អ្នកគាំទ្រត្រៀមៗ! កម្មវិធី «រត់ដោយបេះដូង» លើកទី ២ របស់ សាយ ដើម្បីកុមារអូទីហ្សឹមជិតចាប់ផ្ដើមហើយ

Share This

កម្មវិធី «រត់ដោយបេះដូង-RUN BY HEART» លើកទី ២ ដែលរៀបចំឡើងដោយតារាចម្រៀង Original Song លោក សាយ ស្ថាបនិក Run With Sai កាន់តែកៀកខិតជិតមកដល់ហើយ ដោយការរត់លើកនេះ នឹងរៀបចំឡើងនាចុងខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។

កម្មវិធី «រត់ដោយបេះដូង-RUN BY HEART» បានរៀបចំលើកទី ១ កាលពីឆ្នាំ ២០២៤ ក្នុងឱកាស អបអរសាទរ «ទិវាកុមារអន្តរជាតិ» ដើម្បីប្រមូលថវិកាជួយទៅដល់ សាលាទន្សាយ ដែលជាសាលារៀនមួយមើលថែ និង បង្រៀនដល់កុមារអូទីហ្សឹម ស្ថិតក្នុងទីក្រុងភ្នំពេញ ហើយនៅក្នុងឆ្នាំ ២០២៥ នេះ ព្រឹត្តិការណ៍ «រត់ដោយបេះដូង-RUN BY HEART» លើកទី ២ នឹងរៀបចំឡើង ក្នុងគោលបំណងរៃអង្គាសថវិកាសប្បុរសធម៌ សម្រាប់អង្គការសាលារៀនទន្សាយក្នុងបេសកកម្មថែទាំ និង បង្ហាត់បង្រៀន ទៅដល់កុមារអូទីហ្សឹម (Autism) និង លើកកម្ពស់ការថែទាំសុខភាពតាមរយៈការរត់ផងដែរ។

ជាការពិត ព្រឹត្តិការណ៍ «រត់ដោយបេះដូង លើកទី ២ ឆ្នាំ២០២៥» នេះ គឺជាកម្មវិធីមួយដ៏សំខាន់សម្រាប់ការចូលរួមចំណែកមួយ នៃការជួយដល់សាលារៀនទន្សាយ ដើម្បីបន្តបេសកម្ម និង ទស្សនវិស័យមួយ នៃការជួយដល់វិស័យអប់រំដល់កុមារអូទីហ្សឹម។

ក្នុងនោះដែរ លោកស្រី សរ សុធារម្យ នាយកប្រតិបត្តិអង្គការសាលាទន្សាយ ក៏បានឱ្យដឹងថា ៖ «… Run By Heart ក្នុងឆ្នាំ ២០២៥ នេះ គឺជាឱកាសមួយ ដែលជួយផ្សព្វផ្សាយ ដល់អាណាព្យាបាលជាច្រើន សង្គមជាតិ ប្រទេសជាតិយើង ដើម្បីទទួលស្គាល់ ឬក៏អាចរួមបញ្ជូលកុមារគាត់មានតម្រូវការពិសេស និង អូទីហ្សឹម ឱ្យមានឱកាសចូលរួមក្នុងសង្គមទាំងអស់គ្នា»។

លោកស្រី សរ សុធារម្យ នាយកប្រតិបត្តិអង្គការសាលាទន្សាយ

លោកស្រី សរ សុធារម្យ បានបន្តថា ៖ «បច្ចុប្បន្ននេះ អង្គការសាលារៀនទន្សាយ ក៏មានផែនការ យុត្តិសាស្ត្រជាច្រើនក្នុងការជួយដល់ពួកគាត់ តែបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុរបស់យើងនៅមានកម្រិត ហើយកុមារ ដែលកំពុងរង់ចាំចំនួនជាង ២០០ នាក់ គឺ កំពុងបន្តរង់ចាំទទួលសេវាកម្មអប់រំពីសាលាទន្សាយដែរ ដូច្នេះការរួមចំណែកពីមហាជន ពិតជាការរួមចំណែកដ៏ធំ ដើម្បីឱ្យពួកគាត់មានឱកាសក្នុងការចូលរួមបានទាំងអស់គ្នា»។ ជាចុងក្រោយ នាយកប្រតិបត្តិអង្គការសាលាទន្សាយ ក៏បានបន្តអំពាវនាវដល់មហាជន ចូលរួមរត់ក្នុងកម្មវិធី «រត់ដោយបេះដូង លើកទី ២ ឆ្នាំ២០២៥» ឱ្យបានច្រើនទាំងអស់គ្នា ដើម្បីរួមចំណែកជួយដល់សាលារៀនទន្សាយ។

