អស្ចារ្យណាស់! សិល្បករខ្មែរមួយរូប មានសមត្ថភាពពហុជំនាញ អាចបង្កើតស្នាដៃសហសម័យប្លែកៗ ផ្អើលអន្តរជាតិចាប់អារម្មណ៍ខ្លាំង

Share This

លោក ខ្វៃ សំណាង គឺជាសិល្បករពហុជំនាញដ៏ល្បីល្បាញមួយរូបនៅកម្ពុជា។ មិនតែប៉ុណ្ណោះ លោកបានបង្កើតស្នាដៃអស្ចារ្យជាច្រើន យកទៅបង្ហាញនៅក្រៅប្រទេស ធ្វើឱ្យអន្តរជាតិចាប់អារម្មណ៍ និង ស្ងើចសរសើរជាខ្លាំង។ មានស្រុកកំណើតនៅខេត្តស្វាយរៀង និង បញ្ចប់បរិញ្ញាបត្រពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងឆ្នាំ ២០០៦ សព្វថ្ងៃការងារសិល្បៈរបស់លោក សុទ្ធតែកើតចេញពីភាពច្នៃប្រឌិត និង យុត្តិធម៌សង្គម។

ជាមួយសមត្ថភាពពហុជំនាញ លោកអាចបង្កើតស្នាដៃសិល្បៈតាមរយៈការថតរូប ថតវីដេអូ ចម្លាក់ ដំឡើងសិល្បៈ និង ការសម្តែង…ជាដើម។ ការអនុវត្តសិល្បៈរបស់លោក លោកតែងចំណាយពេលវេលាយ៉ាងច្រើន ចូលរួមដោយផ្ទាល់ជាមួយសហគន៍ក្នុងស្រុក ក្នុងការខិតខំប្រឹងប្រែងដើម្បីស្រាវជ្រាវ​ និង​ ទទួលបានការយល់ដឹងស៊ីជម្រៅពីបញ្ហាសង្គម ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ននៅកម្ពុជា។

ខណៈស្វែងរកទស្សនៈ និង ការបកស្រាយថ្មីៗនៃប្រវត្តិសាស្ត្រ បូករួមទាំងជំនឿ និង ទំនៀមទម្លាប់ប្រពៃណីផងនោះ លោកបង្កើតសិល្បៈដោយប្រើប្រាស់កាយវិការ ឬនិមិត្តសញ្ញា ដើម្បីបង្ហាញអត្ថន័យច្រើនស្រទាប់តាមរយៈមធ្យោបាយផ្សេងៗ រួមទាំងសិល្បៈចម្លាក់ ដែលដាក់បញ្ចូលនូវវត្ថុធាតុធម្មជាតិ ការដំឡើងសិល្បៈ វីដេអូសិល្បៈ និង ការសម្តែងដោយប្រើខ្លួនលោក និង អ្នករាំ។

រយៈពេលច្រើនឆ្នាំកន្លងមក សកម្មភាពបង្ហាញស្នាដៃរបស់លោក មានការទទួលស្គាល់ជាអន្តរជាតិ។ លោកបានធ្វើការតាំងពិព័រណ៍ស្នាដៃទោលនៅទីតាំងច្រើនកន្លែងរួមមាន៖ មជ្ឈមណ្ឌលសិល្បៈ the Jeu de Paume ទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ ២០១៥, មជ្ឈមណ្ឌលសិល្បៈ CAPC Musée d’art contemporain de Bordeaux នៅបារាំង ឆ្នាំ ២០១៥,​ សារមន្ទីរ Haus der Kunst ទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ឆ្នាំ ២០១៨, កន្លែងសិល្បៈ Tramway ទីក្រុង Glasgow ប្រទេសស្កុតឡេនឆ្នាំ ២០២១, សារមន្ទីរ ifa Gallery ទីក្រុង Stuttgart ប្រទេសអាល្លឺម៉ង់ ឆ្នាំ ២០២២, វិចិត្រសាល Tomio Koyama Gallery Tennoz ប្រទេសជប៉ុន ឆ្នាំ ២០២៤។

លើសពីនេះ លោកបានចូលរួមការតាំងពិព័រណ៍ជាក្រុម លក្ខណៈអន្តរជាតិច្រើនដងរាប់មិនអស់។ ក្នុងនោះបូករួមការតាំងពិព័រណ៍សិល្បៈអន្តរជាតិ Documenta ឆ្នាំ ២០១៧ និង Document ឆ្នាំ ២០២២ (ក្នុងនាមជាសមាជិកនៃគម្រោង Sa Sa Art Projects)​ នៅទីក្រុង Kassel អាល្លឺម៉ង់ និង កម្មវិធីតាំងពិព័រណ៍សិល្បៈអន្តរជាតិដ៏ធំ La Biennale de Venezia លើកទី ៦០ នៅអ៊ីតាលី ឆ្នាំ ២០២៤​ ផងដែរ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