ស្រួលបាត់! អ្នកជាប់គុកនៅអ៊ីតាលីលែងសូវស្ត្រេស ព្រោះគេមានបន្ទប់សម្រាប់ឡើងឋានសួគ៌ជាមួយអ្នកមកសួរសុខទុក្ខបាន

Share This

ប្រទេសអ៊ីតាលីបានបង្ហាញបន្ទប់រួមភេទដំបូងសម្រាប់អ្នកទោសជាប់គុក បន្ទាប់ពីមានសេចក្តីសម្រេចរបស់តុលាការ ដែលបាននិយាយថា អ្នកជាប់គុកមានសិទ្ធិក្នុងការជួបជុំស្និទ្ធស្នាលជាមួយអ្នកមកសួរសុខទុក្ខបាន។

កន្លែងទទួលទានអាហារ ត្រូវបានជ្រើសរើសរៀបចំធ្វើជាបន្ទប់រួមភេទនៅក្នុងពន្ធនាគារមួយនៃទីក្រុង Terni ស្ថិតក្នុងតំបន់ Umbria ប្រទេសអ៊ីតាលី។ បន្ទប់នេះអនុញ្ញាតឱ្យដៃគូជាមនុស្សស្រី ដែលមកសួរសុខទុក្ខអាចចូលទៅរួមភេទជាមួយគ្នាបាន។ ការ​ពិសោធបែប​ស្រើបស្រាល​នេះ ទទួល​បាន​ជោគជ័យ​ខ្លាំង ដែលបច្ចុប្បន្ន​ខាងពន្ធនាគារ​កំពុង​រៀបចំ​ផែនការណាត់ជួបបន្ថែមទៀតសម្រាប់អ្នកទោស។

កន្លែងទទួលទានអាហារ ដែលត្រូវបានរៀបចំធ្វើជាបន្ទប់រួមភេទ

លោក Giuseppe Caforio អ្នកឃ្លាំមើលសិទ្ធិអ្នកទោសនៃតំបន់ Umbria បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANSA ថា៖ «ការពិសោធមួយប្រភេទនេះ បានដំណើរការយ៉ាងល្អ ហើយនៅប៉ុន្មានថ្ងៃខាងមុខ យើងនឹងដាក់ឱ្យមានការណាត់ជួបរួមភេទបន្ថែមទៀត។ យើង​ពិតជាសប្បាយ​ចិត្ត ​ព្រោះ​អ្វី​គ្រប់​យ៉ាង​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ប៉ុន្តែ​វា​ចាំ​បាច់​ក្នុង​ការ​រក្សា​ភាព​ឯកជន​ជា​អតិបរមា​ ដើម្បី​ការពារ​អ្នក​ពាក់ព័ន្ធផងដែរ»។

បើយោងតាមសាលក្រម កាលពីខែមករា ឆ្នាំ ២០២៤ របស់តុលាការបានចែងថា អ្នកទោសពន្ធនាគារ គួរតែមានសិទ្ធិក្នុងការណាត់ជួបជិតស្និទ្ធជាមួយប្តី ឬប្រពន្ធ ឬដៃគូរយៈពេលវែង ដោយគ្មានអ្នកយាមគុកតាមឃ្លាំមើល។ អ្នកទាំងពីរត្រូវតែមានសិទ្ធិចូលទៅកាន់បន្ទប់ដែលមិនជាប់សោ ដោយមានគ្រែ និង បង្គន់មួយ សម្រាប់រយៈពេលរួមភេទរហូតដល់ពីរម៉ោង។

កន្លងមក ប្រទេសនៅអឺរ៉ុបភាគច្រើនដូចជា បារាំង អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ និង ស៊ុយអែត បានអនុវត្តរួចមកហើយ។ កាល​ពី​ឆ្នាំ​មុន សភា​អ៊ីតាលី​បាន​អនុម័ត​ច្បាប់​មួយ​ ដើម្បី​កែ​លម្អ​លក្ខខណ្ឌ​ក្នុង​ពន្ធនាគារ ខណៈ​ដែល​ពួក​គេ​សម្គាល់ឃើញអ្នកទោសជាប់គុក​​​ បានធ្វើ​អត្តឃាត​កាន់តែច្រើន៕

