ថ្មីៗនេះ មានករណីការស្លាប់របស់គ្រួសារជនជាតិអាល្លឺម៉ង់ នៅឯប្រទេសតួកគី ដែលកំពុងតែធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍តាមដានជាខ្លាំង ដែលដំបូងឡើយស្មានតែជាការពុលអាហារ តែតាមពិតពុលសារធាតុគីមីសម្លាប់សត្វល្អិតដែលសណ្ឋាគារបានបាញ់។

តាមព័ត៌មានបានឱ្យដឹងថា គ្រួសារខាងលើនេះមានសមាជិកចំនួន ៤ នាក់ ដោយឪពុកអាយុ ៣៦ ឆ្នាំ ម្តាយអាយុ ៣១ ឆ្នាំ កូនប្រុសច្បងអាយុ ៦ ឆ្នាំ និងកូនស្រីពៅអាយុទើបតែបាន ៣ ឆ្នាំ។ គ្រួសារនេះបានធ្វើដំណើរចេញពីប្រទេសអាល្លឺម៉ង់ទៅដល់ទីក្រុង ប្រទេសតួកគីនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ហើយក៏បានចូលស្នាក់នៅបន្ទប់លេខ ២០២ នៃសណ្ឋាគារមួយកន្លែង។

ក្រោយពីគ្រួសានេះបានចូលស្នាក់នៅ ខាងសណ្ឋាគារបានធ្វើការបាញ់ថ្នាំគីមីសម្លាប់សត្វល្អិតនៅបន្ទប់ ១០១ ដែលស្ថិតនៅក្រោមបន្ទប់ដែលគ្រួសារនោះស្នាក់នៅ មិនយូរប៉ុន្មានទាំងគ្រួសារក៏បានកើតអាការៈក្អួតចង្អោរយ៉ាងធ្ងន់ធ្ងរ រហូតរត់ទៅរកគ្រួពេទ្យដោយខ្លួនឯង តែជាអកុសលម្តាយ និងកូនៗបានស្លាប់បន្តៗគ្នានៅថ្ងៃ ១៣ និង ១៤ ខែវិច្ឆិកា រីឯបុរសជាឪពុកបានស្លាប់ចុងក្រោយគេនៅថ្ងៃទី ១៧ ខែ វិច្ឆិកា។

ការស្លាប់របស់គ្រួសារមួយនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលមិននឹកស្មានជាខ្លាំង ហើយដំបូងឡើយគេសង្ស័យថាគ្រួសារនេះបានពុលអាហារនៅតាមផ្លូវ តែដល់ពិនិត្យមើលនៅបន្ទប់ស្នាក់នៅរបស់ពួកគេទៅ គឺឃើញមានក្លិនសារធាតុគីមីពេញបន្ទប់ ទើបខាងអាជ្ញាធរបានឃាត់ខ្លួនមនុស្សចំនួន ១១ នាក់ទាក់ទងនឹងករណីនេះ ដែលរួមមានម្ចាស់សណ្ឋាគារ បុគ្គលិកអ្នកបាញ់ថ្នាំ និងក្រុមកម្ចាត់សត្វល្អិត។ យ៉ាងណាមិញ អាជ្ញាធរប្រទេសតួកគីនឹងធ្វើការថ្លែងការណ៍ជាផ្លូវការនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុននេះ ដើម្បីបញ្ជាក់ពីមូលហេតុពិតនៃការស្លាប់របស់គ្រួសារខាងលើ៕



ប្រភព៖ NDTV