នៅរាត្រីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ នេះ កម្មវិធីប្រកួតសម្រស់ Miss Cosmo Cambodia 2025 បានឈានដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រ និង ជាវេលារកឃើញម្ចាស់ជ័យលាភីគ្រងមកុដ Miss Cosmo Cambodia ប្រចាំឆ្នាំ ២០២៥ នេះហើយ ដើម្បីតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។
ក្នុងរាត្រីវគ្គផ្ដាច់ព្រ័ត្រនេះដែរ តាមរយៈការផ្សាយបន្តផ្ទាល់លើផេក Miss Cosmo Cambodia បានធ្វើឱ្យមហាជនអ្នកគាំទ្រតាមដានវិស័យបវរកញ្ញាជាច្រើនរំភើប និង បង្ហាញការអបអរសាទរដោយក្ដីពេញចិត្តចំពោះម្ចាស់ជ័យលាភីគ្រងមកុដថ្មី Miss Cosmo Cambodia 2025 គឺបានទៅលើបវរកញ្ញា ផន ស្រីពី។
ចំពោះម្ចាស់ជ័យលាភីគ្រងមកុដថ្មី MCC 2025 នេះ កញ្ញា ផន ស្រីពី កំពុងត្រូវបានមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនចែករំលែកបង្ហាញការអបអរដោយក្ដីពេញចិត្តខ្លាំង ព្រោះមើលឃើញពីភាពលេចធ្លោរបស់នាងទាំងសមត្ថភាព និង ចំណេះដឹង ស័ក្តិសមបំផុតតំណាងឱ្យកម្ពុជាឈរលើឆាកអន្តរជាតិ MC 2025 ខាងមុខ។
ជាមួយម្ចាស់ជ័យលាភីគ្រងមកុដ ក្នុងនោះបេក្ខភាពបវរកញ្ញាជើងខ្លាំង ៤ រូបទៀតក៏ទទួលបានជ័យលាភីគាប់ចិត្តដែរ ដោយជ័យលាភីរងទី ១ បានទៅលើស្រីស្អាត ប៊ី សុធារី , ជ័យលាភីរងទី ២ បានទៅលើស្រីស្អាត មាន សុវណ្ណា, ជ័យលាភីលំដាប់រងទី ៣ បានទៅលើស្រីស្អាត អាសូរា ម៉ូនីកា និង ជ័យលាភីលំដាប់រងទី ៤ បានទៅលើស្រីស្អាត សារ៉ាន គឺមឡាង៕