អ៊ឹង ជុងហ៊ាង តារាចម្រៀងនិយមបទភាសាចិន ល្បីអំឡុងឆ្នាំ ២០០០ ឥលូវបាត់មុខឈឹង

Share This

លោក អ៊ឹង ជុងហ៊ាង ត្រូវបានអ្នកគាំទ្រខ្មែរកាលពីជំនាន់ចុងឆ្នាំ ៩០ និង ដើមឆ្នាំ ២០០០ នោះ បានដាក់រហស្សនាមឱ្យជាតារាចម្រៀងប្រុសភ្នែកតូចដូចកូនកាត់ចិន ដោយសារតែតារាចម្រៀងប្រុសរូបនេះនិយមចូលចិត្តច្រៀងបទជាភាសាចិនច្រើនជាភាសាជាតិ ហើយរាល់ការបកស្រាយចម្រៀងជាភាសាចិននោះ លោកតែងទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន ។

កេរ្តិ៍ឈ្មោះរបស់តារាចម្រៀងភ្នែកតូច និយមច្រៀងបទជាភាសាចិន អ៊ឹង ជុងហ៊ាន បានឡើងដល់កម្រិតមួយមានភាពល្បីល្បាញស្ទើរទូទាំងប្រទេស ដោយជំនាន់នោះតារាចម្រៀងប្រុសរូបនេះបានបាចសាចភាពល្បីល្បាញរបស់ខ្លួនតាមរយៈការឡើងឆាកប្រគំតន្ត្រី និង កម្មវិធីកម្សាន្តនានា ដោយមានដៃគូចម្រៀងយ៉ាងស័ក្តិសមគឺជាអ្នកនាង ស៊ិន ឧត្តមផល្លា ហើយសម្រាប់ប៉ុស្តិ៍ទូរទស្សន៍ដែលលោកឧស្សាហ៍ឡើងបង្ហាញវត្តមាននោះ មានដូចជា ប៉ុស្តិ៍លេខ ៥ ប៉ុស្តិ៍លេខ ៣ និង ប៉ុស្តិ៍លេខ ៩ ជាដើម ។

តើមកទល់នឹងបច្ចុប្បន្ននេះ តារាចម្រៀង អ៊ឹង ជុងហ៊ាង បានទៅដល់ទីណាហើយ និង មានសុខទុក្ខយ៉ាងណាដែរ ក្រោយស្ងាត់ដំណឹងពីពិភពសិល្បៈនោះ?

បើតាមការបង្ហើបពីទំព័រហ្វេសប៊ុកផេក Movie star research កាលពីពេលកន្លងទៅបានឱ្យដឹងថា តារាចម្រៀង អ៊ឹង ជុងហ៊ាង គឺមានសុខទុក្ខជាធម្មតាទេ និង កំពុងរស់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងជីវភាពមួយសមរម្យ ហើយក្រៅពីមុខរបរផ្ទាល់ខ្លួន តារាចម្រៀងភ្នែកតូចដូចកូនកាត់ចិននេះ ក៏នៅតែចាប់អាជីពជាតារាចម្រៀងដដែល ក្នុងនោះលោកក៏មានក្រុមតន្ត្រីផ្ទាល់ខ្លួនសម្រាប់ជួលក្នុងកម្មវិធីផ្សេងៗផងដែរ ។

គួរឱ្យដឹងដែរថា តារាចម្រៀង អ៊ឹង ជុងហ៊ាន បានរៀបអាពាហ៍ពិពាហ៍រួចមកហើយជាមួយនារីស្រស់ស្អាតម្នាក់ ហើយសព្វថ្ងៃនេះលោកមានវ័យប្រមាណ ៤៤ ឆ្នាំហើយ ហើយជាមួយនឹងចំណងដៃអាពាហ៍ពិពាហ៍នេះដែរ លោកទទួលបានកូនប្រុសម្នាក់មានមុខមាត់គួរឱ្យស្រឡាញ់ណាស់ និង ពេលនេះកំពុងរស់នៅពោរពេញដោយសុភមង្គល ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

មិនអាចចូល Top បាន តែ សារ៉ាន់ គឹមឡាង ប្រឹងប្រែងខ្លាំង រហូតអ្នកគាំទ្រកម្ពុជាលាន់មាត់បែបនេះ

ចូលកងប្រកួតបាន ៥ ថ្ងៃ! អ្នកគាំទ្រផ្ទុះសរសើរ ហ្វីយ៉ាតា ឆ្វាចគ្រប់វគ្គ លេចធ្លោគ្រប់ឈុត ក្នុងកម្មវិធី MU នៅថៃ

បង្ហាញអតីតកាលមួយរបស់ ចាន់ គង្ការ កាលពី ១០ ឆ្នាំមុន ពាក់ព័ន្ធវិស័យបវរកញ្ញាដែលអ្នកគាំទ្រមិនធ្លាប់ដឹង

តស់! មកដឹងចំណុចពិសេសៗរបស់សមាជិកក្រុមចម្រៀង 4T ម្នាក់ៗសុទ្ធតែមិនធម្មតា

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

អ្នកម៉ាក់រឹងមាំ! ៦ ឆ្នាំ ផាន់ ផាត់ណា ដើរតួនាទីជាម្តាយផងឪពុកផង មើលថែកូនប្រុសតែមួយយ៉ាងល្អ

ស្វែងរកព័ត៌មាន​ ឬវីដេអូ