អាថ៌កំបាំងបែបនេះសោះ ធ្វើឱ្យសិល្បករផាត់មុខសង្ហា ណារ៉ាក់ ជាប់ភ្ញៀវសុទ្ធតែបុគ្គលល្បីៗ និង អភិជន

Share This

នៅក្នុងវិស័យផាត់មុខ ឱ្យតែនិយាយដល់ឈ្មោះ ណារ៉ាក់ នរណាដែលថាមិនស្គាល់! ពិតណាស់ លោកគឺជាសិល្បករផាត់មុខដ៏ជំនាញ និង ជាជាងកាត់សក់ដ៏មានទេពកោសល្យមួយរូប។ ដោយសារទឹកដៃខ្លាំង ភ្ញៀវពេញចិត្តស្នាដៃលោកសុទ្ធតែតារាល្បីៗ ជាពិសេស អភិជន និង បុគ្គលមានមុខមាត់នៅក្នុងសង្គម។ ដូចឃើញជាក់ស្តែង លោកជំទាវ យឹម ឆៃលីន ក៏ជាភ្ញៀវប្រចាំរបស់លោកផងដែរ។

មានឈ្មោះពេញថា ប្រាង សំអាតវីណារ៉ាក់ លោកច្រើនត្រូវបានគេហៅ ណារ៉ាក់ ដែលជាឈ្មោះល្បីល្បាញនៅក្នុងវិស័យផាត់មុខនៅកម្ពុជា។ ជាអ្នកបង្ហាត់បង្រៀនផ្នែកសម្រស់ផងនោះ នៅក្នុងឆ្នាំ ២០១៦ លោកបានបើកសាឡនផ្ទាល់ខ្លួន Narak Inside Beauty Salon ដែលមានទីតាំងនៅក្រោយព្រះបរមរាជវាំង។

ឆ្លងកាត់បទពិសោធ លោកថាភាពស្ទាត់ជំនាញឬចេះគ្រប់សព្វ គឺជាជំនាញមួយដ៏មានសារសំខាន់។ លោកថាជាសិល្បករផាត់មុខ ត្រូវតែចេះសម្របទៅតាមភាពខុសគ្នានៃទម្រង់មុខ ពណ៌សម្បុរស្បែក និង ចំណង់ចំណូលចិត្តរបស់អតិថិជន។ លើសពីនេះត្រូវមានភ្នែកឈ្លាសវៃចំពោះការលម្អិត និង ស្តាប់ ហើយយល់ពីចក្ខុវិស័យរបស់អតិថិជន។ តិចនិចជាផ្នែកសំខាន់ ប៉ុន្តែការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន និង យល់ពីតម្រូវការរបស់ពួកគេក៏មានសារសំខាន់ដូចគ្នា។

ចំពោះការផាត់ទៅលើប្រភេទស្បែក និង ពណ៌សម្បុរ អ្នកជំនាញសង្ហារូបនេះ បានបង្ហើបថា លោកតែងចាប់ផ្តើមជាមួយការប្រើផលិតផលរក្សាសម្រស់ដែលត្រឹមត្រូវ ដោយលាប Primer និង ផលិតផលផ្តល់សំណើមទៅតាមប្រភេទស្បែករបស់ភ្ញៀវ។ លោកផ្តោតប្រើផលិតផលផ្តល់ជាតិទឹកសម្រាប់អ្នកស្បែកស្ងួត រីឯស្បែកប្រេង លោកប្រើប្រភេទស្ងួតឬ matte ដែលគ្រប់គ្រងភាពភ្លឺរលោង។  ដើម្បីឱ្យត្រូវពណ៌ស្បែក លោកលាយម្សៅទ្រនាប់ឬ foundation ជាមួយ concealer។ លោកផាត់ស្រមោលលាយគ្នា ដើម្បីឱ្យមើលមកប្រដេញស្មើឃើញធម្មជាតិស្អាត។

