នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រសួងមហាផ្ទៃ បានជូនដំណឹងស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ ២០២៥ ឱ្យចូលបម្រើការងារនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។

ចំពោះចំនួននៃការជ្រើសរើសតាមបណ្ដារាជធានីខេត្ត មានដូចតទៅ ៖
១. រាជធានីភ្នំពេញ ជ្រើសរើសចំនួន ២៨ នាក់ ឱ្យចូលបម្រើការងារនៅការិយាល័យអន្តរាគមន៍ និង តម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
២. ខេត្តកំពង់ចាម ជ្រើសរើសចំនួន ១៣៦ នាក់ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៣. ខេត្តត្បូងឃ្មុំ ជ្រើសរើសចំនួន ៩១ នាក់ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
៤. ខេត្តកំពង់ធំ ជ្រើសរើសចំនួន ១៣១ នាក់ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៥. ខេត្តព្រៃវែង ជ្រើសរើសចំនួន ១៦៣ នាក់ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
៦. ខេត្តកែប ជ្រើសរើសចំនួន ១១ នាក់ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តកែប
៧. ខេត្តកំពត ជ្រើសរើសចំនួន ១៣៩ នាក់ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តកំពត
៨. ខេត្តព្រះសីហនុ ជ្រើសរើសចំនួន ១០៥ នាក់ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
៩. ខេត្តបន្ទាយមានជ័យ ជ្រើសរើសចំនួន ២៦១ នាក់ ឱ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
១០. ខេត្តកោះកុង ជ្រើសរើសចំនួន ៨១ នាក់ ឱ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង
១១. ខេត្តឧត្តរមានជ័យ ជ្រើសរើសចំនួន ៣៧២ នាក់ ឱ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
១២. ខេត្តពោធិ៍សាត់ ជ្រើសរើសចំនួន ៦០ នាក់ ឱ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
១៣. ខេត្តបាត់ដំបង ជ្រើសរើសចំនួន ២៧២ នាក់ ឱ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៤. ខេត្តប៉ៃលិន ជ្រើសរើសចំនួន ៥៧ នាក់ ឱ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
១៥. ខេត្តព្រះវិហារ ជ្រើសរើសចំនួន ៦០ នាក់ ឱ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១៦. ខេត្តស្វាយរៀង ជ្រើសរើសចំនួន ៥៣ នាក់ ឱ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
១៧. ខេត្តសៀមរាប ជ្រើសរើសចំនួន ៧៦ នាក់ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៨. ខេត្តកំពង់ស្ពឺ ជ្រើសរើសចំនួន ៣៨ នាក់ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
១៩. ខេត្តកណ្ដាល ជ្រើសរើសចំនួន ៦៣ នាក់ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល
២០. ខេត្តតាកែវ ជ្រើសរើសចំនួន ៤៧ នាក់ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ
តាមរយៈការជ្រើសនេះ យើងសង្កេតឃើញមានខេត្តចំនួន ៥ ដែលជ្រើសរើសច្រើនជាងគេរួមមាន ខេត្តឧត្តរមានជ័យ ៣៧២ នាក់, ខេត្តបាត់ដំបង ២៧២ នាក់, ខេត្តបន្ទាយមានជ័យ ២៦១ នាក់, ខេត្តព្រៃវែង ១៦៣ នាក់ និង ខេត្តកំពត ១៣៩ នាក់។

ចំពោះការផ្ដល់ពាក្យ គឺចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ និង ទទួលពាក្យចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥៕
