កាលពីដើមខែមេសា ឆ្នាំ ២០២៥ កន្លងទៅនេះ សារព័ត៌មាន AP News បានរាយការណ៍ថា សហរដ្ឋអាមេរិកបានដាក់ហាមមន្រ្តីការទូតរបស់ខ្លួន រួមទាំងក្រុមគ្រួសារ ព្រមទាំងបុគ្គលិកស្ថានទូតដែលឈរជើងនៅក្នុងប្រទេសចិន ហុងកុង មិនឱ្យមានទំនាក់ទំនងស្នេហា ឬទំនាក់ទំនងផ្លូវភេទជាមួយជនជាតិចិនឡើយ។

ច្បាប់មួយនេះត្រូវបានចូលជាធរមានកាលពីខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ ដែលនឹងអនុវត្តទៅលើមន្រ្តីការទូតបុគ្គលិកស្ថានទូត និងស្ថានកុងស៊ុលរបស់សហរដ្ឋអាមេរិកទាំងអស់នៅក្នុងប្រទេសចិនដីគោក និង ហុងកុង ដោយហាមមិនឱ្យពួកគេមានទំនាក់ទំនងស៊ីជម្រៅ ឬ ទំនាក់ទំនងផ្លូវភេទណាមួយជាមួយនឹងជនជាតិចិនឡើយ។

យ៉ាងណាមិញ មានការស្នើចំពោះអ្នកដែលមានទំនាក់ទំនងមុននឹងច្បាប់បានចេញ ឱ្យជាករណីលើកលែង ប៉ុន្តែការស្នើនេះអាចនឹងត្រូវបដិសេធ។ ដោយឡែក អ្នកដែលបំពាននឹងច្បាប់នេះ នឹងត្រូវបណ្តេញចេញពីប្រទេសចិនភ្លាមៗ៕


ប្រភព៖ Khaosod