បន្ទាប់ពីរងចាំរយៈពេល ៩ ខែ ១០ ថ្ងៃ ទីបំផុត តារាចម្រៀងប្រុស ជា សុជាតិ បានឃើញមុខកូនប្រុសដំបូងហើយ ពោលគឺភរិយារបស់លោកបានសម្រាលកូនដោយសុវត្ថិភាពនៅថ្ងៃទី ៨ ខែកុម្ភះ ឆ្នាំ ២០២៤ នេះ។
បើតាមរយៈរូបភាពដែលបង្ហោះលើ Story ហ្វេសប៊ុកភរិយារបស់លោក ជា សុជាតិ មើលទៅមុខមាត់កូនប្រុសដំបូងរបស់លោក ពិតជាគួរឱ្យស្រឡាញ់ខ្លាំង។
ទន្ទឹមនឹងនោះ មហាជន ក៏ដូចជាមិត្តក្នុងសិល្បៈជាច្រើន កំពុងបង្ហាញការចូលរួមអបអរសាទរដល់លោក និង ភរិយា ដែលទើបតែទទួលបានសមាជិកថ្មីយ៉ាងគួរឱ្យក្នាញ់រូបនេះផងដែរ៕