ថ្មីៗនេះ មាននារីជនជាតិចិនម្នាក់ បានចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន ដែលនាងត្រូវបានគេពិន័យជាប្រាក់ជាង ១០០ ដុល្លារ ដោយសារតែការយកទុរេនទៅហូបនៅក្នុងបន្ទប់សណ្ឋាគារ។
នាងបានរៀបរាប់ឱ្យដឹងថា នាងបានធ្វើដំណើរទៅលើប្រទេសសិង្ហបុរី កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ហើយក៏បាននាំមិត្តភក្តិទៅដើរទិញរបស់ទុកហូបនៅតាមផ្សារ មានទាំងផ្លែទុរេនផង រួចក៏បានចូលទៅស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ ៤ មួយកន្លែង។ នាងបានហូបទុរេននៅក្នុងបន្ទប់នោះ រួចនៅសល់នាងក៏បានយកទៅដាក់នៅក្នុងទូទឹកកក ដោយមិនដឹងថាអាចនឹងមានបញ្ហាណាមួយឡើយ។
លុះស្រាប់តែស្អែកឡើង ខាងសណ្ឋាគារបានទុកសំបុត្រនៅមុខបន្ទប់របស់នាង ប្រាប់នាងនឹងត្រូវគេពិន័យជាប្រាក់ចំនួន ២០០ ដុល្លារសិង្ហបុរី ដែលស្មើប្រមាណ ១៥៥ ដុល្លារ ក្នុងការដែលនាងយកផ្លែទុរេនមកញ៉ាំនៅក្នុងបន្ទប់ បង្កជាការមានក្លិនជាប់នៅ ហើយថ្លៃនេះដែរ គឺសម្រាប់ការសម្អាតពិសេសប៉ុណ្ណោះ។ នាងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ហើយក៏បានទៅបង់លុយពិន័យ រួចក៏បានចាត់ការទុរេនដែលនៅសល់ ហើយក៏បានយករឿងរ៉ាវមកចែករំលែកតាមបណ្តាញសង្គម៕
ប្រភព៖ Sanook