អីយ៉ាស់! ដូចចាប់អារម្មណ៍គ្រប់គ្នា ពេលអ្នកផលិតមាតិកាវីដេអូទេសចរណ៍ ចែករំលែកដើរលេងឆ្ងាយៗយកមិត្តហ្វូនទៅជាមួយផង

Share This

សម័យឌីជីថលស្រួលមែន ពេលដែលចង់ដើរលេងនៅទីកន្លែងកម្សាន្តថ្មីៗប្លែក ទេសភាពស្អាតៗ យើងអាចតាមដានលើផេកអ្នកផលិតមាតិកាវីដេអូណែនាំតំបន់ទេសចរណ៍ថ្មីៗ បានយ៉ាងងាយស្រួលនៅលើហ្វេសប៊ុកផេក ឬ TikTok ដែលផលិតមាតិកាវីដេអូទាំងអស់នោះ អាចនាំយើងបានស្គាល់ទីតាំងរមណីយដ្ឋាន ក៏ដូចជាកន្លែងលេងកម្សាន្តសប្បាយៗ និង គន្លឹះផ្តល់ភាពងាយស្រួល ដែលអាចជួយយើងឱ្យអាចទៅលេងកន្លែងកម្សាន្តនោះដោយងាយស្រួល និង សប្បាយរីករាយ។

អ្វីដែលគួរចាប់អារម្មណ៍ទៀតនោះ ភាគច្រើននៃអ្នកផលិតមាតិកាវីដេអូដំណើរកម្សាន្តទេសចរណ៍ទាំងអស់នោះ តែងតែនិយាយពី មិត្តហ្វូន នៅក្នុងវីដេអូរបស់ពួកគេ ថាតើពួកគេនិយាយអំពី «មិត្តហ្វូន» រឿងអ្វី?

ក្នុងនោះមាន ហ្វេសប៊ុកផេក «ជ្រួលជ្រើម» (Link to video) ដែលទើបតែចេញវីដេអូថ្មីៗក្នុងខែមករានេះ ដែលលោកបានណែនាំពីតំបន់ទេសចរណ៍នៅលើឆ្នេរថ្មីមួយដែលមិនសូវមានអ្នកទេសចរណ៍ស្គាល់ និង ទៅលេងនៅទីនោះនៅឡើយទេ នោះគឺ ឆ្នេរព្រែកចាក ស្ថិតក្នុងខេត្តព្រះសីហនុ។

Admin ជ្រួលជ្រើម ក៏បានចែករំលែកបទពិសោធរបស់លោកដោយបង្ហើបថា ៖ «ពេលដែលដើរលេងនៅកន្លែងថ្មីៗ លោកត្រូវពឹងលើ google maps ជាអ្នកនាំផ្លូវទើបអាចរកឃើញ បើហ៊ានតែអត់អ៊ីនធឺណិត ដឹងតែស្ពៃហ្មង ដូចដែលយើងមើលឃើញក្នុងវីដេអូរបស់លោក គឺលោកចេះតែជិះរកគោលដៅតាម google ជិះយូរៗដល់កន្លែងដាច់ស្រយាលហើយ map នៅតែនាំផ្លូវលោកបាន រហូតទៅដល់ទីតាំងដូចចិត្ត ព្រោះតែលោកមានសេវាទូរសព្ទ មិត្តហ្វូន ខ្លាំងហើយអ៊ែមមែន!»

ជ្រួលជ្រើមបន្ថែមថា ៖ «បានឮគេនិយាយ 10 ដង មិនស្មើបានជួបខ្លួនឯងម្តង ទុកចិត្តលើមិត្តហ្វូន សេវាគ្របដណ្តប់ខ្លាំង នាំផ្លូវទៅកន្លែងកម្សាន្តឆ្ងាយៗដោយឥតបារម្ភ»

ងាកមកមើលវីដេអូរបស់ «ដានជើង» (Link to video) ដែលជាហ្វេសប៊ុកផេកដ៏ល្បីមួយ ដែលតែងតែនាំដំណើរកម្សាន្តបែបផ្សងព្រេង រុករកទីឆ្ងាយៗ បង្ហាញទេសភាពធម្មជាតិស្រស់បំព្រងកម្របានឃើញ និង កម្រមានអ្នកទេសចរណ៍ទៅដល់ទីនោះ ក៏បានបង្ហើបនិយាយពី មិត្តហ្វូន ផងដែរ។ ដូចនៅក្នុងវីដេអូមួយរបស់លោក ដែលទើបង្ហោះចេញថ្មីៗនេះនិយាយពី ពើង 75 ដែលជាទីតាំងទេសភាពមាត់ជ្រោះជ្រៅដ៏ស្រស់ស្អាត ស្ថិតនៅលើភ្នំគូលែន ក្នុងខេត្តសៀមរាប។

លោកបាននិយាយថា មកដើរលេងទីកន្លែងស្អាតៗ ធម្មជាតិស្ងាត់ៗ relax បែបនេះ 10 ឆ្នាំមានប៉ុន្មានដង ចឹងទាន់មានឱកាស យើងត្រូវបង្កើតពេលវេលាដើរលេងជាមួយអ្នកយល់ចិត្តឱ្យបានច្រើនដង។ អ្នកធ្លាប់តាមដានផេកដានជើងបានឃើញហើយ ក្នុងវីដេអូរបស់លោក មិនងាយបាត់មុខពូចក់ទេ តែលោកថា ឱ្យតែនឹកឃើញដល់ពូចក់ដើរលេងជាមួយ ដឹងតែមួម៉ៅពូចក់តែម្តង ព្រោះលោកប្រាប់ច្រើនដងហើយ ថាមកដើរលេងចឹងៗ ឱ្យដូរប្រើ មិត្តហ្វូន 097 ទើបមានសេវាប្រើអ៊ីនធឺណិតស្រួល មិនចាំបាច់សុំ Share hotspot ពីលោក ដល់ឥឡូវស្រាប់តែពូចក់ខ្មើត បោះពាក្យមកកាន់លោកថា ខ្ពើមសុំ Share ទៀត ព្រោះគាត់ក៏មានមិត្តហ្វូន ប្រើអ៊ីនធឺណិតយ៉ាងស្រួលដែរ ទៅដល់ណាក៏សប្បាយលេងអ៊ីនធឺណិតបាន។

