ថ្មីៗនេះ មានរឿងរ៉ាវដ៏គួរឱ្យហួសចិត្តភ្ញាក់ផ្អើលមួយ បានកើតឡើងនៅឯប្រទេសឥណ្ឌូនេស៊ី ដោយមានលោកតាអាយុ ១១០ ឆ្នាំម្នាក់ បានកាន់ដៃកូនក្រមុំវ័យ ២៧ ឆ្នាំចូលរោងការដោយមិនខ្វល់ពីភ្នែកអ្នកដទៃ។

តាមព័ត៌មានបានឱ្យដឹងថា មង្គលការនេះបានធ្វើឡើងនៅខេត្ត Sulawesi ខាងត្បូង ប្រទេសឥណ្ឌូនេស៊ី។ វីដេអូត្រូវបានបង្ហោះដោយក្រសួងកិច្ចការសាសនា Sulawesi ខាងត្បូង ដោយបានឱ្យដឹងថា មង្គលការបានធ្វើឡើងកាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ ដោយកូនកំលោះឈ្មោះ Mappiare វ័យ ១១០ ឆ្នាំ រីឯកូនក្រមុំឈ្មោះថា Itte វ័យ ២៧ ឆ្នាំ ដែលអ្នកទាំងពីរមានអាយុឃ្លាតគ្នារហូតដល់ទៅ ៨៣ ឆ្នាំឯណោះ។

យ៉ាងណាមិញ ក្រោយពីវីដេអូមួយនេះ ត្រូវបានចែកចាយទៅមានមហាជនច្រើនណាស់បានចូលមកបញ្ចេញមតិ ដោយអ្នកខ្លះបានចូលរួមអបអរសាទរ តែភាគច្រើនគឺសុទ្ធតែជាអ្នកមិនពេញចិត្តចំពោះគូស្វាមីភរិយាខាងលើនេះតែម្តង៕
ប្រភព៖ Khaosod