អ៊ឹម ជីវ៉ា និង ឌួង ហ្សូរីដា ប្រតិកម្មខ្លាំង ឆ្លើយតបទៅអតីតតារាភាពយន្ត សុខ ស្រីមុំ ដែលហ៊ានប្រើសម្ដីប្រមាថដល់អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

Share This

ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok កំពុងផ្ទុះការភ្ញាក់ផ្អើល និង ចែករំលែកនូវវីដេអូមួយរបស់អតីតតារាភាពយន្តជើងចាស់ អ្នកស្រី សុខ ស្រីមុំ ដោយបានប្រើពាក្យធ្ងន់ៗប្រមាថដល់អង្គព្រះមហាក្សត្រខ្មែរ និង សម្ដេចព្រះមហាក្សត្រីយានី ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់នៃប្រជានុរាស្ត្រខ្មែរ។

ក្នុងវីដេអូនោះ អ្នកនាង សុខ ស្រីមុំ បានប្រើពាក្យមិនគប្បីក្នុងន័យប្រមាថយ៉ាងធ្ងន់ធ្ងរដល់ អង្គព្រះមហាក្សត្រ និង សម្ដេចព្រះមហាក្សត្រីយានី ថាមិនបានយាងទៅសួរសុខទុក្ខប្រជានុរាស្ត្រនៅជំរំភៀសសឹក និង កងកម្លាំងទាហានកំពុងឈរជើងការពារបន្ទាត់ព្រំដែន។

ពាក្យសម្តីទាំងអស់នោះដែរ បានធ្វើឱ្យប្រជានុរាស្ត្រខ្មែរមិនអាចទទួលយកបាន ដោយមានអ្នកចូលបញ្ចេញមតិប្រតិកម្មជាបន្តបន្ទាប់ និង បានលើកឡើងថា អ្នកនាង សុខ ស្រីមុំ ទៅក្រៅប្រទេសយូរភ្លេចកំណើត និង ខ្លះទៀតលើកឡើងថា តារាភាពយន្តរូបនេះមិនបានដឹងព័ត៌មានក្នុងស្រុកអីបន្តិចសោះឡើយ ទើបថ្លើមធំហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រ និង សម្ដេចហ្លួងម៉ែ។

ក្រៅពីប្រជានុរាស្រ្តផ្ទុះប្រតិកម្មមិនពេញចិត្តនឹងសម្ដីទាំងនោះ គេក៏បានឃើញអ្នកនៅក្នុងរង្វង់សិល្បៈ បានសម្តែងការខកចិត្តយ៉ាងខ្លាំងដល់អ្នកស្រី សុខ ស្រីមុំ ដែលគ្រប់គ្នាចាត់ទុកថាជាតារារៀមច្បង តែបែរជាចេញមកបង្ហោះវីដេអូមិនដឹងខុសត្រួវបែបនេះ។

ក្នុងនោះ គេបានឃើញកញ្ញា ឌួង ហ្សូរីដា និង លោក អ៊ឹម ជីវ៉ា បានចេញប្រតិកម្មភ្លាមៗមុនគេ ដោយកញ្ញា ឌួង ហ្សូរីដា បានរៀបរាប់ថា៖ «សុំផ្ញើជូនទៅអ្នកមីង «សុខ ស្រីមុំ» ដែលជាអតីតតារាសម្តែងរបស់កម្ពុជាផង! បើមីងមិនបានជួយអ្វីមួយកាក់មួយសេន ដល់ប្រជាជនខ្មែរទេ សូមមីងកុំមកប្រមាថចេស្ដា ព្រះមហាក្រត្រខ្មែរ និង សម្តេចម៉ែ ជាទីគោរពដ៏ខ្ពង់ខ្ពស់របស់ប្រជាជនខ្មែរទាំងអស់គ្នា។ ទោះបីលោកមិនអាចយកអំណោយទៅចែកជូនប្រជាជនផ្ទាល់ ប៉ុន្តែសូមបើកភ្នែកមើលឱ្យច្បាស់ថា ទាំងនេះព្រះរាជអំណោយរបស់ព្រះអង្គទាំងទ្វេចែកជូនកូនចៅប្រជារាស្រ្តកម្ពុជានៅខេត្តឧត្តរមានជ័យ មុនថ្ងៃ ៣០ កក្កដា ២០២៥ មកម្ល៉េះ ក្នុងនោះ ក៏នៅមានព្រះរាជឧបត្ថម្ភជូនដល់ស្ថាប័នផ្សេងៗក្នុងបុព្វហេតុបារម្ភពីសុខទុក្ខកូនចៅគ្រប់ពេល។

