នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៥ នេះ មន្ទីរពេទ្យ ហ្លួងម៉ែ បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា បម្រើការងារនៅមន្ទីរពេទ្យ ហ្លួង ម៉ែ សរុបចំនួន ១១ នាក់។
ក្នុងនោះ បុគ្គលិកជាប់កិច្ចសន្យាចំនួន ១១ នាក់ ដែលនឹងត្រូវជ្រើសរើស គឺមានទៅតាមមុខជំនាញ ឬ ឯកទេស ដូចខាងក្រោម៖
១. វេជ្ជ.ឯកទេស សង្គ្រោះបន្ទាន់ សណ្តំ និង ប្រពោធនកម្ម ចំនួន ៨ នាក់
២. វេជ្ជ.ឯកទេស វេជ្ជសាស្ត្រទូទៅ ចំនួន ១ នាក់
៣. វេជ្ជ.ឯកទេស ជំងឺបេះដូង និង សរសៃឈាម ចំនួន ២ នាក់
ចំពោះប្រិយមិត្តដែលមានចំណាប់អារម្មណ៍ អាចទៅដាក់ប្រវត្តិរូប (មានបិទរូបថត) និង ពាក្យសុំចូលបម្រើការងារ (CV&Cover letter) ដោយភ្ជាប់ជាមួយនូវឯកសារថតចម្លងរួមមាន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ សំបុត្រកំណើត សញ្ញាបត្រ និង វិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្សេងៗ ទៅដាក់នៅការិយាល័យរដ្ឋបាលរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម ៖