ស្ទើរមិនគួរឱ្យជឿដែលបុគ្គលទាំង ៥ រូបនេះ ក្លាយជាមហាសេដ្ឋីពាន់លានដុល្លារ ទាំងដែលពួកគេនៅវ័យត្រឹម ១៩-២០ ឆ្នាំ។ បើយោងតាមចំណាត់ថ្នាក់ប្រចាំឆ្នាំ ដែលសារព័ត៌មាន Forbes បង្ហាញចុងក្រោយ ទ្រព្យសម្បត្តិរបស់ពួកគេទាំងអស់ បើសរុបចូលគ្នាមានរហូតដល់ទៅ ១៨ ពាន់លានដុល្លារអាមេរិកឯណោះ។
១. Johannes von Baumbach អាយុ ១៩ ឆ្នាំ
Johannes von Baumbach មានវ័យក្មេងជាងគេក្នុងចំណោមអ្នកស្នងមរតករបស់ក្រុមហ៊ុនផលិតឱសថអាល្លឺម៉ង់ Boehringer Ingelheim ហើយក៏ជាបុគ្គលថ្មីមួយរូប ដែលត្រូវបានចាត់ចូលក្នុងក្នុងតារាងមហាសេដ្ឋីរបស់ទស្សនាវដ្តី Forbes ក្នុងឆ្នាំនេះ។ គិតត្រឹមថ្ងៃទី ៧ ខែ មីនា នេះ លោកមានទ្រព្យសម្បត្តិ 5.4 ពាន់លានដុល្លារ។
២. Livia Voigt អាយុ ២០ ឆ្នាំ
យោងតាមសារព័ត៌មាន The Sun នាង Livia Voigt គឺជាអ្នកស្នងមរតកម្នាក់ក្នុងចំណោមអ្នកស្នងមរតក ១៨ នាក់នៃក្រុមហ៊ុនម៉ូទ័រអគ្គិសនី WEG។ កាលពីឆ្នាំមុន នាងក៏ត្រូវបានគេចាត់ចូលជាមហាសេដ្ឋីវ័យក្មេងនៅលើពិភពលោកផងដែរ។ គិតត្រឹមថ្ងៃទី ៧ ខែ មីនា នេះ ទ្រព្យសម្បត្តិសុទ្ធរបស់នាង ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន 1.1 ពាន់លានដុល្លារ។
៣. Clemente Del Vecchio អាយុ ២០ ឆ្នាំ
ទ្រព្យសម្បត្តិរបស់ Clemente Del Vecchio កើតចេញពីភាគហ៊ុន 12.5% នៅក្នុងក្រុមហ៊ុន Delfin ដែលជាក្រុមហ៊ុនបង្កើតឡើងដោយឪពុករបស់លោកគឺ លោក Leonardo Del Vecchio ដែលបានទទួលមរណភាពកាលពីឆ្នាំ ២០២២។ គិតត្រឹមថ្ងៃទី ៧ ខែមីនានេះ ទ្រព្យសម្បត្តិសុទ្ធរបស់ Clemente Del Vecchio ត្រូវបានប៉ាន់ប្រមាណថា មានចំនួន 6.6 ពាន់លានដុល្លារ។
៤. Kim Jung-youn អាយុ ២១ ឆ្នាំ
Kim Jung-youn និង ប្អូនស្រីរបស់នាង ក្នុងម្នាក់បានទទួលមរតកភាគហ៊ុន 9% នៅក្នុងក្រុមហ៊ុនបង្កើត និង បោះពុម្ពហ្គេមរបស់កូរ៉េខាងត្បូង-ជប៉ុន Nexon បន្ទាប់ពីឪពុករបស់ពួកគេគឺ Kim Jung-ju ដែលជាស្ថាបនិកក្រុមហ៊ុនបានទទួលមរណភាពនៅឆ្នាំ ២០២២ ។ គិតត្រឹមថ្ងៃទី ៧ ខែមីនា Kim Jung-youn នាងមានទ្រព្យសម្បត្តិសុទ្ធចំនួន 1.3 ពាន់លានដុល្លារ។
៥. Kevin David Lehmann អាយុ ២២ ឆ្នាំ
Kevin David Lehmann កាន់កាប់ភាគហ៊ុន 50% នៅក្នុងក្រុមហ៊ុន dm-drogerie markt ដែលជាហាងលក់គ្រឿងសម្អាងដ៏ធំបំផុតមួយរបស់ប្រទេសអាល្លឺម៉ង់ ដែលមានទីតាំងប្រមាណ ៤១២០ នៅទូទាំងអឺរ៉ុប។ គិតត្រឹមថ្ងៃទី ៧ ខែមីនា លោកមានទ្រព្យសម្បត្តិចំនួន 3.6 ពាន់លានដុល្លារ៕
ប្រភព៖ vnexpress