ប្រឡូកវិស័យផាត់មុខច្រើនឆ្នាំ អ្វីដែលធ្វើឱ្យលោករីករាយបំផុតនឹងអាជីពមួយនេះ គឺលោកចូលចិត្តឃើញការផ្លាស់ប្តូរសម្រស់ ដោយសារការផាត់មុខអាចផ្លាស់ប្តូររូបសម្រស់របស់មនុស្សម្នាក់ៗ វាបង្កើនទំនុកចិត្ត និង បន្ថែមថាមពលដល់ពួកគេ។ មិនថាសម្រាប់កម្មវិធីពិសេសឬការថតរូប ការឃើញភ្ញៀវមានអារម្មណ៍ស្រស់ស្អាត មានឥទ្ធិពល និង ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញសម្រស់ វាគឺជារង្វាន់ដ៏អស្ចារ្យសម្រាប់លោក៕​

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

មិញភរិយាបង្ហោះសារដឹងកំហុស ឥលូវ ថមមី ជាប្តីបង្ហោះសារទទួលខុសដែរ តែបែរជាឆ្លៀតសួរថាហេតុអ្វីមានហាងសៀមលក់នៅលើព្រលានថ្មី

តាមឱ្យទាន់ត្រេន! សួស វីសារ បង្ហោះសារដឹងកំហុសពីប្រទេសបារាំង ក្រោយផ្ទុះវែកញែករិះគន់ខ្លាំងជុំវិញរឿងចូលញ៉ាំ Pizza

ទើបតែផុសចង់បានខេត្តសៀមរាបវិញ ឥឡូវដល់ថ្ងៃប្រកួតជាមួយអ្នកប្រដាល់សៅលីងនៅចិន បួរខាវ ស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងទា-ន់ហ/ន់

កុំអែអង់! សល់ជាង ១ ខែទៀតទេ ផុតថ្ងៃកំណត់បង់ពន្ធយានយន្ត ២០២៥ ហើយ កុំភ្លេចរួសរាន់ទៅបង់ឱ្យបានទាន់ពេល

ភ្ញាក់ផ្អើល! អក្សរ R I P ​ដាក់លើរូបភាពគំនូរស-ខ្មៅរបស់នាយកសាលាដូង កំពុងផ្ទុះការវែកញែក និង ធ្វើឱ្យមហាជនបារម្ភខ្លាំង

ព័ត៌មានបន្ថែម

មិញភរិយាបង្ហោះសារដឹងកំហុស ឥលូវ ថមមី ជាប្តីបង្ហោះសារទទួលខុសដែរ តែបែរជាឆ្លៀតសួរថាហេតុអ្វីមានហាងសៀមលក់នៅលើព្រលានថ្មី

តាមឱ្យទាន់ត្រេន! សួស វីសារ បង្ហោះសារដឹងកំហុសពីប្រទេសបារាំង ក្រោយផ្ទុះវែកញែករិះគន់ខ្លាំងជុំវិញរឿងចូលញ៉ាំ Pizza

ស្រឡាញ់មើលចិត្តគ្នាច្រើនឆ្នាំ! ពេលនេះ អ៊ីវ៉ា និង គូស្នេហ៍ ដឹកដៃគ្នាទៅសំអាងការរើសឈុតត្រៀមថ្ងៃពិសេសហើយ

កន្លងផុតមួយរយៈ ពេជ្រ ចរណៃ បានទៅរកគ្រូមើលផ្លូវងងឹត រកឃើញមូលហេតុស្មានមិនដល់មួយ អាចជាផ្នែកធ្វើឱ្យមានភ្លើងឆេះ

អបអរ! តារាប្រុស ប៉ាន់ ខែមម៉ានូ បានឃើញមុខកូនប្រុសដំបូងហើយ មុខមាត់ក៏សង្ហា ឯឈ្មោះក៏ពីរោះ

រងការវែកញែកចង់ផ្ទុះហ្វេសប៊ុកប៉ុន្មានថ្ងៃ តាប៊ុយ ផុសសារវែងដូចកន្ទុយខ្លែង បង្ហាញពីសុខភាពផ្លូវចិត្តពេលនេះ ទទួលបានគ្រប់មតិរបស់មហាជន

(វីដេអូ) ក្ដីស្រមៃមនុស្សស្រីចង់បាន! ពេជ្រ ពិសី ត្រូវគូដណ្ដឹងរៀបចំកម្មពិធី Surprise មួយនៅមាត់សមុទ្រ មុនកាន់ដៃគ្នាចូលរោងការ

តារាជើងចាស់ TVB ម្នាក់ ទម្លាយទាំងអួលដើម-ក គ្មានចំណូលចិញ្ចឹមជីវិត ក្នុងវ័យ ៦៧ ឆ្នាំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