អេដា សំណូមពរចំៗឱ្យស្ថាប័ន MUC និង អ្នកពាក់ព័ន្ធទុករឿងចម្រូងចម្រាសផ្ទៃក្នុងមួយឡែក រួចបំពេញតួនាទីឱ្យចប់ចុងចប់ដើម

Share This

មហាជនអ្នកតាមដានកម្មវិធីបវរកញ្ញា Miss Universe Cambodia បានជ្រាបហើយជុំវិញរឿងរ៉ាវចម្រូងចម្រាសក្នុងស្ថាប័នបវរកញ្ញាចក្រវាលកម្ពុជាកន្លងទៅ ដែលបានកើតឡើងតាំងពីមុនបវរកញ្ញា ហ្វីយ៉ាតា ចេញទៅប្រកួតលើឆាកអន្តរជាតិនៅប្រទេសថៃទៀត ពាក់ព័ន្ធនឹងក្រុមហ៊ុនដែលគ្រប់គ្រងស្ថាប័ន MUC ប្រកាសមិនទទួលខុសត្រូវលើការចេញទៅប្រកួតលើឆាកអន្តរជាតិរបស់ម្ចាស់មកុដ Miss Universe Cambodia 2025។

ដោយឡែក មកដល់ថ្មីៗនេះ ស្របពេលបវរកញ្ញា ហ្វីយ៉ាតា កំពុងស្ថិតនៅក្នុងកងប្រកួតកម្មវិធីអន្តរជាតិ Miss Universe នៅប្រទេសថៃយ៉ាងសកម្ម ឃើញថាលើបណ្ដាញសង្គមមហាជនអ្នកគាំទ្រកម្ពុជា ក៏កំពុងផ្ទុះចែករំលែកពីសកម្មភាពរបស់នាង ជាមួយនឹងការសរសើរពេញដោយក្ដីមោទកភាព និង ការលើកទឹកចិត្ត ប៉ុន្តែក្នុងនោះ មហាជនជាច្រើនក៏មានការចាប់អារម្មណ៍ទៅលើហ្វេសប៊ុកផេកផ្លូវការរបស់ស្ថាប័ន MUC បែរជាស្ងប់ស្ងាត់មិនមានការបង្ហោះចែករំលែកពីការប្រកួតរបស់បវរកញ្ញា ហ្វីយ៉ាតា ទៅវិញ។

ជុំវិញរឿងរ៉ាវហ្វេសប៊ុកផេកផ្លូវការ Miss Universe Cambodia ស្ងប់ស្ងាត់នេះដែរ ក្រឡេកមើលការបង្ហោះរបស់ម្ដាយអ្នកនាង ហ្វីយ៉ាតា ក៏បានរៀបរាប់បកស្រាយពីមូលហេតុទាក់ទងសិទ្ធិរបស់អ្នកកាន់ហ្វេសប៊ុកផេកនេះផងដែរថា ៖ «បងប្អូនសូមកុំខឹង page Miss Universe Cambodia អី ខ្ញុំឧទាហរណ៍អញ្ចេះ ដើម្បីឱ្យបងប្អូនងាយយល់។ ម៉ែឪលះលែងគ្នានៅចំពេលដែលកូនចេញទៅប្រឡង។ ហើយម៉ែប្ដឹងទាមទារសិទ្ធគ្រប់គ្រងកូន ហើយឪអ្នកកាន់ផេកអត់មានសិទ្ធិផុសអ្វីពីកូនទៀតទេ។ ហេតុនេះហើយទើបស្ងាត់ សូមបងប្អូនជ្រាបជាព័ត៌មាន និង សូមផ្ដល់ភាពស្ងប់ស្ងាត់ដើម្បីជាកម្លាំងចិត្តដល់កូនស្រីកំព្រាដែលទៅប្រឡងស្រុកគេ។ ហេតុនេះហើយមានតែពួកយើងទាំងអស់គ្នាជួយបោះឆ្នោត ឱ្យនាងទេ ទើបនាងបានដើរទៅមុខទៀតវែងឆ្ងាយ។ សូមអរគុណ ងិន ម៉ានីយ៉ា 09.11.25»។

