ថ្មីៗនេះ កំពូលក្រុមនារី 2ne1 បានត្រឡប់មកកាន់ឆាកសិល្បៈសាថ្មី ដោយបាននាំគ្នាសម្រុកបញ្ចេញថ្វីដៃនៅក្នុងការប្រគំតន្រ្តីផ្ទាល់ខ្លួននៅតាមប្រទេសមួយចំនួន ដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ី ជប៉ុន ថៃ ហុងកុង និង សិង្ហបុរីជាដើម។
យ៉ាងណាមិញ អ្នកគាំទ្រពិតជាមានក្តីរំភើបរីករាយខ្លាំងណាស់ ក្រោយពីបានឃើញក្រុមតារាសំណព្វចិត្តបានត្រឡប់មកជួបជុំគ្នា និងបានរំឭកអនុស្សាវរីយ៍ជាមួយនឹងបទចម្រៀងចាស់ៗឡើងវិញ។ ដោយឡែក នៅក្នុងការប្រគំតន្រ្តីរបស់ 2ne1 នៅឯហុងកុងកាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ មហាជនអ្នកគាំទ្រហាក់មានការព្រួយបារម្ភជាខ្លាំងទៅកាន់ Park Bom ព្រោះគេសង្កេតឃើញថានាងហាក់ដូចជាមិនសូវមានកម្លាំងក្នុងការរាំច្រៀងដូចសមាជិកដទៃឡើយ។
កាយវិការរបស់ Park Bom បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការបារម្ភ ព្រោះនាងជាមនុស្សមិនសូវមានសុខភាពល្អប៉ុន្មានឡើយ ហើយវ័យនាងក៏កាន់តែជ្រេណាស់ទៅហើយ ជាពិសេសនាងមានជំងឺប្រចាំខ្លួនដែលហៅថាការរលាកប្រព័ន្ធទឹករងៃ ដែលធ្វើឱ្យនាងតែងតែហើមខ្លួន និង មិនសូវមានកម្លាំងនោះទេ។ ជាក់ស្តែង នៅក្នុងការប្រគំតន្រ្តី នៅក្នុងទីក្រុងម៉ានីឡា នាខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ នាងមិនបានបញ្ចប់ការសម្តែងឡើយ ព្រោះតែមានបញ្ហាសុខភាព៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