ផ្តាំទៅអ្នកប្រឆាំងផ្កាប់មុខទាំងអស់ផង! កុំពូកែតែខាងចាប់កំហុសខ្មែរគ្នាឯង ទាំងដែលខ្លួនឯងមិនបានជួយអ្វីបន្តិចសោះដល់ប្រជាជាតិមាតុភូមិ! បើពូកែណាស់ សូមផ្តល់ជំនួយដូចជាស្បៀង អាវក្រោះ ថវិកា មកក៏បាន យកមកជូនបងប្អូនភៀសសឹក ពូៗវីរកងទ័ពឱ្យស្រុះគ្នាដូចប្រជារាស្រ្តសាមញ្ញធម្មតា សូម្បីតែលោកតា លោកយាយ ជាអ្នកសុំទាន រស់មួយថ្ងៃដើម្បីមួយថ្ងៃ ក៏គាត់មានទឹកចិត្តយកលុយ ដែលសុំគេបានមកចូលរួមជួយកងទ័ពដែរ។ ចុះពួកអ្នកឯងវិញ ជួយអ្វីបានខ្លះហើយ ក្រៅពីស្រែកជំទាលពីក្រៅប្រទេស ឱ្យអន្តរជាតិឃើញតែភាពអវិជ្ជមានរបស់ជាតិសាសន៍ខ្លួនឯងនោះ? ឈប់បាន ឈប់ទៅ ពូមីងជ្រុលនិយមទាំងឡាយ»។

ដោយឡែក ងាកមកលោក អ៊ឹម ជីវ៉ា ឯណោះវិញ ក៏បានលើកឡើងយ៉ាងខ្លីថា៖ «វាដៀលអង្គព្រះមហាក្សត្រនៅមានពួកអាឈាមឆ្កែ មីឈាមឆ្កែចេញមុខការពារទៀត ពួកហែ្ហងប្រមាថព្រះមហាក្សត្រ ពួកនាងឯងនឹងរលាយឆាប់ៗនេះ»។

គួរបញ្ជាក់ថា ក្រោយបង្ហោះវីដេអូមិនបានប៉ុន្មាន គេសង្កេតឃើញថា អ្នកនាង សុខ ស្រីមុំ បានលុបវីដេអូនោះចោលវិញ តែទោះជាយ៉ាងនេះក្ដី វីដេអូនោះត្រូវបានសាយភាយជាបន្តបន្ទាប់ទៅហើយ ពេញក្នុងបណ្តាញសង្គម Tik Tok និង ហ្វេសប៊ុក ជាមួយនឹងការបញ្ចេញមតិប្រតិកម្មរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនដល់តារាភាពយន្តជើងចាស់ សុខ ស្រីមុំ។

យើងខ្ញុំសុំអធ្យាស្រ័យក្នុងការបង្ហាញវីដេអូ ដោយសារក្នុងខ្លឹមសារវីដេអូ អ្នកនាង សុខ ស្រីមុំ បានប្រើពាក្យមិនសមរម្យប្រមាថចំពោះអង្គព្រះមហាក្សត្រខ្មែរ និង សម្តេចហ្លួងម៉ែ៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

ដាច់ចង្កេះបាត់! តាមពិតអ្នកតែងខ្លួនម៉ូដ Lolita ដ៏គួរឱ្យស្រឡាញ់ម្នាក់នៅជប៉ុន គឺជាបុរសមានកូន ២

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ព័ត៌មានបន្ថែម

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ជាមហាសេដ្ឋី Youtube លុយពាន់លាន តែពេលចង់ការប្រពន្ធ MrBeast បែរជារត់ទៅខ្ចីលុយម៉ែយកមករៀបការ

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

ធ្លាប់ឃើញតែសម្ដែង ឥលូវប្រុសសង្ហាប្រចាំ TVB ៥ រូប ចាប់ដៃគ្នាបង្កើតក្រុមចម្រៀង «Give Me Five» កំពុងផ្ទុះការគាំទ្រ

ពេជ្រ សោភា កាន់តែបង្ហាញថាមិនមានអ្វីជាប់ជំពាក់នឹង ឆឹម សក្កដា ទោះជាប់ងារជាគូដណ្ដឹង ៣ ឆ្នាំ

បង្ហាញកម្មវិធីប្រកួតចម្រៀងរ៉េប ៣ របស់កូនខ្មែរ កំពុងបំបុក និង បង្កើតធនធានតារារ៉េបនៅខ្មែរឱ្យដើរទាន់សម័យ

ស្វែងរកព័ត៌មាន​ ឬវីដេអូ