អ្នកដឹកជញ្ជូនម្នាក់ ត្រូវគេទះកំផ្លៀ.ងបានលុយជំងឺចិត្ត ២ លានរៀល តែចៃដន្យប៉ូលិសចំណាំមុខ ធ្លាប់ប្ល./ន់ម៉ូតូគេនៅរតនគិរី ហើយរត់មកលាក់ខ្លួននៅភ្នំពេញ

Share This

នៅរសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំភ្លឺករណីហិង្សាមួយ កើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចហើយប៉ះពាក្យសម្តីគ្នា ធ្វើឱ្យបុរសម្ចាស់រថយន្ត បានវាយអ្នកដឹកជញ្ជូនទំនិញតាមអនឡាញម្នាក់ ឈ្មោះ វ៉ាន់ ដាមសុធាវ័ន កាលពីវេលាម៉ោង ១០:១០ នាទីយប់ ថ្ងៃទីប២៧ ខែឧសភា ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់វាលស្រូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ទាក់ទិនទៅនឹងរឿងនេះ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ សមត្ថកិច្ចបានអញ្ជើញភាគីទាំងពីរមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលរាលស្បូវ ដើម្បីសួរនាំ ក្រោយពីសួរនាំរួច ភាគីទាំងពីរបានសំណូមពរសមត្ថកិច្ចសុំសម្របសម្រួលបញ្ចប់រឿង មិនមានការប្តឹងផ្តល់គ្នានោះទេ ដោយភាគីបុរសដែលប្រើអំពើហិង្សា យល់ព្រមសងសំណងជំងឺចិត្តចំនួន ២ លានរៀល ជូនដល់ភាគីអ្នកដឹកជញ្ជូនទំនិញតាមអនឡាញ ហើយសមត្ថកិច្ចធ្វើការណែនាំអប់រំ និង ធ្វើកិច្ចសន្យាមិនឱ្យមានករណីហិង្សានោះទៀត។

ដោយឡែក បន្ទាប់ពីដោះស្រាយករណីហិង្សារួចរាល់ នៅថ្ងៃដដែល សមត្ថកិច្ចបានទទួលដីកាបង្គាប់ឱ្យចាប់ខ្លួនពីចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគីរី បញ្ជាឱ្យឃាត់ខ្លួនជនត្រូវចោទឈ្មោះ វ៉ាន់ ដាម សុធាវ័ន (ហៅ កណ្តុរ) និង ជាអ្នកដឹកជញ្ជូនខាងលើ ពីបទលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ប្លន់យកម៉ូតូ) ប្រព្រឹត្តនៅចំណុចភូមិល្អឺន ឃុំតឺន ស្រុកកួនមុំ ខេត្តរតនគីរី កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ដែលបច្ចុប្បន្នជនរូបគេបានរត់គេចពីខេត្តរតនគីរី មកលាក់ខ្លួននៅរាជធានីភ្នំពេញ ប្រកបមុខរបរជាអ្នកដឹកជញ្ជូន ស្នាក់នៅភូមិគោកឃ្លៀង សង្កាត់គោគឃ្លៀង ខណ្ឌសែនសុខ។

បច្ចប្បន្ននេះ ជនត្រូវចោទខាងលើ ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់ខ្លួនទៅកម្លាំងស្នងការដ្ឋាននគរបាលខេត្តរតនគីរី យកទៅចាត់ការតាមនីតិវិធី៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ចែកគ្នាដឹង! ការសិក្សាថ្មីរកឃើញថា អ្នកចូលចិត្តយកដៃកេះអាចម៍ច្រមុះលេង ប្រឈមកើតជំងឺវង្វេងវង្វាន់

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ ធ្លាប់ទម្លាយថាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ការស្រាវជ្រាវថ្មី ប្រុសៗញុំាទុរេនអាចធ្វើឱ្យអាអូនតូចឡើងរឹងល្អ ឯរឿងការងារយប់ព្រលប់គឺមោះមុតខ្លាំង ហើយបានយូរ

រួសរាន់ទៅធ្វើអត់អស់លុយទេ! បងប្អូនដែលចង់ធ្វើ «សៀវភៅគ្រួសារ» កាន់តែឯកសារប៉ុន្មានមុខនេះ អាចធ្វើបានហើយ

ជុះបានលុយ! ក្រុមហ៊ុនមួយនៅជប៉ុន បើកទទួលការបរិច្ចាគលាមកដើម្បីយកធ្វើថ្នាំ អ្នកបរិច្ចាគនឹងបានលុយលើកទឹកចិត្ត

ព័ត៌មានបន្ថែម

ចែកគ្នាដឹង! ការសិក្សាថ្មីរកឃើញថា អ្នកចូលចិត្តយកដៃកេះអាចម៍ច្រមុះលេង ប្រឈមកើតជំងឺវង្វេងវង្វាន់

ការស្រាវជ្រាវថ្មី ប្រុសៗញុំាទុរេនអាចធ្វើឱ្យអាអូនតូចឡើងរឹងល្អ ឯរឿងការងារយប់ព្រលប់គឺមោះមុតខ្លាំង ហើយបានយូរ

រួសរាន់ទៅធ្វើអត់អស់លុយទេ! បងប្អូនដែលចង់ធ្វើ «សៀវភៅគ្រួសារ» កាន់តែឯកសារប៉ុន្មានមុខនេះ អាចធ្វើបានហើយ

ជុះបានលុយ! ក្រុមហ៊ុនមួយនៅជប៉ុន បើកទទួលការបរិច្ចាគលាមកដើម្បីយកធ្វើថ្នាំ អ្នកបរិច្ចាគនឹងបានលុយលើកទឹកចិត្ត

ចង់បានរាងសង្ហា ទៅសម្រុកហាត់ប្រាណទាំងមិនធ្លាប់ហាត់សោះ ៤ ថ្ងៃក្រោយឈឺចូលពេទ្យ ពិនិត្យឃើញខូចក្រលៀន

សោកស្តាយ! លោក ងិន សុខគ្រវ៉ារ ម្ចាស់បទ «ស្អាតជានិច្ច» ទទួលមរណភាពហើយ នេះជាប្រវត្តិ និង ដំណើរក្នុងអាជីពត្រឹមវ័យ ៧៥ ឆ្នាំរបស់លោក

កក់កន្លែងគេងទៅ! បាតុភូតសមរាត្រីព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ជិតមកដល់ហើយ នេះជាម៉ោងពេល និង ថ្ងៃទៅទស្សនា

កម្មមានពិត! យាយបណ្ឌិតថៃដែលនិយាយមើលស្រាលខ្មែរកោកៗ ពេលនេះត្រូវអតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃប្តឹង ព្រោះតែមាត់ឥតគម្រប

ស្វែងរកព័ត៌មាន​ ឬវីដេអូ