យ៉ាងណាមិញ ក្រៅពីមានការបញ្ចេញមតិវែកញែកពីមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាចំពោះភាពអសកម្មរបស់ហ្វេសប៊ុកផេកស្ថាប័ន MUC ក៏បានឃើញតារាចម្រៀងស្រីអ្នកនាង អេដា បង្ហោះសារនិយាយសំណូមពរទៅកាន់ស្ថាប័ន MUC និង អ្នកពាក់ព័ន្ធកម្មវិធីទាំងអស់ឱ្យទុករឿងចម្រូងចម្រាសផ្ទាល់ខ្លួនមួយឡែកសិន ដោយងាកផ្ដោតទៅតាមដានគាំទ្រលើការប្រកួតរបស់បវរកញ្ញាកម្ពុជាយើងវិញ ដែលចូលរួមលើកទឹកចិត្ត និង ចែករំលែកពីសកម្មភាពដ៏លេចធ្លោររបស់កញ្ញា ហ្វីយ៉ាតា ក្នុងវគ្គនីមួយៗ ជាពិសេសគឺផេកហ្វេសប៊ុក MUC ផ្ទាល់ ព្រមទាំងជួយបំផុសបំផុលរឿងបោះឆ្នោតគាំទ្ររបស់នាងផងដែរ។

ក្នុងនោះ អ្នកនាង អេដា បានរៀបរាប់ថា ៖ «ស្ថាប័ន Miss Universe Cambodia និង អ្នកពាក់ព័ន្ធនឹងកម្មវិធីទាំងអស់ គួរទុករឿងចម្រូងចម្រាសផ្ទាល់ខ្លួនមួយឡែកសិន ហើយចូលមកបង្ហើយការងារដែលបានចាប់ផ្តើមឱ្យចប់ចុងចប់ដើម បូករួមទាំងការបង្ហោះពីសកម្មភាពប្រឡងរបស់បេក្ខភាពតំណាងម្ពុជានៅលើទឹកដីប្រទេសថៃ បំផុសបំផុលការបោះឆ្នោតគាំទ្រ និង ធ្វើបច្ចុប្បន្នភាព (Update) អំពីភាពលេចធ្លោរបស់ បវរកញ្ញាកម្ពុជា Fiyata នៅក្នុងវគ្គនីមួយៗ ឱ្យប្រជាជនកម្ពុជា និង ពិភពលោកបានដឹង ព្រោះនេះជាផេកផ្លូវការ តំណាងឱ្យកម្ពុជា ក្នុងខណៈពេលនេះ ត្រូវសាមគ្គីគ្នាកុំឱ្យប្រទេសជាប់របងគេមើលងាយព្រោះ Fiyata បានជាទៅដល់ប្រទេសគេហើយ ជាន់ឆាកគេហើយ ចាំចប់កម្មវិធីចាំឈ្លោះគ្នាឯងតទៀតទៅ។ ឯណាសំឡេងវិជ្ជមាន គាំទ្រស្រ្តី និង មាតា ដែលអ្នកកាន់កម្មវិធីតែងតែស្រែកកោកៗនោះ?!? This is the platform to support our Woman to raise her voice, not holding her back. Gather your senses and finish what you have started.»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ពុ-ទ្ធោអើយ! ៦ ថ្ងៃមុនចាកចេញ អ៊ុន សិទ្ធា បានបង្ហោះសាររៀបរាប់ពីជីវិតយ៉ាងកម្សត់ ជាមួយពាក្យផ្ដាំចុងក្រោយពីអម្រែកដ៏ធ្ងន់មួយ

