នៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឆ្លើយតបទៅនឹងសំណួរដែលសួរច្រើនជាងគេ ប្រចាំខែឧសភា ដែលបានសួរថា ៖ «តើឯកសារចុះបញ្ជីរថយន្តសម្រាប់ជនជាតិខ្មែរមានអ្វីខ្លះ?»។
ក្នុងនោះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានស្រាយលម្អិតឱ្យបានដឹងថា ក្នុងការចុះបញ្ជីរថយន្តសម្រាប់ជនជាតិខ្មែរ ឯកសារតម្រូវរួមមាន៖
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
– បង្កាន់ដៃពន្ធយានយន្ត (ច្បាប់ដើម)
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)
– លិខិតទិញ ឬ លក់រថយន្ត
សម្រាប់តម្លៃសេវានៃការចុះបញ្ជីរថយន្ត លោកអ្នកត្រូវបង់ប្រាក់ចំនួន ១២៥,០០០ រៀល បូកជាមួយនឹងតម្លៃផ្លាកលេខនីមួយៗដែលលោកអ្នកពេញចិត្ត។ សម្រាប់ព័ត៌មានលម្អិតបន្ថែម បងប្អូនអាចទំនាក់ទំនងទៅកាន់ Hotline លេខ 1275៕