អ្នកណាធ្វើចិត្តបាន! ជើងធ្លាប់គក់ច្របាច់ តែសូម្បីដង្ហើមចុងក្រោយរបស់លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ក៏កីឡាការិនីល្បុក្កតោ សំ ថារ័ត្ន ទៅមិនទាន់

Share This

កាលពីរសៀលថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅនេះ ប្រជាពលរដ្ឋកម្ពុជា ជាពិសេស កីឡាករ កីឡាការិនីគុនល្បុក្កតោគ្រប់ជំនាន់មានក្តីសោកសង្រេងយ៉ាងខ្លាំង នៃមរណភាពរបស់ឯកឧត្តមព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន ហៅលោកគ្រូតាក្រមាមាស អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។

ក្នុងនោះតាមរយៈការឱ្យដឹងពីលោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានជម្រាបនូវដំណឹងពីសុខភាពរបស់លោកគ្រូតាគុនល្បុក្កតោ សាន គឹមស៊ាន ហៅលោកគ្រូតាក្រមាមាស កាលពីព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៥ បានចូលបន្ទប់សង្គ្រោះបន្ទាន់ដោយជំងឺបេះដូង។ ជាអកុសល នៅថ្ងៃដដែលនារសៀលម៉ោង​ ១ និង ៤០ នាទី លោកគ្រូតាក្រមាមាស ក៏បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៨០ ឆ្នាំ។

ស្របពេលដែលមហាជនកំពុងចូលរួមរំលែកទុក្ខ នៃការបាត់បង់ធនធានមនុស្សដ៏សំខាន់ និង ជាបុគ្គល ដែលប្រឹងប្រែងទាំងកម្លាំងកាយចិត្តតស៊ូអស់ជាច្រើនជំនាន់ ខិតខំចងក្រង អភិរក្ស និង លើកកម្ពស់គុនល្បុក្កតោនោះ ងាកមកកាន់កីឡាការិនី សំ ថារ័ត្ន ដែលជាសិស្សរបស់លោកគ្រូបានបង្ហាញអារម្មណ៍មិនអស់ចិត្ត ខណៈសូម្បីតែដង្ហើមចុងក្រោយលោកគ្រូតាក៏នាងទៅមិនទាន់។

ក្នុងនោះ កញ្ញា សំ ថារ័ត្ន បានរៀបរាប់ថា៖ «ជើងទាំងគូ ដែលកូនធ្លាប់ច្របាច់គក់ ម៉ាស្សាឱ្យលោកគ្រូថា «វាចេះធ្វើសរសៃ ឱ្យអញឡើងស្រួល»។ ឥឡូវគ្របដណ្ដប់ជិតឈឹងហើយ ឱ្យកូនម៉ាស្សាលោកគ្រូបានយ៉ាងណាទៀត?? មរតកមនុស្សរស់របស់កូនចៅ អញ្ជើញបានទៅទីស្ងប់សុខហើយ»។

គួរជម្រាបថា ពិធីបុណ្យសពរបស់ឯកឧត្តមព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន ហៅលោកគ្រូតាក្រមាមាស បាន និង កំពុងប្រព្រឹត្តិទៅតាមប្រពៃណី ដោយនៅថ្ងៃព្រហស្បតិ៍ ទី ៥ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ពិធីបូជាសពនឹងរៀបចំឡើងនៅវេលាម៉ោង ៤ និង ៤០ នាទី ល្ងាច នៅឯវត្តអង្គតាមិញ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធ្វើជាកូនសេដ្ឋីមានសម្ពាធពេក ពួយកាត់កាល់ឪពុកម្ដាយចោល ទៅរស់នៅតែលតោលតាមផ្លូវ ព្រោះស្រួលចិត្តជាង

ចូលវ័យ ២០ ឆ្នាំ ពេជ្រ ថៃ ប្រឹងគ្រប់ច្រក រកលុយផងឆ្លៀតរៀនផង ពេលនេះបន្តបរិញ្ញាបត្រជំនាញមេធាវីយ៉ាងសកម្ម

កុំសំងំឱ្យគេធ្វើបាបតាមចិត្ត! ធ្វើការក្នុង​ Office បើប៉ះបុគ្គលិកចរិតស្នំ ចរិតអាមាត្យ ចូលចិត្តប៉ែងជើងគេ ប្រញាប់ប្រើវិធីនេះតទល់ភ្លាម

អីយ៉ាស់! តារាសម្តែង ស្វែង សុជាតា និង អនាគតស្វាមី រកពេលាល្អចូលរោងការមុន នាយព្រែក មួយថ្ងៃ

បើសង្ស័យប្រញាប់ឆែកមើល! នៅសុខៗ លេចរោគសញ្ញា ៦ យ៉ាងនេះ បង្ហាញថាអ្នកប្រឈមកើតជំងឺ «ថប់បារម្ភ» ហើយ

ព័ត៌មានបន្ថែម

ធ្វើជាកូនសេដ្ឋីមានសម្ពាធពេក ពួយកាត់កាល់ឪពុកម្ដាយចោល ទៅរស់នៅតែលតោលតាមផ្លូវ ព្រោះស្រួលចិត្តជាង

បើសង្ស័យប្រញាប់ឆែកមើល! នៅសុខៗ លេចរោគសញ្ញា ៦ យ៉ាងនេះ បង្ហាញថាអ្នកប្រឈមកើតជំងឺ «ថប់បារម្ភ» ហើយ

ចូលឆ្នាំ ២០២៦! អ្នកគ្រូណាលី បង្ហើបត្រួសៗពី «ឆ្នាំឆុងទាំង ៤» អាចប្រឈមបញ្ហាផ្សេងៗគ្នា គួរត្រៀមខ្លួនទុកមុន

ទៀតហើយ! លិចទូកមួយគ្រឿងកណ្តាលសមុទ្រផាត់ថាយ៉ា អ្នកទេសចរអណ្តែតលឹមៗលើទឹកជាង ៧ ម៉ោង

សាលារៀនថៃ ជាប់ព្រំដែនមីយ៉ាន់ម៉ា ប្រកាសជម្លៀសសិស្សចេញភ្លាមៗ ក្រោយមានគ្រា./ប់ធ្លាក់ចូល ដោយសារក្រុមប្រឆាំងកំពុងប៉ះគ្នា

ណាត់គ្នាទៅ! ថ្ងៃនេះ ស្ថានទូតបារាំង បើកទ្វារឱ្យចូលទស្សនាជាថ្មី មានព្រឹត្តិការណ៍ផ្សារបារាំង ស្តង់អាហារ និងកម្មវិធីជាច្រើន

កុំឡូយឆាយហួសលទ្ធភាព! ព្រោះចង់ហាយសូរដូរឡានដូរទូរស័ព្ទទិញខុនដូថ្មី ទៅបង់រំលោះគេ យូរៗក្លាយជាបំណុលរុំសួតមិនដឹងខ្លួន

នេះជាបិតាបង្កើត LinkedIn​ ពីមុនគេថាជាគំនិតឆ្កួ-ត តែ ១៤ ឆ្នាំក្រោយក្លាយជាមហាសេដ្ឋី មានលុយពាន់លានដុល្លារ

ស្វែងរកព័ត៌មាន​ ឬវីដេអូ