គួរជម្រាបថា កម្មវិធី រត់ពីចម្ងាយ (Virtual Run) នឹងរៀបចំឡើង ចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៥ ដោយមហាជនទូទៅ គ្រប់បណ្តាប្រទេសនានាអាចចុះឈ្មោះរត់បានទៅតាមទីតាំងរបស់ពួកគេ។ រីឯកម្មវិធីពិសេស រត់ដោយបេះដូងជាមួយកុមារអូទីហ្សឹម នឹងរៀបចំឡើងនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

សូមចុចទីនេះ ដើម្បីទទួលបានព័ត៌មានលម្អិត៖

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ការប្តីជាគ្រូពេទ្យ ដល់យប់ផ្សំដំណេកកូនកំលោះពាក់ស្រោមដៃពេទ្យដេក អត់ហ៊ានប៉ះប្រពន្ធផ្ទាល់ ខ្លាចឆ្លងមេរោគ

គួរដឹង! ធ្វើការស្ត្រេសឈឺក្បាល ប្រើថ្នាំបំបាត់ការឈឺចាប់ញឹកញាប់ អាចប្រឈមខូចគ្រឿងក្នុង និង ជំងឺស្ល-ា/ប់ភ្លាមៗ

(វីដេអូ) ចាយពេលលើវិថីសិល្បៈជាង ២០ ឆ្នាំ ឈិត សុវណ្ណបញ្ញា មិនបោះបង់ចោលក្ដីស្រមៃងាយៗទេ ទោះបីខកខានអស់ ៦ ឆ្នាំ

បវរកញ្ញាភេទទីបីកម្ពុជា ៣ រូប បង្ហាញចំណងស្នេហ៍នឹងបុរសសុទ្ធតែសង្ហាៗ មួយគូៗសមគ្នាគ្មានទាស់

ត្រៀមខ្លួនឱ្យស្រេច! តាមជើងលេខហុងស៊ុយ ឆ្នាំ ២០២៦ ជាឆ្នាំធាតុភ្លើង គួរត្រៀមខ្លួនលើរឿងធំៗ ៣ នេះ

ព័ត៌មានបន្ថែម

(វីដេអូ) ចាយពេលលើវិថីសិល្បៈជាង ២០ ឆ្នាំ ឈិត សុវណ្ណបញ្ញា មិនបោះបង់ចោលក្ដីស្រមៃងាយៗទេ ទោះបីខកខានអស់ ៦ ឆ្នាំ

បវរកញ្ញាភេទទីបីកម្ពុជា ៣ រូប បង្ហាញចំណងស្នេហ៍នឹងបុរសសុទ្ធតែសង្ហាៗ មួយគូៗសមគ្នាគ្មានទាស់

បរទេសមែន តែអ្នកផលិតមាតិកា ២ រូបនេះ ចាត់ទុកកម្ពុជាដូចផ្ទះទី ២ តែងជួយផ្សព្វផ្សាយទាំងវប្បធម៌ខ្មែរ និង ភាសា

តារាកំពូល Sad ៥ រូប និពន្ធចម្រៀងឱ្យហ្វេនទឹកភ្នែក តែជីវិតខ្លួនឯងឡើងភីង អ្នកខ្លះការ អ្នកខ្លះភ្ជាប់ពាក្យចោលអ្នកគាំទ្រ

ផ្អើលហ្វេន! ស្អែកឡើងយន្តហោះហើយ តែក្រុមហ៊ុនគ្រប់គ្រង MUC 2025 ប្រកាសមិ​នទទួលខុសត្រូវលើដំណើរទៅប្រកួតរបស់ ហ្វីយ៉ាតា នៅថៃ

អ្នកគាំទ្រព្រួយបារម្ភ! ក្រោយទទួលដំណឹង MC លីស្សា ធ្លាក់ខ្លួនឈឺធ្ងន់ កំពុងសម្រាកស្ដូកស្ដឹងលើគ្រែពេទ្យ

(វីដេអូ)​ ទៅទទួលពានរង្វាន់ដ៏ធំនៅវៀតណាម ស៊ីន យូប៊ីន ឆ្លៀតនាំយករបាំខ្មែរមណីមេខលាឡើងសម្ដែងលើឆាកដោយផ្ទាល់

ជាង ២០ ឆ្នាំមុនធ្លាប់ជ្រកក្រោមទ្រនំរួមគ្នា ហេង ពិទូ និង សាន រ័ត្នបញ្ញាស័ក្ត នៅតែមានចិត្តគំនិតនេះចំពោះគ្នាមិនប្រួលប្រែ

ស្វែងរកព័ត៌មាន​ ឬវីដេអូ