មិនជឿកុំប្រមាថ! ៥ ទីតាំងនៅក្នុងផ្ទះ ហាមដាច់ខាតកុំតាំងនាឡិកាឱ្យសោះ ប្រយ័ត្នទ្រព្យក៏បង់ គ្រួសារក៏មានបញ្ហា

Share This

តាមក្បួនហុងស៊ុយ ការព្យួរនាឡិកានៅក្នុងទីតាំងមិនសមរម្យ វាអាចបណ្តាលឱ្យប៉ះពាល់ដល់ថាមពលនៅក្នុងផ្ទះ ជាពិសេសគឺប៉ះពាល់ទៅដល់អារម្មណ៍របស់សមាជិកក្នុងគ្រួសារ ក៏ដូចជាទ្រព្យសម្បត្តិផងដែរ។ ក្នុងនោះ មានកន្លែងចំនួន ៥ នៅក្នុងផ្ទះ ដែលក្បួនហុងស៊ុយបានហាមមិន​ឱ្យព្យួរនាឡិកា។

១. ព្យួរនាឡិកានៅលើក្បាលដំណេក

ក្បាលដំណេកមិនមែនជាកន្លែងត្រឹមត្រូវសម្រាប់ព្យួរ ឬតាំងនាឡិកាទេ ព្រោះវានឹងនាំឱ្យមានការថប់អារម្មណ៍ និង មានអារម្មណ៍វិលវល់ ជួនកាលក៏ធ្វើឱ្យគេងមិនលក់ ព្រោះមាននាឡិកាខ្លះមានសំឡេងរំខាន។

២. ព្យួរនាឡិកាទល់មុខទ្វារផ្ទះ

បើតាមក្បួនហុងស៊ុយការព្យួរនាឡិកាទល់មុខទ្វារផ្ទះ ឬ ​ទ្វារ​បន្ទប់​ផ្សេងៗវា​មិន​ល្អ​ទេ ព្រោះ​កញ្ចក់​នាឡិកាដ៏​ដើរ​ដូច​កញ្ចក់ធម្មតាដែរ ដោយវានឹងរំខានដល់ថាមពលល្អដែលហូរចូលផ្ទះ បង្កឱ្យភាពចលាចល ជាពិសេសគឺហាក់ដូចជាការរារាំងថាមពលល្អមិនឱ្យហូរចូលបានពេញលេញផងដែរ។

៣. ព្យួរនាឡិកានៅជិតបង្អួច

ការព្យួរនាឡិកានៅជិតបង្អួច វាហាក់ដូចជាពេលវេលាដើរទៅមុខកាន់តែលឿន ដែលវាធ្វើឱ្យមនុស្សមានអារម្មណ៍ច្របូកច្របល់ ព្រួយបារម្ភ និង ធ្លាក់ទឹកចិត្ត។

៤. ព្យួរនាឡិកាក្នុងផ្ទះបាយ

ផ្ទះបាយ គឺជាកន្លែងសម្រាប់ញ៉ាំអាហារ លម្ហែអារម្មណ៍ជាមួយគ្រួសារ បើសិនជាព្យួរនាឡិកានៅទីនោះ វាហាក់ដូចជាការរុញច្រានឱ្យពេលវេលាកាន់តែដើរលឿន ដែលនាំឱ្យកាត់បន្ថយក្តីសុខរវាងសមាជិកគ្រួសារ។

៥. ព្យួរនាឡិកាខ្ពស់ពេក ឬ ទាបពេក

ការព្យួរនាឡិកាខ្ពស់ ឬ ទាបពេក វាមិនត្រឹមតែធ្វើឱ្យពិបាកមើលពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់ហុងស៊ុយផងដែរ។ ដូច្នេះការជ្រើសរើសទីតាំងសម្រាប់ព្យួរនាឡិកាគឺមានសារសំខាន់ណាស់ អ្នកគួរតែជ្រើសរើសទីតាំងសមស្របអាចមើលឃើញយ៉ាងច្បាស់ និង មិនខ្ពស់ ឬ ទាបពេក ដើម្បីឱ្យថាមពលនៅក្នុងផ្ទះអាចហូរចូលប្រកបដោយតុល្យភាព៕