ទាន់ហេតុការណ៍! សូមជួយទាក់ទងរកសាច់ញាតិ យប់មិញមានករណីឡានក្រុងសៀមរាប-ភ្នំពេញ បុ-កស្ពានធ្លាក់ទឹកនៅកំពង់ធំ របួស ២៣ នាក់ បាត់ខ្លួន ១៤ នាក់

(វីដេអូ) ព្រះអើយ! បរវកញ្ញាតំណាងប្រទេស Jamaica ធ្លាក់ពីលើឆាកមួយជំហរខ្លួនរបួសធ្ងន់ ខណៈកំពុងដើរបង្ហាញក្នុងវគ្គប្រកួតបឋម MU នៅថៃ

សុខៗដាច់ភ្លើងកុំឆ្ងល់! EDC ជូនដំណឹង ចាប់ពីព្រឹកនេះ ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់តាមពេលកំណត់នេះ

ជំទាវ ចន ច័ន្ទលក្ខិណា បញ្ជាក់ពីជំងឺរបស់លោក អ៊ុន សិទ្ធា ធ្ងន់ធ្ងររហូតលាចាកលោក ធ្វើឱ្យអ្នកក្បែរខ្លួនតក់ស្លុ./តទទួលយកសឹងមិនបាន

ព័ត៌មានបន្ថែម

ពុ-ទ្ធោអើយ! ៦ ថ្ងៃមុនចាកចេញ អ៊ុន សិទ្ធា បានបង្ហោះសាររៀបរាប់ពីជីវិតយ៉ាងកម្សត់ ជាមួយពាក្យផ្ដាំចុងក្រោយពីអម្រែកដ៏ធ្ងន់មួយ

(វីដេអូ) ព្រះអើយ! បរវកញ្ញាតំណាងប្រទេស Jamaica ធ្លាក់ពីលើឆាកមួយជំហរខ្លួនរបួសធ្ងន់ ខណៈកំពុងដើរបង្ហាញក្នុងវគ្គប្រកួតបឋម MU នៅថៃ

ជំទាវ ចន ច័ន្ទលក្ខិណា បញ្ជាក់ពីជំងឺរបស់លោក អ៊ុន សិទ្ធា ធ្ងន់ធ្ងររហូតលាចាកលោក ធ្វើឱ្យអ្នកក្បែរខ្លួនតក់ស្លុ./តទទួលយកសឹងមិនបាន

កូនខ្មែរខ្លាំងៗ! ក្រុមបុរស The ThreeX សុទ្ធតែកំពូលសង្ហា ជាតារាទើបរះថ្មី ម្នាក់ៗមានទេពកោសល្យមិនធម្មតា

(វីដេអី) ទោះនៅស្រុកគេក៏មិនឯកា! អ្នកគ្រប់គ្រង MUC និង អ៊ិន លក្ខិណា នាំគ្នាទៅអង្គុយស្រែកហ៊ោ គាំទ្រ ហ្វីយ៉ាតា នៅមុនឆាក MU ពេញទំហឹង

អ្នកសិល្បៈស្លុតចិត្តទទួលយកមិនបាន! លោក អ៊ុន សិទ្ធាទទួលមរណភាពមុននេះ ដោយសារជំងឺមហារីក

(វីដេអូ) សុខ ពិសី រំជួលចិត្តទប់ទឹកភ្នែកមិនជាប់ ក្រោយឃើញវីដេអូទាហានកម្ពុជាដ៏ក្លាហាន ឈរការពារទឹកដីប្រឆាំងការទន្ទ្រានពីភាគីថៃ

ឆ្នាំនេះកាន់តែប្លែក! ឈុតតំណាងជាតិ MU ស្អាតប្រណីតប្លែកៗ ២០ ប្រទេស ត្រូវមហាជនចាប់អារម្មណ៍ខ្លាំងបំផុត

ស្វែងរកព័ត៌មាន​ ឬវីដេអូ