អីក៏ឆ្លាតម្ល៉េះ! ការសិក្សាថ្មី ស្នេហាក្មេងជំនាន់​ Gen​​ Z មិនស៊ីចិត្តស្មោះទេ តែត្រូវជះលុយខ្ទាស់ៗ ទើបបើកបេះដូងបាន

Share This

ស្នេហាក្នុងសម័យឌីជីថល ២០២៥ បើចង់ឱ្យទំនាក់ទំនងមានសុវត្ថិភាព ត្រូវស្រលាញ់គ្នាដូចជាការធ្វើអាជីវកម្ម ហ៊ានចាយលុយ បានបេះដូង ហ៊ានជះលុយ បានគង់វង្ស។ បើតាមវេជ្ជបណ្ឌិត Eliza Filby អ្នកស្រាវជ្រាវមនុស្សតាមជំនាន់បានលើកឡើងថា ទ្រព្យសម្បត្តិបានក្លាយជាផ្នែកដ៏សំខាន់នៅក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍សម្រាប់មនុស្សជំនាន់ថ្មី។​

វេជ្ជបណ្ឌិតរូបនេះនិយាយទៀតថា ស្នេហាក្មេងៗសម័យនេះ គេមិនត្រឹមតែរើសដៃគូដោយផ្អែកទៅលើគីមីវិទ្យាទៀតនោះទេ តែគេផ្អែកទៅលើស្ថានភាពហិរញ្ញវត្ថុ ទ្រព្យសម្បត្តិគ្រួសារ ក៏ដូចជាលំដាប់គ្រួសារនៅក្នុងសង្គម។ ជាក់ស្តែង ដូចនៅសហរដ្ឋអាមេរិក កាលពីមុនក្មេងៗធំពេញវ័យ ចាកចេញពីផ្ទះរស់នៅឯករាជ្យ រៀបការ និង ចិញ្ចឹមកូនដោយខ្លួនឯង តែឥលូវនេះអ្វីៗគ្រប់យ៉ាងមានតម្លៃថ្លៃ ដែលធ្វើឱ្យមនុស្សវ័យក្មេង មិនអាចធ្វើវាបានដោយគ្មានការជួយជ្រោមជ្រែងពីគ្រួសារ។

វេជ្ជបណ្ឌិតរូបនេះ បន្ថែមទៀតថា វាមិនភ្ញាក់ផ្អើលឡើយ ដែលក្មេងជំនាន់ Gen Z កាន់តែច្រើនឡើង មានតម្រូវការទំនាក់ទំនងមិនត្រឹមតែស្នេហាប៉ុណ្ណោះទេ តែថែមទាំងត្រូវមានលទ្ធភាពអាចឱ្យពួកគេពឹងផ្អែកជីវិតរយៈពេលវែងផងដែរ។

បើតាម Amber Brooks និពន្ធនាយកនៃគេហទំព័រប្រឹក្សាការណាត់ជួបដៃគូ DatingNews.com បានប្រាប់សារព័ត៌មាន The Post ថា ក្មេងជំនាន់ Gen Z មិនខ្លាចឡើយក្នុងការសួរចំៗទៅកាន់នរណាម្នាក់ ដែលកំពុងចែចង់ពួកគេ។ ពួកគេចង់ដឹងពីអ្វីដែលអ្នកមាន មុនពេលសួរអំពីពណ៌អ្វីដែលអ្នកចូលចិត្ត។​ ពួកគេសង្កេតច្បាស់លាស់អំពីអាជីពឬរបៀបរស់នៅរបស់ដៃគូ ដែលមានឥទ្ធិពលលើអនាគតរបស់ពួកគេ។ និយាយរួម ពួកគេក្មេង តែមានយុទ្ធសាស្ត្រខ្ពស់។​

