អ្នកគ្រូ ណាលី ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានា ឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ។
នាពេលថ្មីៗនេះ តាមរយៈផេករបស់អ្នកគ្រូដែលមានឈ្មោះ Master Naly Fengshui បានចែករំលែកពីក្បួនហុងស៊ុយសម្រាប់អ្នកធ្វើការ ដើម្បីឱ្យការងារមានភាពល្បីល្បាញជាងមុន ដោយអ្នកគ្រូបានបញ្ជាក់ច្បាស់ៗថា ៖ «នៅក្នុងឆ្នាំ ២០២៥ នេះ ដើម្បីធ្វើឱ្យការងាររបស់យើងមានភាពល្បីល្បាញជាងមុន យើងអាចដាក់តាំងរូបភាពពណ៌ក្រហម ឬ ភ្លើងក្រហម (ហាមលោត) ដាក់តាំងនៅទិស ៩០ បាន»។
បន្ថែមលើសពីនេះ អ្នកគ្រូក៏បានចែករំលែកពីក្បួនហុងស៊ុយដែលធ្វើឱ្យការងាររលូនជាងមុនផងដែរ ដែលនៅក្នុងឆ្នាំ ២០២៥ នេះ ដើម្បីធ្វើឱ្យការងាររបស់យើងរលូនជាងមុន យើងអាចដាក់តាំងរូបភាពពណ៌ធាតុមាស ឬ ឧបករណ៍ធ្វើពីលោហៈដាក់តាំងនៅទិស ១៣៥ បាន៕