នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) មិនមានការលក់ឱ្យឯកជននោះឡើយ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋ ដោយព្រលានចាស់នេះ រដ្ឋរក្សាទុកថែទាំសម្រាប់ការប្រើប្រាស់ក្នុងគោលគំនិតពីរ៖
ទី១. រក្សាទុកជាអាកាសយានដ្ឋានបម្រុង
ទី២. គ្រោងរៀបចំជាសួនសាធារណៈដើម្បីជាប្រយោជន៍របស់សាធារណៈជន ប្រជាពលរដ្ឋទូទៅ៕