ជារួមមក ក្មេងជំនាន់ Gen Z សព្វថ្ងៃ ពួកគេមិនចង់បានដៃគូ ដែលស្រលាញ់ប្តូរផ្តាច់នោះទេ តែជាដៃគូស្នេហា ដែលអាចយឹតយោងគ្នាដូចជាដៃគូអាជីវកម្ម៕​

ប្រភព៖ NYC 

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ASUS Cambodia បានប្រកាស​ ASUS TUF Gaming F16 កំណែ​ទម្រង់ថ្មី​សន្លាង ការរចនា​ស្រាល ដំណើរការ​ដោយ AI កាន់​តែ​ប្រសើរ

លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារ «ឧកញ៉ា»

ភ្ញាក់ផ្អើល! តារារ៉េបអាមេរិក Lil Nas X ម្ចាស់បទ «Old Town Road» ត្រូវប៉ូលិសចាប់ខ្លួន ក្នុងសភាពស្លៀកពាក់មិនសមរម្យ សង្ស័យមកពីលេងថ្នាំជ្រុល

ផ្អើលទាំងព្រឹក! ឆេះកន្លែងចែកចាយអគ្គិសនីខ្នាតធំមួយនៅថៃ ដាច់ភ្លើងអស់មួយក្រុង មន្ទីរពេទ្យកំពុងចលាចលគ្មានភ្លើងប្រើប្រាស់

មិនឈប់ឈរទេ! នៅថៃ ខេត្តជាប់ព្រំដែនម៉ាឡេស៊ី មានករណីឡានដឹកទំនិញជិត ១០ គ្រឿងត្រូវគេលួចដុ.តខ្ទេច តែរកជនបង្កមិនឃើញ

ព័ត៌មានបន្ថែម

លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារ «ឧកញ៉ា»

ផ្អើលទាំងព្រឹក! ឆេះកន្លែងចែកចាយអគ្គិសនីខ្នាតធំមួយនៅថៃ ដាច់ភ្លើងអស់មួយក្រុង មន្ទីរពេទ្យកំពុងចលាចលគ្មានភ្លើងប្រើប្រាស់

មិនឈប់ឈរទេ! នៅថៃ ខេត្តជាប់ព្រំដែនម៉ាឡេស៊ី មានករណីឡានដឹកទំនិញជិត ១០ គ្រឿងត្រូវគេលួចដុ.តខ្ទេច តែរកជនបង្កមិនឃើញ

ទឹកចិត្តថ្លៃថ្លា! អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០ គ្រឿង ជូនកងទ័ពជួរមុខកម្ពុជា ដើម្បីងាយស្រួល​បំពេញការងារ​ ការពារ​ព្រំដែន

រន្ធ./ ត់! រថយន្តក្រុងប៉ះគ្នាជាមួយឡានដឹកប្រេង ផ្ទុះឆេះសន្ធោសន្ធៅ ឆ.ក់យកជី/វិតមនុស្ស ៧៦ នាក់

នៅថៃ! ឡានក្រុងដឹកសិស្ស ៤០ នាក់ទៅទស្សនកិច្ចសិក្សា ចៃដន្យតៃកុងបើកធ្លាក់ផ្លូវ ក្រ-ឡា-ប់បះជើងច្រងាង

អាកាសធាតុប្រែប្រួល! ចាប់ពីថ្ងៃនេះដល់ដាច់ខែ កម្ពុជាទទួលឥទ្ធិពលសម្ពាធទាប បណ្ដាលឱ្យមេឃមានពពកច្រើន និង មានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់

រដ្ឋឱ្យលុយសំណងមួយគំនរមិនព្រមចេញ សុខចិត្តឱ្យគេសង់ផ្លូវល្បឿនលឿនព័ទ្ធផ្ទះ ដល់ឥលូវរើចេញទាំងមិនបានមួយរៀល ព្រោះថ្លង់ខ្លាំងពេករស់នៅមិនបាន

ស្វែងរកព័ត៌មាន​ ឬវីដេអូ