ពិតជាករណីឃាតកម្មដ៏គួរឱ្យរន្ធត់មួយនៅប្រទេសថៃ ដែលមាននារីភេទទីបី វ័យ ២៥ ឆ្នាំម្នាក់ ត្រូវបានជនជាតិចិនវ័យ ៤២ ឆ្នាំ សម្លាប់វះយកបេះដូង និង សួតចេញមកក្រៅ ហើយចោលសាកសពនៅក្នុងបន្ទប់ទឹក នាអាផាតមិនជួលមួយកន្លែងនៅខេត្តឈុនបុរី ដែលរឿងរ៉ាវនេះបានកើតឡើងនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៥។

មូលហេតុដែលឈានដល់ធ្វើអំពើឃាតកម្មនេះ ត្រូវបានព័ត៌មានឱ្យដឹងថា ជាកើតឡើងពីការទាស់ទែងគ្នារឿងតម្លៃសេវាកម្មផ្លូវភេទ រហូតបង្កជាហិង្សាមុននឹងឈានទៅដល់ការសម្លាប់ទៅលើនារីភេទទីបី ហើយក៏បានយកសាកសពទៅក្នុងបន្ទប់ទឹក ព្រមទាំងវះយកបេះដូង និង ថ្លើមចេញមកខាងក្រៅ រីឯជនបង្កក៏បានព្យាយាមគេចខ្លួនទៅប្រទេសចិនវិញ តែត្រូវបានអាជ្ញាធរចាប់ខ្លួនទាន់។

ដោយឡែក អ្វីដែលគួរឱ្យរំជួលចិត្តនោះ ខណៈគេនាំជនបង្កទៅឃុំឃាំង មានក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះជាច្រើន បាននាំគ្នាមកដល់ប៉ុស្តិ៍ប៉ូលិស ហើយបានស្រែកជេរស្រែកយំ និង ដាក់បណ្តាសារទៅកាន់ជនបង្កដោយកំហឹង ព្រមទាំងបានស្ទុះទៅប្រវាយប្រតប់ ជាពិសេសគឺឪពុករបស់ជនរងគ្រោះបានយកដបមកវាយក្បាលជនបង្ក រហូតដល់តែដួលខ្លួនឯងទៀតផង៕




ប្រភព៖ Khaosod