាក់កំភែលបន្តិច

ភាគច្រើនកូនបង! អ្នកកើតចំថ្ងៃសៅរ៍ គេថាមិនសូវមានសំណាង តែជាមនុស្សតស៊ូជម្នះឧបសគ្គ និង ការឈឺចាប់យ៉ាងរឹងមាំបំផុត

បុគ្គលិកសម័យនេះ គ្រប់គ្រងមិនស្រួល ដាក់ពាក្យលាឈប់ភ្លាមៗ ចៀសវាងមានបញ្ហាដល់ក្រុមហ៊ុន អ្នកដឹកនាំឆ្លាតគួរត្រៀមជើងព្រួលតាមវិធីនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