ក្រោយបញ្ចប់ការប្រកួត និង រកឃើញម្ចាស់ជ័យលាភីកម្មវិធីប្រកួតចម្រៀងរ៉េប Rapper Fighter រដូវកាលទី ១ ហើយនោះ កាលពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ កម្មវិធីខាងលើបានប្រកាសជាផ្លូវការ នៃការចាប់ផ្តើមប្រកួតរដូវកាលទី ២ ហើយ។
ដោយឡែក អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ក្នុងសន្និសីទសារព័ត៌មាននៃការចាប់ផ្តើមកម្មវិធី Rapper Fighter រដូវកាលទី ២ នោះ គឺសំណួរចោទសួរពាក់ព័ន្ធនឹងគ្រូបង្វឹកថា តើឆ្នាំនេះ នឹងមានអ្នកណាមកជំនួសតារាចម្រៀងរ៉េប រុទ្រកូរ ដែលបានមរណភាពទៅនោះ។
អួលដើមក ទាំងអ្នកសួរ និង អ្នកឆ្លើយផងនោះ លោក ម៉ារីអូ អ្នកផលិតកម្មវិធីខាងលើក៏បានឱ្យដឹងថា កៅអីគ្រូបង្វឹករបស់ រុទ្រកូរ នឹងមិនមានអ្នកជំនួសនោះទេ ពោលគឺឆ្នាំនេះ គ្រូបង្វឹក មានតែចំនួន ៤ រូប ប៉ុណ្ណោះ ហើយកៅអីរបស់ រុទ្រកូរ គឺទុកសម្រាប់ជាអនុស្សាវរីយ៍ និង ការចងចាំ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