អ្នកដុតភីហ្សាសង្ហា ត្រូវគេហៅថតធ្វើម៉ូឌែល ឥលូវផ្ទុះល្បីខ្លាំងនៅអឺរ៉ុប ក្ដោបបានការងារសុទ្ធតែប្រ៊េនលំដាប់ៗ

Share This

Scarr’s Pizza គឺជាហាងភីហ្សាដ៏មានប្រជាប្រិយភាពមួយនៅទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក។ នៅពីក្រោយនំក្តៅៗដ៏ឈ្ងុយឆ្ងាញ់ បុរសរាងសង្ហាម្នាក់ ខ្លួនលម្អដោយស្នាមសាក់ បានកំពុងចម្អិននំយ៉ាងស្ទាត់ជំនាញ ដែលឥលូវនេះ លោកបានហក់កាន់តែខ្ពស់ ដោយបានបង្ហាញខ្លួននៅលើវិថីដើរម៉ូដអន្តរជាតិ ផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅអឺរ៉ុប។

បុរសធ្វើការជាអ្នកដុតនំភីហ្សានេះ មានឈ្មោះថា  Christiano Wennmann អាយុ ២៤ ឆ្នាំ។ លោកទើបតែភ្ជាប់ខ្លួនទៅនឹងអាជីពម៉ូឌែលនៅឆ្នាំ ២០២៥ នេះ ដោយបានដើរបង្ហាញម៉ូដឱ្យម៉ាកហ្វេហ្សិនសម្លៀកបំពាក់ដ៏ល្បី Willy Chavarria នៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដលំដាប់អន្តរជាតិ  Paris fashion week។ ហើយឆាប់ៗនេះ លោកនឹងចូលរួមជាមួយយុទ្ធនាការថតផ្សព្វផ្សាយ ឱ្យប្រ៊េនល្បីដទៃទៀតដូចជា Tinder ជាដើម។

ការក្លាយជាម៉ូឌែអាជីព វាហាក់ដូចជារឿងចៃដន់ ដែលដំបូងឡើយ មានបុរសម្នាក់ជាម្ចាស់ប្រ៊េនហ្វេហ្សិន Willy Chavarria បានមកទិញភីហ្សានៅហាង Scarr’s Pizza ដែលបុរសដុតនំខាងលើកំពុងធ្វើការ។ ម្ចាស់ប្រ៊េននេះ ត្រូវបានពេញចិត្តពីតារាចម្រៀងល្បីៗដូចជា Justin Bieber,  Kendrick Lamar និង Billie Eilish។

ពេលកំពុងទិញភីហ្សា បុគ្គលម្ចាស់ប្រ៊េនបានចាប់អារម្មណ៍បុរសធ្វើនំ ដែលកំពុងនៅពីក្រោយបញ្ជរ ខ្លួនពោរពេញទៅដោយម្សៅនំ លាយឡំរំលេចស្នាមសាក់ដ៏សិចស៊ី នោះគឺ Christiano Wennmann​។ ភ្លាមនោះគេក៏បានទាក់ទងលោក ឱ្យធ្វើជាម៉ូឌែលខោក្នុងរបស់ប្រ៊េនតែម្តង។

ពេលទាក់ទងភ្លាម Christiano Wennmann​ តម្រូវប្រញាប់ហោះហើរទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ជាកន្លែងមូលដ្ឋានរបស់ម៉ាកយីហោ។​ លោកបានសុំការអនុញ្ញាតពីម្ចាស់ហាង ហើយមេរបស់លោកក៏ដូចចិត្តទៀត ដោយមិនត្រឹមតែបើកផ្លូវឱ្យប៉ុណ្ណោះទេ តែថែមទាំងលើកទឹកចិត្តឱ្យចាប់អាជីពនេះទៀតផង។

មេរបស់លោកបាននិយាយថា៖ «ច្បាស់ជាបាន អ្នកត្រូវតែធ្វើវា វាជាឱកាសផ្លាស់ប្តូរជោគវាសនាជីវិត»។ មេរបស់លោកធានានឹងរកមនុស្សមកគ្រប់គ្រងការងារដុតនំនេះ ហើយធ្វើឱ្យអ្វីៗគ្រប់យ៉ាងដំណើរការធម្មតា កុំបារម្ភ។

មិនយូរប៉ុន្មាន បុរសដុតនំបានក្លាយជាម៉ូឌែលមួយរំពេច។ Christiano Wennmann​ បានដើរនៅលើឆាកបង្ហាញម៉ូដនៃម៉ាកសម្លៀកបំពាក់ Willy Chavarria សម្រាប់ខូឡិកហ្សិនរដូវត្រជាក់ ២០២៥ នៅក្នុងព្រឹត្តិការណ៍ Paris fashion week ដែលក្នុងនោះមានការចម្រៀងអម ដោយតារាចម្រៀងឡាទីនដ៏ល្បី លោក J Balvin។

