អបអរ! អ្នកនិពន្ធវ័យក្មេង គង់ ច័ន្ទវ៉ាន់ណេង ឈ្នះពានមាសព្រះនាងឥន្ទ្រទេវី ឆ្នាំ ២០២៤ ជ័យលាភីលេខ ១ ប្រលោមលោកខ្លី «ដើមពុទ្រាឧត្តមា»

Share This

នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៤ នេះ គឺជាថ្ងៃទិវាជាតិអ្នកនិពន្ធលើកទី ១ ដែលក្នុងថ្ងៃនេះសមាគមអ្នកនិពន្ធខ្មែរ ក៏មានការរៀបចំពិធីប្រកាសពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ ២០២៤ និង ដំណើរទស្សនកិច្ចសិក្សាសមាគមអ្នកនិពន្ធ ខ្មែរ ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម ដែលប្រារព្ធទៅនៅសណ្ឋាគាកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

ក្នុងពិធីប្រកាសពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ ២០២៤ នេះផងដែរ ម្ចាស់ជ័យលាភីប្រលោមលោកខ្នាតខ្លី លេខ ១ ដែលទទួលបានពានមាស គឺជាម្ចាស់ស្នាដៃប្រលោមលោកខ្នាតខ្លីរឿង «ដើមពុទ្រា ឧត្តមា» អ្នកនិពន្ធ គង់ ច័ន្ទវ៉ាន់ណេង។

សូមរំឭកផងដែរថា មុននឹងទទួលបានពានរង្វាន់ជាហូរហែ ជំហានក្នុងការចាប់ផ្ដើមរបស់អ្នកនិពន្ធ គង់ ច័ន្ទវ៉ាន់ណេង គឺចាប់ផ្ដើមឡើងពីការចូលចិត្តការអាន ពេលដែលខ្លួនរៀនថ្នាក់ទី ៦ អាយុ ១២ ឆ្នាំ ដែលកាលនោះខ្លួនបានអានស្នាដៃអ្នកនិពន្ធ ម៉ៅ សំណាង មានចំណងជើងថា «ឋានសួគ៌សាងបាប» ដោយចាប់ផ្ដើមរៀនសង្ខេបសាច់រឿងឡើងវិញដើម្បីឱ្យមិត្តភក្តិអាន។ លុះមកដល់ឆ្នាំ ២០១៨ ជាពេលដែលអ្នកនិពន្ធរូបនេះ ចេញផ្សាយស្នាដៃសៀវភៅជាលើកដំបូង ជាប្រលោមលោកខ្នាតខ្លី ៦០ ទំព័រ មានចំណងជើងថា «គ្មានថ្ងៃឈប់ស្រឡាញ់បង»

គិតចាប់តាំងពីការបោះពុម្ពផ្សាយតាមប្រព័ន្ធឌីជីថល ម្ចាស់ជ័យលាភីលេខ ១ ប្រលោមលោកខ្នាតខ្លី ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ ២០២៤ បានចាប់អាជីពជាអ្នកនិពន្ធខ្ទង់ ១០ ឆ្នាំមកហើយ ក្នុងនោះមាននៅលើ Digital ជិត ២០ ស្នាដៃ និង ស្នាដៃសៀវភៅបោះពុម្ពផ្សាយមាន ៤ សៀវភៅ និង ស្នាដៃចូលរួមជាមួយអ្នកនិពន្ធផ្សេងៗមួយចំនួនទៀត៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