មហាជននិយមតាមដានគាំទ្រគ្រួសារត្រកូល ខាត់ ច្បាស់ជាបានជ្រាបហើយ ពីប្អូនស្រីបង្កើតរបស់អ្នកនាង ខាត់ សុឃីម គឺអ្នកនាង ខាត់ ស្រីវង បាន និង កំពុងរស់នៅឯសហរដ្ឋអាមេរិកឆ្ងាយក្រុមគ្រួសារជាងគេ។

ក្នុងនោះដែរ បើទោះជាឆ្ងាយបងប្អូន និង អ្នកម្តាយក្តី តែអ្នកនាង ខាត់ ស្រីវង បានសាងគ្រួសារតូចយ៉ាងមានសុភមង្គល ក្រោយរៀបការរួច និង ទទួលបានចំណងដៃកូនស្រីដល់ទៅ ៣ នាក់ ហើយ។

ជាក់ស្តែង កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកនាង ខាត់ ស្រីវង និង ស្វាមី ទើបតែទទួលស្វាមគមន៍កំណើតកូនស្រីទី ៣ ក្រោយរង់ចាំអស់រយៈពេលជាច្រើនខែ។ កូនស្រីពៅ របស់អ្នកនាង ខាត់ ស្រីវង ដែលជាចៅទី ១៨ របស់គ្រួសារត្រកូលខាត់រូបនេះ ក៏ត្រូវបានម៉ាក់ប៉ាដាក់ឈ្មោះឱ្យយ៉ាងពីរោះថា Mulan៕




