ស្ទើរមិនគួរឱ្យជឿ ដែលបុរសម្នាក់អាចរក្សាភាពបរិសុទ្ធរបស់ខ្លួនរហូតដល់អាយុ ៣១ ឆ្នាំ តែវាពិតជាបានកើតឡើងប្រាកដមែន។ ជាក់ស្តែង បុរសម្នាក់នេះមានឈ្មោះថា Ben Harris លោកបានសរសេរផ្ញើទៅកាន់កម្មវិធីទូរទស្សន៍មួយ ដោយសារភាពអំពីជីវិតដ៏ខ្មាសអៀនដែលមកទល់វ័យខ្ទង់ ៣០ ប្លាយទៅហើយ លោកនៅតែមិនទាន់បានស្គាល់ជាតិឡើងឋានសួគ៌ជាមួយដៃគូនឹងគេ។
ក្រោយការសរសេរសារភាព លោក Ben Harris ត្រូវបានកម្មវិធីទូរទស្សន៍មួយរបស់អង់គ្លេសហៅថា “Virgin Island» អញ្ជើញឡើងសម្ភាស ដែលជាកម្មវិធីផ្តោតលើប្រធានបទ «ការព្យាបាលផ្លូវភេទ»។ ដំបូងលោកហាក់ភ្ញាក់ផ្អើល ហើយមានអារម្មណ៍ភ័យខ្លាចជាខ្លាំង តែក្រោយមិត្តភក្តិជំរុញលើកទឹកចិត្ត ទីបំផុតលោកក៏យល់ព្រមចូលក្នុងកម្មវិធីនោះ។
កាលនៅវ័យជំទង់ ជាក្មេងមិនជឿជាក់លើខ្លួនឯង Ben Harris គិតថាខ្លួនឯងគ្មានភាពទាក់ទាញ ឬ មិនអាចទាក់ទងជាមួយមនុស្សស្រី។ លោកថាខ្លួនឯងជាមនុស្ស Introvert និង រមែងតែត្រូវបានគេមាក់ងាយលើរូបសម្រស់។
យ៉ាងណាមិញ មកដល់អាយុខ្ទង់ ២០ ឆ្នាំ រហូតដល់ខ្ទង់ ៣០ ឆ្នាំ លោកបានណាត់ជួបមនុស្សស្រីប្លែកមុខប្រហែល ៤០ ដង ប៉ុន្តែក្នុងទំនាក់ទំនងបានត្រឹមតែថើបថ្ពាល់ប៉ុណ្ណោះ។ សូម្បីពេលមានឱកាសរួមភេទជាមួយដៃគូទៅហើយ លោកបែរជាបង្អាក់ខ្លួនឯងទៅវិញ។ លោកបានបដិសេធមិនទទួលយកឱកាសរួមភេទច្រើនដង បើទោះលោក និង ដៃគូបានដេកជាមួយគ្នានៅលើគ្រែតែមួយក៏ដោយ។
ចំពោះមូលហេតុវិញ លោកថាដោយសារលោកមានអារម្មណ៍ភ័យខ្លាច និង បារម្ភខ្លាចដៃគូមិនទទួលបានបទពិសោធល្អបំផុតពីលោក៕
ប្រភព៖ NYP