មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីសោកសង្រេង និង ចូលរួមរំលែកទុក្ខទៅដល់ក្រុមគ្រួសារសព បន្ទាប់ពីមានករណីកូនក្រមុំ បានបាត់បង់ជីវិតកំឡុងពេលទទួលភ្ញៀវ ក្នុងថ្ងៃរៀបការរបស់ខ្លួន វេលាម៉ោងប្រមាណ ៩ យប់ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៥ ស្ថិតនៅភូមិទួលរការ ស្រុកកំពង់ត្របែក ខេត្តព្រែវែង។
ទាក់ទិនទៅនឹងករណីនេះ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៩ យប់ ថ្ងៃទី ០៧ មេសា ២០២៥ កំឡុងពេលដែលកូនក្រមុំ កំពុងទទួលភ្ញៀវ ក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួន ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ស្រាប់តែកូនក្រមុំបានគាំងបេះដូង បាត់បង់ជីវិត ធ្វើឱ្យថ្ងៃអាពាហ៍ពិពាហ៍ដ៏មានសុភមង្គល ប្រែក្លាយជាទៅជាពិធីបុណ្យសពដ៏សោកសង្រេងទៅវិញ។ ក្នុងនោះ តាមរយៈការធ្វើកោសល្យវិច្ច័យពីសំណាក់សមត្ថកិច្ច ក៏បានបញ្ជាក់ឱ្យដឹងថា ស្ត្រីដែលជាកូនក្រមុំ ពិតជាបានបាត់បង់ជីវិត ដោយសារជំងឺគាំងបេះដូងពិតប្រាកដមែន។
ក្រោយបាត់បង់ជីវិត រឿងដែលគួរឱ្យអាណិតបំផុតនោះ គឺក្រុមគ្រួសារសពពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំកម្មវិធីបុណ្យឡើយ។ ដោយក្ដីអាណិតចំពោះកូនកំលោះ និង ក្រុមគ្រួសារសព គេឃើញមានសប្បុរសជនជាច្រើនបានជួយឧបត្ថម្ភជាថវិកាផ្សេងៗ ដើម្បីឱ្យក្រុមគ្រួសារមានលទ្ធភាពរៀបចំបុណ្យសព៕
ប្រភព និង រូបភាព ៖ Tep Pon