ប្រភព៖ Sanook

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ល្បីថាបងថ្លៃស្រី ៤ ប្រភេទនេះសុទ្ធតែខ្លាំងប៉ះមិនបាន តែបើប៉ះប្អូនថ្លៃសម័យយុគ ៩ នេះ មិនស្រួលខ្លោចវិញ

ម្តាយភ័យបុកពោះ សុខៗកូនស្រីអង្គុយសើចផងយំផងដូចមនុស្សឆ្កួ/ត ក្រោយខំធ្វើកិច្ចការសាលាមួយយប់ទល់ភ្លឺ

ខកខានចេញចម្រៀងថ្មីយូរ តែ Seyha ha មកសំងំរស់នៅក្នុងជីវិតឯកជនដ៏រីករាយ ស្ងប់ស្ងាត់ជាមួយមិត្តស្រីបរទេស

(វីដេអូ) ស្មានមិនដល់ថា ដាដាវ តារាស្រីនិយមស្ទីល Fashion ប្លែកៗ ធ្លាប់មានជីវិតកម្សត់ខ្លាំង

ដូចក្នុងរឿង! សង្សារសុំបែក តែចៃដន្យខាងប្រុសជួបគ្រោះថ្នា.-ក់ភ្លេចចំរឿងបែកគ្នា ទីបំផុតបាននៅជាមួយគ្នាដដែល

ព័ត៌មានបន្ថែម

ល្បីថាបងថ្លៃស្រី ៤ ប្រភេទនេះសុទ្ធតែខ្លាំងប៉ះមិនបាន តែបើប៉ះប្អូនថ្លៃសម័យយុគ ៩ នេះ មិនស្រួលខ្លោចវិញ

ប្រវត្តិយ៉ៗរបស់ព្រឹទ្ធាចារ្យ ប៉ែន សុខហួន តួឯកនាយរោងចុងក្រោយ ក្នុងរជ្ជកាលសម្តេចព្រះមហាក្សត្រិយានី កុសុមៈ

ចែកគ្នាដឹង! ករណីសៀវភៅគ្រួសារខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាចស្នើសុំកែបាន ប្រើពេលមិនលើស ១៥ ថ្ងៃទេ

ទៅដល់បាត់ដំបងកុំរំលង ត្រឹមស្រុកបាណន់មួយមានទីតាំងដើរលេងស្អាតៗមិនចេះតិច រាប់ត្រួសៗជិត ១០ កន្លែង

អត់ពិបាកដើរសួរគេទៀត! ចង់ផ្ទេរកម្មសិទ្ធិរថយន្ត កាន់តែឯកសារ ៨ មុខនេះ អាចធ្វើបានហើយ

ចង់សម្រករាង ខំហូបអាហារហឹរៗ ២ ខែស្រកបាន ៨ គីឡូដូចចិត្ត ពេលទៅពេទ្យពិនិត្យឃើញសុទ្ធតែជំងឺពេញខ្លួន

គាំទ្រផលិតផលខ្មែរ! មកស្គាល់ប្រេងឆាស្នាដៃកូនខ្មែរ ផលិតនៅខេត្តបាត់ដំបងពិតៗ មានឈ្មោះ «សុខៈ»

ចែកគ្នាដឹង! របស់​ ៣ ប្រភេទ​ ដាច់ខាតកុំដាក់លើទូទឹកកកអី ប្រយ័ត្នចុងខែរកលុយបង់ថ្លៃភ្លើងមិនគ្រប់

ស្វែងរកព័ត៌មាន​ ឬវីដេអូ