ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ច្បាស់ជាបានជ្រាបខ្លះៗរួចមកហើយ នៃការចែកចាយវីដេអូជាបន្តបន្ទាប់ នូវរឿងចម្រូងចម្រាសរវាងអតីតតារាសម្តែងស្រី អូនផ្កាយ និង បុគ្គលប្រុសស្រី ២ រូប។
ក្នុងនោះដែរ រឿងរ៉ាវចម្រូងចម្រាសបង្កឱ្យមានការផ្ទុះឡើងលើបណ្តាញសង្គមនានានោះ កើតឡើងពីការ Review បាញ់ត្រាង និង ឈានដល់ការ Live វីដេអូ ប្រើពាក្យពេចន៍មិនសមរម្យប៉ះពាល់គ្នានឹងគ្នា ធ្វើឱ្យផ្ទុះការចែកចាយពេញបណ្ដាញសង្គម។
យ៉ាងណាមិញ រឿងរ៉ាវខាងលើក៏បានបញ្ចប់រួចរាល់ហើយដែរ បន្ទាប់ពី អូនផ្កាយ បានធ្វើលិខិតជូនដំណឹង ដោយចេញពីមេធាវីត្រឹមត្រូវជូនទៅបុគ្គល ២ រូប ខាងលើចំនួន ៣ ចំណុចសំខាន់ៗ ដើម្បីបញ្ឈប់រាល់សកម្មភាពទំនាស់នានា។
សូមអានលិខិតលម្អិតខាងក្រោម៖