អរគុណ dating app! ស្ត្រីមេម៉ាយអាយុ ៧០ ឆ្នាំម្នាក់ ទីបំផុតបានឡើងឋានសួគ៌ជាថ្មីក្រោយលែងប្តីជាង ៣០ ឆ្នាំ ប្តូរដៃគូរាល់ថ្ងៃ អួតជីវិតមានក្តីសុខបំផុត

Share This

អាយុលែងជាបញ្ហា ស្នេហាលែងជាការកង្វល់ តែអ្វីដែលឱ្យផល ពេលនេះកំពុងមានក្តីសុខ ស្គាល់រសជាតិឋានសួគ៌លើគ្រែ ប្តូរដៃគូរាប់មិនអស់។ ជាក់ស្តែង នេះគឺជារឿងពិត ដែលកើតឡើងលើស្ត្រីជនជាតិអង់គ្លេសម្នាក់អាយុ ៧០ ឆ្នាំ ក្រោយនាងបានលែងលះប្តីអស់រយៈពេលជាង ៣៤ ឆ្នាំ។

ស្ត្រីរូបនេះមានឈ្មោះថា Tina Pemberton បច្ចុប្បន្ន នាងមានទាំងកូនរហូតដល់ចៅ។ ជីវិតជាស្ត្រីមេម៉ាយមិនជាប់ចំណង នាងកំពុងសប្បាយរីករាយនឹងសេរីភាពក្នុងការណាត់ជួបដៃគូថ្មីៗ តាមរយៈ dating app ដែលប្រើលើទូរស័ព្ទដៃ។

នាងបាននិយាយថា នាងស្រលាញ់ជីវិតនាងពេលនេះ ជាជីវិតមានក្តីសុខផ្លូវភេទបំផុតនៅវ័យចំណាស់។ នាងមានអារម្មណ៍ក្មេងជាងមុន បន្ទាប់ពីនាងបាន ប្រើ dating app ដែលជាកម្មវិធីស្វែងរកដៃគូ ហើយបានជួបបុរសថ្មីៗរួមដំណេកជាច្រើនដង។

នាងបានប្រាប់សារព័ត៌មានអង់គ្លេស Jam Press ថា ឥលូវនេះនាងកំពុងរស់នៅក្នុងជីវិតបែបយុវវ័យ នាងមានអារម្មណ៍មិនចេះចាស់ និង បានក្លាយជាមនុស្ស ដែលមានសុភមង្គលបំផុត ឬអាចថាជីវិតប្រសើរជាងកាលពីជាង ២០ ឆ្នាំមុន។

រម្លឹកជីវិតមុនលែងលះស្វាមី Pemberton រស់នៅជនបទក្នុងស្រុក Norfolk នៃប្រទេសអង់គ្លេស ជាកន្លែងដែលនាងបានជាប់ក្នុងជីវិតអាពាហ៍ពិពាហ៍ ដែលគ្មានក្តីសុខ។ ប្តីរបស់នាងមានអាយុចាស់ជាងនាង ១៨ ឆ្នាំ ហើយដោយទំនាក់ទំនងមិនចុះសម្រុងគ្នា នាងក៏សម្រេចចិត្តលែងលះ ហើយផ្លាស់ទៅរស់នៅទីក្រុងឡុងដ៍ ជាកន្លែងដែលកូនប្រុសនាងកំពុងរស់នៅសព្វថ្ងៃ។

នាង Tina Pemberton កាលនៅវ័យខ្ទង់ ២០ ឆ្នាំ

ដោយសារមជ្ឈដ្ឋានរស់នៅទំនើប យូរៗទៅនាងត្រូវបានមិត្តភក្តិណែនាំឱ្យប្រើប្រាស់ dating app ដើម្បីស្វែងរកឬណាត់ជួបដៃគូ។ ទីបំផុត នាងបានណាត់ជួបបុរស ដែលស្គាល់គ្នាតាម dating app ហើយបានរួមដំណេកជាលើកដំបូង បន្ទាប់ពីខានឡើងឋានសួគ៌អស់រយៈពេលជាច្រើនឆ្នាំ។

នាងលើកឡើងថា៖ «គេនិយាយថា នៅពេលអ្នកចាស់ទៅ ប្រដាប់ប្រដានឹងស្ងួតបន្តិច ប៉ុន្តែខ្ញុំបានជួបមនុស្សម្នាក់ ដែលដឹងយ៉ាងច្បាស់ថាគួរធ្វើវាបែបណា។ គាត់បានប្រើទឹករំអិល និង ធ្វើអ្វីគ្រប់យ៉ាងធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អបំផុត។ វាពិតជាបានការមែន ខ្ញុំសឹងតែមិនគួរឱ្យជឿ។»

បើទោះសព្វថ្ងៃ Pemberton ​រីករាយនឹងជីវិតផ្លូវភេទជាមួយបុរសតាម dating app ប៉ុន្តែនាងនឹងមិនមានគម្រោងរៀបការម្តងទៀត ឬយកមិត្តប្រុសទៀតឡើយ។ នាងថែមទាំងចង់ក្លាយជាអ្នកតស៊ូមតិទៅលើស្ត្រីចំណាស់ ដែលអាចរីករាយជាមួយជីវិតសិច និង ជីវិតពោរពេញទៅដោយក្តីសុខផងដែរ។ គ្រប់យ៉ាងអំពីនាង សូម្បីតែកូនប្រុសរបស់នាងក៏គាំទ្រពេញទំហឹង៕

នាង Tina Pemberton និង កូនប្រុស

ប្រភព៖ NYP

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ព័ត៌មានបន្ថែម

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

ស្វែងរកព័ត៌មាន​ ឬវីដេអូ