ចំណុចខ្លាំងនៃសេវាគ្របដណ្តប់ទូលំទូលាយទូទាំងប្រទេសរបស់ មិត្តហ្វូន នេះហើយ ដែលទាក់ទាញអ្នកផលិតមាតិកាដំណើរកម្សាន្តជាច្រើនទៀតដូចជា ហ្វេសប៊ុកផេក Emiozano Story-ប្រូអ៊ីម៉ូ, Chamnot Explore-ចំណត, Chamroeun Vitou ចេញវីដេអូដំណើរកម្សាន្តហើយឆ្លៀតសរសើរពី មិត្តហ្វូន ដូចៗគ្នា ទោះជាកន្លែងដាច់ស្រយាលឆ្ងាយយ៉ាងណា ដើរកម្សាន្តផ្សងព្រេងបែបណា យក មិត្តហ្វូន ទៅជាមួយ ឥតបារម្ភ អត់អ៊ីនធឺណិតប្រើ ថតរូបភ្លាមបង្ហោះភ្លាមក៏បាន ស្កេនគិតលុយឌីជីថលក៏ឥតព្រួយ មើលបណ្ដាញសង្គមតាមតម្រូវការ ចាំអីទៀត ប្តូរមកប្រើ មិត្តហ្វូន ជាបណ្តាញទូរសព្ទដែលយល់ពីចិត្តអ្នក។

ក្រុមហ៊ុន Viettel (Cambodia) PTE. LTD ជាក្រុមហ៊ុនទូរគមនាគមន៍ និង បច្ចេកវិទ្យាឌីជីថលឈានមុខគេក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ក្រោមឈ្មោះម៉ាក Metfone។ មិត្តហ្វូន យើងផ្តល់ជូននូវសេវាកម្មទូរគមនាគមន៍ និង បច្ចេកវិទ្យាឌីជីថលជាច្រើន ជាមួយនឹងប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវផលិតផលកម្រិតខ្ពស់ កម្មវិធីទូរសព្ទ និងសេវាកម្មបន្ថែមដ៏សម្បូរបែប ដើម្បីបង្កើនបទពិសោធអ្នកប្រើប្រាស់ និង បំពេញតម្រូវការដែលកំពុងកើនឡើងរបស់អតិថិជនរបស់យើង។ មិត្តហ្វូនកាន់តែជិតស្និទ្ធ!

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

(វីដេអូ) រងព្យុះរិះគន់មួយប្រាវ! ទីបំផុតអ្នកគាំទ្រឃើញសមិទ្ធផល N.John លើឆាកអន្តរជាតិក្នុងនាមជាកូនខ្មែរ

(វីដេអូ) ស្អប់អារម្មណ៍មួយនេះណាស់! ណាន វីសារ ត្អូញទាំងព្រួយចិត្ត ខណៈឪពុកជាកងទ័ពជួរមុខ ព្យាបាលកន្លះខែហើយ នៅមិនទាន់ធូរស្រាលព្រោះផ្សែងពុល

ថៃ ប្រកាសប្រាប់ពលរដ្ឋឱ្យប្រុងជើងព្រួលទុកមុន ខណៈ ២ ថ្ងៃទៀត នឹងបើកទំនប់ទន្លេចៅផ្រះយ៉ា ដែលធ្វើឱ្យខេត្តមួយចំនួនអាចប្រទះនឹងទឹកជំនន់

ការពារប្រសើរជាងព្យាបាល! តាមហុងស៊ុយ ថ្ងៃនេះជាថ្ងៃវក ខែវក អ្នកមានខាលក្នុងតួរាសី ត្រូវប្រយ័ត្នខ្ពស់ ពិសេសការធ្វើដំណើរផ្លូវឆ្ងាយ

រឿងកំប្លែងថ្មី! ឧត្តមសេនីយ៍ Natthapol Nakphanit អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ប្រកាសដាច់ខាតនឹងមិនរើបន្លាលួសចេញពីទឹកដីកម្ពុជាទេ

ព័ត៌មានបន្ថែម

បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និង ស្តង់ដារអន្តរជាតិ

តើស្ត្រីគួរនិយាយពីការរួ/ម..ភេ../ទជាមួយដៃគូឬទេ? តើការរួ/ម..ភេ../ទបែបណាខ្លះ ទើបធ្វើឱ្យស្ត្រីឈ-ា/នដល់ចំណុចកំពូល និង មានសុវត្ថិភាព?

ធនាគារ វីង និង Singapore Airlines រួមគ្នាបង្កើតកម្មវិធីប្តូរយករង្វាន់ដំបូងគេនៅកម្ពុជា

ស្វែងយល់ពីបច្ចេកវិទ្យាលោហៈធាតុ Ceraluminum ដ៏ទំនើបរបស់ ASUS Zenbook

Wingmall ប្រកាសមិនយកកម្រៃជើងសារ ដើម្បីគាំទ្រអាជីវករក្នុងស្រុក និងអ្នកប្រើប្រាស់

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

ស្វែងរកព័ត៌មាន​ ឬវីដេអូ