ប្រភព៖ NYP

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ទីក្រុងមួយនៅជប៉ុន ត្រៀមចេញច្បាប់កំណត់ឱ្យប្រជាជនលេងទូរស័ព្ទបានត្រឹមតែ ២ ម៉ោងក្នុងមួយថ្ងៃ

យំលែងចេញ! រដ្ឋឱ្យសំណងមួយគំនរមិនព្រមរើ សុខចិត្តឱ្យគេសង់ផ្លូវព័ទ្ធផ្ទះ ឥលូវលុយក៏មិនបាន រស់នៅក៏មិនកើតព្រោះថ្លង់ពេក

កំពូលតារាចម្រៀងប្រុស ៦ រូប ឈរជើងលើសិល្បៈច្រើនឆ្នាំ តែនៅអាចវាយលុកទីផ្សារបែបយុវវ័យបានរឹងមាំ

(វីដេអូ) ដកខ្លួនពីអាជីពសម្តែងមុខកាមេរ៉ា តួស្រីរឿង​​ «ផ្កាស្រពោន» ស័ក្ត សក្ការៈបុប្ផា មកសំងំចាប់ជំនាញពិសេសមួយនេះវិញ

យីអ៊ុនឡើង! យក់ ថិតរដ្ឋា ក្លាយជាហង្សកំពុងត្រដាងស្លាបកើបប្រជាប្រិយភាពវិញ មួយថ្ងៃៗចេញច្រៀងតាម Pub សឹងមិនលស់

ព័ត៌មានបន្ថែម

យំលែងចេញ! រដ្ឋឱ្យសំណងមួយគំនរមិនព្រមរើ សុខចិត្តឱ្យគេសង់ផ្លូវព័ទ្ធផ្ទះ ឥលូវលុយក៏មិនបាន រស់នៅក៏មិនកើតព្រោះថ្លង់ពេក

ចែកគ្នាដឹង! បើនៅសុខៗលេចចេញរោគសញ្ញា ៥ យ៉ាងនេះ អ្នកអាចកំពុងប្រឈមកើតជំងឺតម្រងនោម

រើសបានដុំមាសជាង ២ គីឡូ គិតជាលុយជិត ៣០ ម៉ឺនដុល្លារ តែសុខចិត្តប្រគល់ឱ្យប៉ូលិសប្រកាសរកម្ចាស់វិញ ព្រោះមូលហេតុមួយ

អ្នកចូលចិត្តខឹងមួម៉ៅ! អ្នកឧកញ៉ា គិត ម៉េង ចែករំលែកពីវិធី ៥ អាចរម្ងាប់កំហឹងដោយប្រាជ្ញា បើធ្វើតាមបានល្អខ្លាំង

អស់ថ្មទូរស័ព្ទអីដឹងតែចប់ហើយ! បង្គន់ឆ្លាតវៃនៅចិន តម្រូវឱ្យស្កេនមើល ads សិន ទើបយកក្រដាសអនាម័យបាន

បុរសម្នាក់ស្ត្រេសពេក បែកគំនិតលួចចូលផ្ទះគេដាក់ថ្នាំសណ្ដំម្ចាស់ផ្ទះ រួចយកម្ជុ-លបូមឈា.មគេលេងបន្ធូរអារម្មណ៍

ប្រណីតណាស់! នំខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រូវបានបុរសរូបនេះ រៀបចំផលិតជាសិប្បកម្មបែបស្តង់ដា និង គុណភាពខ្ពស់

ការសិក្សាថ្មី ៖ ស្នេហាក្មេងជំនាន់​ Gen​​ Z មិនស៊ីចិត្តស្មោះទេ តែត្រូវជះលុយខ្ទាស់ៗទើបបើកបេះដូងគេបាន

ស្វែងរកព័ត៌មាន​ ឬវីដេអូ