ព្រឹត្តិការណ៍ដើរបង្ហាញម៉ូដត្រូវបានចុះផ្សាយតាមសារព័ត៌មានហ្វេហ្សិនល្បីជួរមុខដូចជា Vogue និង Harper’s Bazaar ជាដើម។ ក្រោយបង្ហាញខ្លួនលើឆាក Christiano Wennmann​ ត្រូវបានគេកក់សម្រាប់ការថតម៉ូដ ថតយុទ្ធនាការផ្សាព្វផ្សាយ និង ចុះក្នុងទស្សនាវដ្តីដូចជា Dazed និង HERO ក៏ដូចជាបង្ហាញម៉ូដឱ្យអ្នកច្នៃម៉ូដ Sami Miro ផងដែរ។

ចុះសួរថាតើឥលូវ Christiano Wennmann ឈប់ធ្វើការជាអ្នកដុតនំឬ? ចម្លើយគឺអត់ទេ។ លោកនៅតែធ្វើការជាអ្នកដុតនំភីហ្សានៅហាង Scarr’s Pizza ដដែល។ មានន័យថាលោកធ្វើទាំងពីរ។

លោកបាននិយាយថា៖ «ខ្ញុំនៅតែធ្វើភីហ្សាធម្មតា ការធ្វើម៉ូឌែលមិនអាចផ្លាស់ប្តូរខ្ញុំជានរណា មកពីណាឡើយ។ ខ្ញុំនៅតែដូចពីមុន។ វាពិតជាមានសារសំខាន់សម្រាប់ខ្ញុំ ដែលខ្ញុំនៅតែរក្សាភាពពិតជាខ្ញុំ។ ខ្ញុំមិនចង់បំភ្លេចកន្លែង ដែលខ្ញុំមកនោះទេ»៕

ប្រភព៖ New York Post 

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មិនទាន់ផុតគ្រោះទេ! ថ្ងៃនេះ ខ្យល់ពុល PM2.5 នៅបាងកក ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន គ្រាន់តែអ្នកធ្លាក់ខ្លួនឈឺ សរុបជិត ៣ ពាន់នាក់

ប្រជាជននៅហាតយ៉ៃជិត ៤ ម៉ឺននាក់ នាំគ្នាទៅជួបពេទ្យផ្លូវចិត្ត អ្នកខ្លះបាក់ស្បាតនឹងទឹកជំនន់ខ្លាំង អាចប្រឈមការបញ្ច.ប់ជី-វិ-តខ្លួនឯង

ច្បាស់ថ្ងៃហើយ! រ៉េត សារីតា និង ស្វាមី នឹងរៀបចំមង្គលការ ៣ ថ្ងៃ នៅទីតាំងផ្សេងៗគ្នាលើទឹកដីសៀមរាប ក្នុងគោលបំណងធំមួយ

ឡើងកម្ដៅជាថ្មី! បវរកញ្ញា Haiti ចេញបកអា.ក្រា.តស្ថាប័ន MU រឿងបន្ទោសបវរកញ្ញា Jamaica ដដែលៗពីការដើរធ្លាក់ឆាក

កម្ពុជា ស្នើសូម ICRC ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ បន្តតាមដានសុខទុក្ខវីរកងទ័ពកម្ពុជាទាំង ១៨ រូប និង ជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាតាមការសន្យា

ព័ត៌មានបន្ថែម

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

៥ ឈុតពី លោកជំទាវ យឹម ឆៃលីន បែបប្រពៃណីលាយសម័យទំនើប ស្រស់ស្អាតគ្មានកន្លែងទាស់

ឃើញអ៊ីចឹងតិចថាថោក! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់គេដាក់អីវ៉ាន់យួរតាមផ្សារ តែតម្លៃវិញដឹងហើយញ័រជើងទ្រើតៗ

លេចធ្លោណាស់! សម្លៀកបំពាក់ប្រ៊េនកូនខ្មែរ ត្រូវបានបវរកញ្ញា ២ ប្រទេស ពាក់បង្ហាញក្នុងកម្មវិធី Miss Universe នៅថៃ

មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ផលិតផលក្នុងស្រុកយើងតើ! ផលិតផលធម្មជាតិដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

ផ្អើលជាថ្មី! កាបូប LV ម៉ូដយន្តហោះតម្លៃក្បែរ ៤ ម៉ឺនដុល្លារ កំពុងផ្ទុះទីផ្សារអីវ៉ាន់មួយទឹក ជាសា្នដៃចុងក្រោយមុនអ្នកច្នៃម៉ូដលាចាកលោក

ស្វែងរកព័ត៌មាន​ ឬវីដេអូ