នាពេលថ្មីៗនេះ តាមរយៈគណនីរបស់អ្នកគ្រូណាលី ដែលជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏មានប្រជាប្រិយភាព បានចែករំលែកចំណេះដឹងអំពីការព្យាករណ៍របស់អ្នកគ្រូផ្ទាល់ អំពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។
អ្នកគ្រូ ណាលី បានបញ្ជាក់ឱ្យបានដឹងថា ៖ «បើខ្ញុំប្រាប់ថា ២០ ឆ្នាំទៀត ខ្មែរនឹងកាន់តែខ្លាំង ហើយមានធនធានមនុស្សដែលជាក្មេងអច្ឆរិយៈច្រើននាក់ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលជួយគ្នាអភិវឌ្ឍន៍ប្រទេស តើជឿខ្ញុំទេ? ហើយឥឡូវកំពុងតែចាប់ផ្តើមបណ្តើរហើយ»។
អ្នកគ្រូហុងស៊ុយបែបវិទ្យាសាស្ត្ររូបនេះ បានបន្តថា ៖ «បើចង់បានអនាគតល្អ ត្រូវផ្តើមឡើងពីទង្វើបច្ចុប្បន្នឱ្យល្អ និង ត្រឹមត្រូវជាមុនសិន នោះអនាគតនឹងល្អ បើខ្មែរខ្លាំង គ្មានប្រទេសណាហ៊ានមើលងាយទេ។ សុខចិត្តខ្លាំងពូកែ ឡើងឱ្យខ្ពស់ ឱ្យគេច្រណែន តែកុំបន្ទាបខ្លួនទៅច្រណែនគេ»៕